អត្ថបទពាណិជ្ជកម្ម
៣​កត្តា​នេះហើយ ដែល​ជំរុញ​ឲ្យ​ស្រី្ត​ថតរូប​ស៊ែ​ល​ហ្វី​ច្រើនជាង​បុរស​
23, Aug 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​បច្ចេកវិទ្យា​រីកចម្រើន​ឥតឈប់ឈរ វា​បានបង្ហាញ​នូវ​របកគំហើញ​ថ្មីៗ ដែល​ធ្វើ​ឲ្យ​ការរស់នៅ​របស់​មនុស្ស​កាន់តែ​ជឿនលឿន ហើយ​កាត់បន្ថយ​បន្តិច​ម្តងៗ​និន្នាការ​ចាស់គំរិល​។ សម័យនេះ​ទៅហើយ គ្មាន​អ្នកណា​ដែល​មិន​ស្គាល់​ពាក្យ​ថា​«​ថតរូប​ស៊ែ​ល​ហ្វី​»​នោះទេ ពោលគឺ​ទាំង​បុរស និង​ស្ត្រី ជាពិសេស​គឺ​មនុស្ស​ស្រី​តែម្តង គឺ​ពួកគាត់​ចូលចិត្ត​ថតរូប​បែប​ស៊ែ​ល​ហ្វី ជាង​មនុស្ស​ប្រុស​។ តើ​នេះ​មកពី​មូលហេតុ​អ្វី​ទៅ​?
 
​មូលហេតុ​ទី​១ គឺ​ចង់បង្ហាញ​នូវ​សម្រស់​ពិត​របស់​ពួកគេ​៖ វា​ជា​រឿង​ធម្មតា​ទេ នៅពេលដែល​យើង​មាន​សម្រស់​ផ្ទៃមុខ​ស្អាត ម៉ត់​រលោង ច្រមុះ​ស្រួច ចង្កា​ព្រែក ថ្ពាល់ខួច ភ្នែក​ធំៗ គឺ​យើង​ពិតជា​សប្បាយចិត្ត ក្នុងការ​បញ្ចេញ​ឲ្យ​មនុស្ស​គ្រប់គ្នា​បានឃើញ ឬ (Self-Promotion) ជាមិនខាន​។ ជាពិសេស នៅពេល​លេង​បណ្តាញ​សង្គម Instagram រូបភាព​ស៊ែ​ល​ហ្វី​របស់លោក​អ្នកនាង ត្រូវបាន App មួយ​នេះ ច្នៃ​ចេញមក​បាន​ច្រើន​ទម្រង់ និង​ធ្វើ​ឲ្យ​មនុស្ស​ចូលចិត្ត​ច្រើន លើសពី​រូបភាព​ធម្មតា​ចំនួន ៣៨% ឯណោះ​។ 


 
​មូលហេតុ​ទី​២ គឺ​ការថតរូប​ស៊ែ​ល​ហ្វី​ជួយ​កាត់បន្ថយ​ជម្លោះ​រវាង​មនុស្ស​ស្រី និង​កញ្ចក់​ឆ្លុះ​របស់​ពួកគេ​៖ ស្តាប់​មើលទៅ​រាង​ធ្ងន់​បន្តិច ប៉ុន្តែ​វា​ជាការ​ពិត​។ ចំពោះ​មនុស្ស​ស្រី ដែល​មិនសូវមាន​រូបរាង​ស្អាត ពួកគេ​មិនសូវ​ចូលចិត្ត​ឆ្លុះកញ្ចក់​រយៈពេល​យូរ​នោះទេ ប៉ុន្តែ​ពួកគេ បែរជា​ចូលចិត្ត​បើក​កា​ម៉េ​រ៉ា​មុខ​របស់​ទូរស័ព្ទដៃ OPPO F11 Pro របស់​ពួកគេ ជំនួស​កញ្ចក់​ឆ្លុះ​ទៅវិញ​។ ពួកគេ ក៏​អាច​ថតរូប​ស៊ែ​ល​ហ្វី​តាម​ទូរស័ព្ទដៃ​របស់​ពួកគេ រយៈពេល​យូរ​ប៉ុណ្ណា​ក៏​មិន​ថ្វី​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស្ត្រី​ភាគច្រើន តែងតែ​បើក​កាមេរ៉ា​មុខ​ទូរស័ព្ទដៃ ចុច​ថត​ហើយ ថត​ទៀត ថត​ទាល់តែ​ពួកគេ​អាច​ទទួលបាន​រូបថត​ដែល​ល្អឥតខ្ចោះ​មួយ ដែល​ពួកគេ​ពេញចិត្ត ទើប​ពួកគេ​ឈប់​ថត និង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បាន​។ នេះហើយ ជា​មូល​ហេតុដែល​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ភាគច្រើន បាន​ផ្តោត​សំខាន់​លើ​ការច្នៃប្រឌិត​កាមេរ៉ា​ស៊ែ​ល​ហ្វី​នេះ ជា​ចំណុច​ច​សំខាន់​មួយ ក្នុងការ​ប្រកួតប្រជែង​គ្នា​។​


 
​មូលហេតុ​ទី​៣  គឺ​ការ​រូបថត​ស៊ែ​ល​ហ្វី អាចធ្វើ​ឲ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​គ្រប់គ្រង និង​រៀបចំខ្លួន​បាន​យ៉ាង​ល្អ​។ កាមេរ៉ា​ស៊ែ​ល​ហ្វី មកដល់​យុគសម័យ​នេះ កាន់តែ​ទំនើប​ជាង​មុន​។ ជាក់ស្តែង OPPO F11 Pro អាច​កំណត់​ចំនួន​នាទី មុនពេល​ថតរូប​ស៊ែ​ល​ហ្វី ឬ​អាចធ្វើ​សញ្ញា​ម្រាមដៃ​៥ ដើម្បី​ចុច​ថតរូប​ស៊ែ​ល​ហ្វីល​ក្ខ​ណៈ​ជា​ក្រុម ឬ​ថត​ខ្លួនឯងបាន​ពី​ចម្ងាយ ដោយ​មិនចាំបាច់​ពិបាក​ឈរ​កាន់​ដោយផ្ទាល់​នោះទេ​។ វា​ក៏​ជា​ឱកាស​មួយ ដើម្បី​ឲ្យ​លោកអ្នក​បានរៀបចំ​ខ្លួន​ឯង និង​ស្របគ្នា ឲ្យ​បាន​សមរម្យ​មុនពេល​ថតរូប និង​មិនចាំបាច់​រំខាន​ដល់​អ្នកដទៃ​មក​ថត​ឲ្យ​យើង​ឡើយ​។ ពិតជា​ទំនើប​របស់គេ​មែន​។ 
 
​ដោយ​ផ្អែកលើ​មូលហេតុ​ដ៏​សាមញ្ញ​ទាំងបី​នេះហើយ ទើប​មនុស្ស​ភាគច្រើន និយម​ប្រើប្រាស់​ទូរស័ព្ទដៃ OPPO សឹងតែ​គ្រប់​ម៉ូ​ឌែ​ល​ចេញ​ថ្មី​ម្តងៗ​។  ជាពិសេស OPPO F11 Pro 128GB ទាំងបី​ពណ៌ ពិតជា​ទំនើ ប​ជាមួយនឹង​កាមេរ៉ា​មុខ បង្កប់ខ្លួន​ចំ​កណ្តាល ទំហំ​16MP (​វា​អាច​ផុស​ចេញចូល​រាប់សិប​លាន​ដង ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​ឯណោះ​) និង​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 48MP និង​មាន​ទំហំ​ថ្ម 4000mAh ថត​ម៉ា​សប្បាយ​តែម្តង​ណា​គ្នា​យើង​៕ 
 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com