ក្រុមហ៊ុន LDI ENTERPRISE LTD និង​ក្រុមហ៊ុន CASIO នឹង​រៀបចំ​កម្មវិធី​បង្ហាញ​នាឡិកា​ម៉ាក G-SHOCK សេ​រ៊ី​ថ្មី គឺ​GA-2000 និង​ការណែនាំ​អគ្គរាជទូត​សុច្ឆន្ទៈ​ថ្មី​
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន LDI ENTERPRISE LTD និង​ក្រុមហ៊ុន CASIO នឹង​រៀបចំ​កម្មវិធី​បង្ហាញ​នាឡិកា​ម៉ាក G-SHOCK សេ​រ៊ី​ថ្មី គឺ​GA-2000 និង​ការណែនាំ​អគ្គរាជទូត​សុច្ឆន្ទៈ​ថ្មី​
22, Aug 2019 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អិ​ល ឌី អាយ អ៊ី​ន​ធឺ​ប្រាយ អិ​ល​ធី​ឌី (LDI ENTERPRISE LTD) នឹង​រៀបចំ​កម្មវិធី​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់ខ្លួន គឺ​នាឡិកា​ម៉ាក G-SHOCK GA-2000 និង​កម្មវិធី​ជួបជុំ​អតិថិជន​ចែកចាយ​បន្ត (CASIO Dealer Conference) របស់​ក្រុមហ៊ុន​ផងដែរ​។ កម្មវិធី​ដ៏​អធិកអធម​នេះ​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ភ្នំពេញ​។
 
​ក្នុង​កម្មវិធី​នេះ នឹងមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែលជា​អ្នកលក់​បន្ត នាឡិកា​ម៉ាក Casio នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​មាន​វត្តមាន​របស់លោក​ស្រី លី គាវ អគ្គនាយិកា​ក្រុមហ៊ុន LDI ENTERPRISE LTD និង​លោកស្រី គួច ណាវី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន LDI ENTERPRISE LTD, លោក Atsushi Yamaoka និង​អ្នកនាង Asami Sagara អ្នកតំណាង​នាឡិកា​ម៉ាក Casio​ពី​ប្រទេស​ជប៉ុន​ផងដែរ​។ នៅក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន LDI Enterprise Ltd ក៏​នឹង​ប្រកាស​ជា​ផ្លូវការ នូវ​អគ្គរាជទូត​សុច្ឆន្ទៈ ចំនួន​២​រូប​បន្ថែមទៀត​ផងដែ​រ​។ 
 
​កម្មវិធី​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​នាឡិកា CASIO និង​ការបង្ហាញ​អគ្គរាជទូត​សុច្ឆន្ទៈ​របស់​នាឡិកា​ម៉ាក CASIO នា​ល្ងាច​ថ្ងៃ​សៅរ៍​ខាងមុខនេះ ក៏​នឹង​មានការ​ច្រៀង​កំដរ​អារម្មណ៍​ពី​អគ្គរាជទូត​សុច្ឆន្ទៈ​ថ្មី និង​អគ្គរាជទូត​សុច្ឆន្ទៈ​ចាស់ គឺ​លោក ឃឹម​ផុន ថេ​ណា ផងដែរ​។ លើសពីនេះ​ទៀត​នោះ នៅក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន LDI ENTERPRISE LTD ក៏​នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ដល់​អ្នកតំណាង​ចែកចាយ​បន្ត នាឡិកា​ម៉ាក CASIO របស់ខ្លួន​ទាំងអស់​ផងដែរ​។
លក់​បន្ត  ទាំងអស់​ថែមទៀត​ផង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com