ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ហេតុអ្វី ចាំបាច់​បង្កើត​សាលាឧទ្ធរណ៍​បន្ថែម​?
27, Aug 2019 , 6:20 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ពន្យល់ថា ការបង្កើត​សាលាឧទ្ធរណ៍​បី​បន្ថែមទៀត គឺ​ដើម្បី​ធ្វើ​ឲ្យ​សេវា​យុត្តិធម៌ កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ នឹងមិន​ចំណាយ​ពេលវេលា​និង​ថវិកា​ច្រើន​នោះទេ ក្នុង​ការធ្វើ​បណ្តឹងឧទ្ធរណ៍​។ លើសពីនេះ ការបង្កើត​សាលាឧទ្ធរណ៍​បន្ថែម ក៏​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​លើ​សុំ​ណុំ​រឿង​ផងដែរ​។ អ្នកនាំពាក្យ អះអាងថា ដោយសារតែ​សាលាឧទ្ធរណ៍ មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​តែមួយ ទើប​ធ្វើ​ឲ្យ​សំណុំរឿង​ឬ​បណ្តឹងឧទ្ធរណ៍​កកកុញ  ហើយ​ដំណើរការ​ដោះស្រាយ​បណ្តឹង​ផ្សេងៗ គឺ​មិនសូវ​លឿន​។

  

 
​សាលាឧទ្ធរណ៍​ទាំងបី ដែល​ទើបនឹង​បង្កើត​នោះ​គឺ សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង និង សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ​។ តាម​ព្រះរាជក្រឹត្យ សាលាឧទ្ធរណ៍​ថ្មី​ទាំងនេះ នឹង​ដំណើរការ ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ តទៅ​។​
 
​ដើម្បី​កាន់តែ​ជ្រាប​ពី​ការបង្កើត​សាលាឧទ្ធរណ៍​បន្ថែម​នេះ សូម​ប្រិយមិត្ត ស្តាប់​កិច្ច​សម្ភាស​រវាង​លោក ម៉ៅ សុ​ផា និង លោក ជិន ម៉ា​លីន​៖


 

Tag:
 ជិន ម៉ា​លីន​
  សាលាឧទ្ធរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com