ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន ទៅ​ប្រជុំ​សភា​អាស៊ាន ស្តីពី «​ការអភិវឌ្ឍ​»
26, Aug 2019 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​គណៈប្រតិភូ បាន​ចូលរួម​មហាសន្និបាត​សភា​អន្តរ​អាស៊ាន (IAPA) លើក​ទី​៤០ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦​នេះ រហូតដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​តំណាង​សភា​នៃ​ប្រទេស​សមាជិក​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​។   


 
​ប្រធានបទ​សម្រាប់​កិច្ចប្រជុំសភា​អន្តរ​អាស៊ាន​លើក​ទី​៤០ គឺ «​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា ដើម្បី​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​»​។ សមាជិក​ទាំង​១០​ប្រទេស បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សភា​អន្តរ​អាស៊ាន​ជាមុន កាលពី​ថ្ងៃទី​២៥​ម្សិលមិញ ដើម្បី​លើក​ជា​របៀបវារៈ ដាក់ចូល​មហាសន្និបាត​នៅថ្ងៃនេះ​។ 
 
​លោក Chuan Leekpai ប្រធានសភា​ថៃ ធ្វើជា​ប្រធាន​នៃ​មហាសន្និបាត​នេះ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហេង សំរិន សរសេរថា សម្តេច ហេង សំរិន និង គណៈប្រតិភូ នឹង​ចូលប្រជុំ​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​។ 
 
​អន្តរ​សភា​អាស៊ាន ជា​អង្គការ​ផ្នែក​នីតិប្បញ្ញត្តិ នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ថៃ វៀតណាម និង ហ្វីលីពីន​៕
 

Tag:
 ​ហេង សំរិន​
  AIPA
© រក្សាសិទ្ធិដោយ thmeythmey.com