ជាតិ
វីដេអូ
លោក សែន ភារ​ម្យ យក​ជំនាញ​ឆុង​កាហ្វេ​៨​ឆ្នាំ​នៅ​ហាង​ទំនើប មក​បើកហាង​តាម​ចិញ្ចើមផ្លូវ​
23, Aug 2019 , 7:39 pm        
រូបភាព
​ដោយ​៖ ហួ ឆេង​ស៊ីម​, សុវណ្ណ ស្រី​ពេជ្រ​, ឆាយ រង្សី​
 
​ភ្នំពេញ​៖ បច្ចុប្បន្ន អាជីវកម្ម​កាហ្វេ​មានការ​រីកលូតលាស់​ច្រើន​នៅ​កម្ពុជា មិន​ថា​ជា​លក្ខណៈ​ហាង​កាហ្វេ​ធំៗ ឬ​កាហ្វេ​តាម​តូប​តូចៗ​ឡើយ​។ លោក សែន ភារ​ម្យ មានបទពិសោធន៍​ឆុង​កាហ្វេ​រយៈពេល ៨​ឆ្នាំ​មកហើយ មុនពេល​លោក​បើកហាង​កាហ្វេ​ខ្លួនឯង​ឈ្មោះថា «​កាហ្វេ​ឈៀង​ម៉ៃ​»​។ លោក ភារ​ម្យ សម្រេចចិត្ត​បើក​អាជីវកម្ម​កាហ្វេ​នេះ ដោយ​ប្រើ​ជំនាញ​ឆុង​កា​ហ្វ​របស់លោក មក​បើក​តូប​កាហ្វេ​ផ្ទាល់ខ្លួន នៅតាម​ចិញ្ចើមផ្លូវ​លេខ​៤៧៤ ម្ដុំ​បឹងត្របែក​។​


 
​មាន​វ័យ​២៧​ឆ្នាំ លោក សែន ភារ​ម្យ ម្ចាស់​ហាង​កាហ្វេ​ឈៀង​ម៉ៃ បាន​យក​ជំនាញ​ឆុង​កាហ្វេ​នៅ​ហាង​ទំនើប មក​បើកហាង​កាហ្វេ​នៅតាម​ចិញ្ចើម​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ម្ចាស់​ហាង​រូបនេះ បញ្ជាក់ថា​៖ «​មូល​ដែល​ខ្ញុំ​បើក​តូប​កាហ្វេ​នៅតាម​ចិញ្ចើមផ្លូវ​បែបនេះ គឺ​ព្រោះតែ​ជីវភាព នៅពេលដែល​ខ្ញុំ​រកចំណូលបាន​ច្រើនជាង​នេះ ខ្ញុំ​នឹងមាន​ឱកាស​បើកហាង​កាហ្វេ​ផ្ទាល់ខ្លួន​។ ចំណែកឯ​ឈ្មោះ​តូប​កាហ្វេ ដែល​ខ្ញុំ​ដាក់ឈ្មោះថា កាហ្វេ​ឈៀង​ម៉ៃ ព្រោះ​ខ្ញុំ​បាន​យក​គ្រាប់​កាហ្វេ​ពី​ឈៀង​ម៉ៃ​ប្រទេស​ថៃ​មក​ប្រកប​ជា​អាជីវកម្ម​នៅ​កម្ពុជា​»​។​
 
​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខ្លី​ពី​ការបើក​ហាង​កាហ្វេ​របស់លោក សែន ភារ​ម្យ ដូចតទៅ​៖

 
 
​បើតាម​ម្ចាស់​តូប​កាហ្វេ​រូបនេះ ការ​ឆុង​កាហ្វេ​ក៏ត្រូវ​ការប្រើប្រាស់​សិល្បៈ​នៃ​ការ​ឆុង​ឬ​តុបតែង​ផងដែរ​។ ជារួម​ការ​ឆុង​កាហ្វេ ប្រៀបបាន​ដូច​ទៅនឹង​ការ​ចម្អិនម្ហូប​ដែរ គឺ​ត្រូវការ​សោភ័ណភាព​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​អតិថិជន​។ លោក ភារ​ម្យ បន្តថា​៖ «​បើ​ការ​ឆុង​កាហ្វេ​មាន​សិល្បៈ​ល្អ​ប្រណិត មានការ​តុបតែង​ជា​រូប​ផ្សេងៗ​នៅលើ​កាហ្វេ ហើយ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ថែមទៀត​នោះ គឺ​ពិតជា​ទាក់ទាញ​អារម្មណ៍​របស់​អតិថិជន​ខ្លាំងណាស់​»​។ 


 
​ដើម្បី​បន្ថែម​រសជាតិ​កាហ្វេ​ឲ្យ​កាន់តែ​ឈ្ងុយឆ្ងាញ់ លោក ភារ​ម្យ បាន​ជ្រើស​យក​ស្ករត្នោត​សរីរាង្គ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​មកប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​។ គោលបំណង​របស់ លោក ភារ​ម្យ មិន​ត្រឹមតែ​យក​ស្ករត្នោត​សរីរាង្គ​មកប្រើប្រាស់​សម្រាប់​ឆុង​កាហ្វេ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​មានបំណង​មួយ​ផ្សេងទៀត គឺ​ជួយ​គាំទ្រ​ផលិតផល​ជាតិ ស្នាដៃ​ខ្មែរ ដែល​អាច​ឲ្យ​ប្រជាជនមាន​ការងារ​ធ្វើ និង​រក្សាបាន​នូវ​គុណ​តម្លៃ​នៃ​អត្តសញ្ញាណ​ជាតិ​កម្ពុជា​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​អំពី​ការប្រើប្រាស់​ស្ករត្នោត​សម្រាប់​កាហ្វេ​ដូចតទៅ​៖

 
 
​លោក ភារ​ម្យ បាន​និយាយ​ដោយ​ម៉ត់ចត់​ថា​៖ «​អតិថិជន ត្រូវការ​កាហ្វេ​ដែលមាន​គុណភាព​ហើយ​សាក​សម​នឹង​តម្លៃ​។ បើសិនជា​កាហ្វេ​មាន​រសជាតិ​មិន​ឆ្ងាញ់ ហើយ​តម្លៃ​ថ្លៃ​ទៀត​នោះ អតិថិជន​ប្រាកដជា​មិន​ចូលចិត្ត​នូវ​ផលិតផល​របស់​យើង​ឡើយ​។ ផ្ទុយ​មកវិញ បើសិន​កាហ្វេ​មានតម្លៃ​ថ្លៃ​ក៏ពិតមែន ប៉ុន្តែ​ផលិតផល​មានគុណ​ភាពល្អ ពេលនោះ​ធ្វើ​ឲ្យ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ប្រើប្រាស់​ផលិតផល​របស់​យើង​»​។​


 
​ម្ចាស់​ហាង​កាហ្វេ​ឈៀង​ម៉ៃ លោក សែន ភារ​ម្យ បាន​អំពាវនាវ​ដល់​យុវជន​កម្ពុជា​ឲ្យ​មានការ​គាំទ្រ​ចំពោះ​ផលិតផល ស្នាដៃ​ខ្មែរ ដើម្បី​ជួយ​ដល់​ជីវភាព​របស់​ប្រជាជន​ខ្មែរ​ឲ្យ​មាន​ភាពប្រសើរឡើង​។ បន្ថែម​លើ​នេះ លោក ភារ​ម្យ ក៏​ចង់​ឲ្យ​សាធារណជន​សាក​ទិញ​កាហ្វេ​ដែល​ប្រើប្រាស់​ជាមួយ​ស្ករត្នោត​សរីរាង្គ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ដែលមាន​លក់​នៅ​ហាង​កាហ្វេ​ឈៀង​ម៉ៃ​៕



 

Tag:
 កាហ្វេ​
  សែន ភារ​ម្យ​
  អាជីវកម្ម​
 ​ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com