លោក ប្រាក់ សុខុន នឹងចូលរួម​រំឭក​ខួប​២០​ឆ្នាំ នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ខាងកើត
ជាតិ
លោក ប្រាក់ សុខុន នឹងចូលរួម​រំឭក​ខួប​២០​ឆ្នាំ នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ខាងកើត
26, Aug 2019 , 11:19 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន
រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ប្រាក់ សុខុន
​ភ្នំពេញ​៖ រដ្ឋ​ម​ន្រី្ត​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន នឹងចូលរួម​ពិធី​រំ​ឮ​ក​ខួប​លើក​ទី​២០ នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​២៩ និង​៣០​សីហា នៅ​ទីក្រុង​ឌី​លី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​២៦​សីហា ឆ្នាំ​២០១៩​។


 
​ពិធី​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ការធ្វើប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ខាងកើត នឹងមាន​ការចូលរួម​ពី​តំណាង​មកពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ប្រទេស​និយាយ​ភាសា​ព័រ​ទុយ​ហ្គា​ល់ ប្រទេស​អូស្ត្រាលី និង​អង្គការសហប្រជាជាតិ​ផងដែរ​។ 
 
​កម្ពុជា និង​ទី​ម័​រ​ខាងកើត បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០០២ ក្រោយពី​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គការសហប្រជាជាតិ ថ្ងៃទី​៣០​សីហា ឆ្នាំ​១៩៩៩​។ 
 
​ដោយសារ​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការសហប្រជាជាតិ​នេះ ទើប​ធ្វើឱ្យ​ឥណ្ឌូណេស៊ី បោះបង់​ការគ្រប់គ្រង​លើ​ដែន​អធិបតេយ្យ​របស់​ទី​ម័​រ ដែលនាំឱ្យ​ប្រទេស​ដែន​កោះ​មួយ​នេះ ក្លាយទៅជា​រដ្ឋ​ឯករាជ្យ​មួយ នៃ​តំបន់​អាស៊ី នៅ​ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០០២​។ បច្ចុប្បន្ននេះ ប្រទេស​ទី​ម័​រ​ខាងកើត ក៏​កំពុង​ព្យាយាម​សុំចូល​ជា​សមាជិក​ទី​១១ នៃ​អាស៊ាន​ផងដែរ ខណៈ​កម្ពុជា បង្ហាញ​ពី​ការគាំទ្រ​ដល់​បំណង​មួយ​នេះ​៕
 

Tag:
 ការទូត​
  កម្ពុជា​
  ទី​ម័​រ​ឡេ​ស្តេ
© រក្សាសិទ្ធិដោយ thmeythmey.com