កីឡាជាតិ
ជាតិ
ហុងកុង​បង្ហាញ​សមាសភាព​កីឡាករ​មុន​ជំនួប​បើកឆាក​ជាមួយ​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកញ្ញា​
27, Aug 2019 , 10:12 am        
រូបភាព
ក្រុម​កីឡាករជម្រើសជាតិហុងកុង។ រូបថត HKFA
ក្រុម​កីឡាករជម្រើសជាតិហុងកុង។ រូបថត HKFA
ដោយ: រួបរួម
​សមាគម​កីឡាបាល់ទាត់​ហុងកុង​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន បានបង្ហាញ​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​ចុងក្រោយ​២៣​នាក់ ដែល​ត្រូវ​លេង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ FIFA World Cup 2022 និង AFC Asian Cup 2023 ដែល​ត្រូវ​ជួប​ជា​បន្ទាប់​ជាមួយ​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកញ្ញា និង​អ៊ីរ៉ង់ នៅ​៥​ថ្ងៃ​បន្ទាប់​។​

 
​ក្រុម​ជម្រើសជាតិ​ហុងកុង ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ហ្វាំ​ង​ឡង់ លោក Mixu Paatelainen កាលពី​ថ្ងៃទី​២៦ ខែសីហា បានប្រកាស​ផ្លាស់ប្តូរ​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​បញ្ជី​២៣​នាក់​របស់ខ្លួន ដោយ​ខ្សែការពារ LAW Tsz Chun (​ក្លិប Kitchee) ចូល​ជំនួស CHAK Ting Fung ដែលមាន​បញ្ហា​របួស​។​


 
​សមាសភាព​កីឡាករ​ទាំង​២៣​នាក់​ដែល​តំណាង​ឲ្យ​ហុងកុង​រួមមាន​៖
 
-​អ្នកចាំទី​៖ YAPP Hung Fai (Eastern Long Lions), WANG Zhenpeng (Kitchee), YUEN Ho Chun (Lee Man)
 
-​ខ្សែការពារ​៖ LAW Tsz Chun (Kitchee), FUNG Hing Wa (Eastern Long Lions), Festus BAISE (Guizhou Hengfeng), Andrew James RUSSELL (Hebei China Fortune), Daniel CANCELA RODRIGUEZ,, Helio Jose De Souza GONCALVES, TONG Kin Man (Kitchee), TSUI Wang Kit (Meizhou Hakka), LEUNG Nok Hang (R&F)​។​
 
-​ខ្សែបម្រើ​៖ LEE Ka Yiu, XU Deshuai (Eastern Long Lions),TAN Chun Lok (Guangzhou R&F), HUANG Yang, JU Yingzhi (Kitchee), CHAN Siu Kwan Philip (Kwoon Chung Southern), WONG Wai​។​
 
-​ខ្សែប្រយុទ្ធ​៖ Alexander Oluwatayo AKANDE (Dalian Yifang), Alessandro FERREIRA LEONARDO, SUN Ming Him (Wofoo Tai Po), James Stephen Gee HA, (Kwoon Chung Southern)​។​
 
​ក្នុងចំណោម​ជម្រើស​ទាំងនេះ សមាសភាព​កីឡាករ​ដែលមាន​ដើមកំណើត​បរទេស​មាន​ដូចជា Festus BAISE, Alexander Oluwatayo AKANDE (​នី​ហ្សេ​រី​យ៉ា​), Andrew James RUSSELL, James Stephen Gee HA (​អង់គ្លេស​), Daniel CANCELA RODRIGUEZ (​អេ​ស្ប៉ា​ញ​), Helio Jose De Souza GONCALVES, Alessandro FERREIRA LEONARDO (​ប្រេ​ស៊ី​ល​)​។​
 
​មុន​ចេញមក​កម្ពុជា ក្រុម​ហុងកុង​ចាប់ផ្តើម​ធ្វើការ​ហ្វឹកហាត់​នៅ​ថ្ងៃទី​២ ខែកញ្ញា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ហុងកុង បានតែងតាំង​លោក Alex Chu Chi Kwong ជា​ជំនួយការ​ម្នាក់​បន្ថែមទៀត​របស់លោក Mixu Paatelainen ដោយ​លោក​មាន​សញ្ញាបត្រ AFC “Pro” License» និង​មានបទពិសោធន៍​ដឹកនាំ​ក្លិប Kitchee ទទួលបាន​កំណត់ត្រា​ល្អ​ក្នុង​ព្រឹត្តិការណ៍​របស់ AFC​។ ហុងកុង​ក៏​ត្រៀមខ្លួន​ផងដែរ​ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​ពានរង្វាន់ East Asian Football Championship នៅ​កូរ៉េ នា​ខែធ្នូ ឆ្នាំ​២០១៩៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com