អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ឌី អេ​ច អិ​ល និង​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា ចាប់ផ្តើម​ភាពជា​ដៃគូ​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​យុវជន និង​រៀបចំ​ពួកគេ​សម្រាប់​សង្គម​ការងារ​
27, Aug 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩៖ ឌី អេ​ច អិ​ល អិ​ច​ប្រេ​ស កម្ពុជា​, ឌី អេ​ច អិ​ល  គ្លូ​ប​ល ហ្វ​វើត​ឌី​ង កម្ពុជា និង​ឌី អេ​ច អិ​ល សាប់​ផ្លា​យ ឆេន កម្ពុជា​, បំណែងចែក​ទាំង​អស់នៃ ឌូ​អេ​ដ​ហ្សេ ផូ​ស្ត ឌី អេ​ច អិ​ល គ្រុប (​ឌី ភី ឌី អេ​ច អិ​ល គ្រុប​) បាន​បើក​ដំណើរការ​ភាពជា​ដៃគូ ជាមួយ​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា ដែលជា​ដៃគូ​បណ្តាញ​របស់​អង្គការ​បង្រៀន​ដើម្បី​ទាំងអស់គ្នា​នៅថ្ងៃនេះ​។ ការសហការ​នេះ មាន​គោលបំណង​លើកកម្ពស់​ភាព​មានការ​ងារ​ធ្វើទៅ​កាន់​យុ​ជនកម្ពុជា តាមរយៈ​ការបង្ហាញ​ឲ្យ​ដឹង​ពី​សង្គម​ការងារ និង​ផ្សារភ្ជាប់​ទៅកាន់​ម​គ្គុ​ទេស​ក៏ និង អ្នកដឹកនាំ​ជំនួញ​មកពី ឌី អេ​ច អិ​ល​។ ទាំងនេះ​បានកត់សម្គាល់​ជា ក្រុម​ដៃគូ​ទី​១៩ របស់ ឌី ភី ឌី អេ​ច អិ​ល ជាមួយ​បណ្តាញ​អង្គការ​បង្រៀន​ដើម្បី​ទាំងអស់គ្នា ក្រោម​ក្របខ័ណ្ឌ យុទ្ធសាស្ត្រ​ថ្មី​មួយ និង ផ្តោតទៅលើ​ការជួយ​ជំរុញ​ភាព​មានការ​ងារ​ធ្វើ និង បំ​និ​ន​ជីវិត​នៃ​សិស្ស​ជុំវិញ ពិភពលោក​។​
 
​លោក ស៊ីវ មុន្នី​រ័ត្ន ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា បាន​គូសបញ្ជាក់ថា អង្គការ​របស់លោក មាន​ទស្សនវិស័យ​ជំរុញ និង​លើកទឹកចិត្ត​យុវជន ឲ្យ​មានការ​ប្តេជ្ញាចិត្ត និង​មាន​ក្រមសីលធម៌​ការងារ ក៏ដូចជា​មានគំនិត​ផ្តួចផ្តើម​ថ្មីៗ​ផងដែរ​។ សម្រាប់ លោក ស៊ីវ មុន្នី​រ័ត្ន លោក​ជឿថា ការខិតខំ​ប្រឹងប្រែង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ភាពជោគជ័យ ហើយ​លោក​ក៏​ចង់ឃើញ​យុវជន​ឲ្យ​តម្លៃ​ទៅលើ​ការ​ប្រឹង​អភិវឌ្ឍន៍​ខ្លួនឯង និង​ខិតខំ​ជម្នះ​ឧបសគ្គ ជាង​ការជ្រើសរើស ការធ្វើ​អ្វីដែល​ងាយៗ​។ លោក ស៊ីវ មុន្នី​រ័ត្ន បន្តថា​៖«​យើង​ជឿថា ការសហការ​គ្នា​ជា​ដៃគូ ជាមួយ ក្រុមហ៊ុន ឌី អេ​ច​អិ​ល​នេះ នឹង​ជួយ​ពួកយើង​ឲ្យ​សម្រេចបាន​ជោគជ័យ លើ​ទស្សនៈវិស័យ​របស់​យើង ដោយ​បង្ហាញ​យុវជន​របស់​យើង ពី​សង្គម​ការងារ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ទម្រង់​មួយ ដែល​អាច​ផ្សារភ្ជាប់​ទំនាក់ទំនង ជាមួយនឹង​អ្នកដឹកនាំ​អាជីវកម្ម​ផ្សេងៗ​»​។ 


 
​ភាពជា​ដៃគូ​នេះ នឹងមាន​បុគ្គលិក​ស្ម័គ្រចិត្ត​ក្រុមហ៊ុន ឌី អេ​ច អិ​ល ដើម្បី​ជួយ​គាំទ្រ​ហ្វេ​ឡូ​ច្រើនជាង ៦០​នាក់ នៃ​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា ដែល​នឹង​ពង្រីក​សក្តានុពល​ទៅកាន់​សិស្ស​ប្រមាណ​ជិត ៩,០០០ នាក់ នៅក្នុង​សាលា​ច្រើនជាង ១៥ កន្លែង នៅ​ប្រទេស​កម្ពុជា នា​ចុងឆ្នាំ​២០១៩​នេះ​។ រាល់​សកម្មភាព​របស់​អ្នកស្ម័គ្រចិត្ត នឹង​ផ្តោតលើ​យុវជន​នៅ​កម្រិត​មធ្យមសិក្សា និង​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ជំនាញ​ទន់ និង​កម្មវិធី​យល់ដឹង​ពី​អាជីព​។​
 
​លោក ប្រា​យ័​ក ឈី​ត្រា​កា អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន ឌី អេ​ច អិ​ល អិ​ច​ប្រេ​ស កម្ពុជា បានកត់សម្គាល់​ឃើញថា សព្វថ្ងៃនេះ នៅ​ប្រទេស​កម្ពុជា បើទោះបី​ជាមាន​ការយក​ចិត្ត​ទុកដាក់​គួរ​ឲ្យ​កត់សម្គាល់​លើ​វិស័យ​អប់រំ ក៏ពិតមែន តែ​វា​នៅតែមាន​ភាពមិន​ស៊ីចង្វាក់​គ្នា រវាង​ជំនាញ​ដែល​ក្រុមហ៊ុន និង​វិស័យ​អាជីវកម្ម​ត្រូវការ ជាមួយនឹង​អ្វីដែល​យុវជន​ត្រូវការ ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុង វិស័យ​ការងារ​។ លោក ប្រា​យ័​ក ឈី​ត្រា​កា បាន​បន្តថា​៖«​គោលបំណង​ដែល​យើង​មាន សម្រាប់​អ្នកស្ម័គ្រចិត្ត​ក្រុ ម​ហ៊ុន ឌី អេ​ច អិ​ល តាមរយៈ​ការសហការ​ជាមួយ​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា​នេះ គឺ​ដើម្បី​បង្កើត​នូវ​ឥទ្ធិពល​ល្អ​យូរអង្វែង​ទៅកាន់​យុវជន ដែល​ពួកគេ​ធ្វើការ​ជាមួយ ដោយ​ពួកគេ​នឹង​រៀន​អំពី​ជំនាញ និង​បុគ្គលិកលក្ខណៈ​មួយចំនួន ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​ចងចាំ និង​យកទៅ​ប្រើប្រាស់ បាន​ក្នុងពេល​ស្វែងរក​ការងារ​»​។​


 
​លោក អាន់​ឌ្រូ ហ្វ​ហ្គេ​ន អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស នៃ ឌី អេ​ច អិ​ល សាប់​ផ្លា​យ ឆេន កម្ពុជា បាន​បន្តថា​៖ «​គំនិត​នៃ​ការផ្តល់​ឲ្យ​ត្រលប់​ទៅវិញ​ទៅកាន់​សហគមន៍ ដែល​យើង​បានធ្វើ គឺជា​ការផ្តោត​លើ​ក្រុម​ដែលមាន​លក្ខណៈ​ទូលំទូលាយ​។ ក្រុមហ៊ុន ឌី អេ​ច អិ​ល​មាន​វត្ត​មាននៅ​កម្ពុជា​ច្រើនជាង ២៥​ឆ្នាំ​មកហើយ គិត​មកដល់​បច្ចុប្បន្ន​។ ដូចនេះ​ពួកយើង​ពិតជា​ទន្ទឹងរង់ចាំ​ជួយ​កែលម្អ និង​តម្រង់​អនាគត​របស់​យុវជន នៅក្នុង​ប្រទេស​នេះ​។ ឆ្លងកាត់​ការធ្វើការ​បែក​ចែក​របស់​យើង អ្នកស្ម័គ្រចិត្ត​មាន​គម្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី ជំនាញ​មូលដ្ឋានគ្រឹះ សិក្ខាសាលា​ស្តីពី​ការប្រឹក្សា​យោបល់​លើ​អាជីព និង​បើក​ដំណើរការ​កម្មវិធី​ភាព​ជាម​គ្គុ​ទេសន៍​ដឹកនាំ តាម​ដែល​អាច​ធ្វើបាន​។ យើង​សង្ឃឹមថា ទំនាក់ទំនង​ដែល​យុវជន​មាន ជាមួយនឹង​អ្នកស្ម័គ្រចិត្ត​របស់​យើង នឹង​លើកទឹកចិត្ត​ពួកគេ ឲ្យ​មាន​ក្តី​ស្រមៃ​ធំធេង និង​សម្រេចបាន​គោលដៅ​របស់​ពួកគេ​»​។​


 
​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា កំពុងតែ​កសាង​គ្រូបង្រៀន និង​អ្នកដឹកនាំ​ដែលមាន​ប្រសិទ្ធភាព​ថ្មី​មួយ ដែល​ធ្វើ​ការងារ​ឥតឈប់ឈរ ដើម្បី​ពង្រីក​ឱកាស​អប់រំ​ទៅកាន់​សិស្សានុសិស្ស​របស់​ពួកគេ​ទាំងអស់គ្នា​។ អង្គការ​បង្រៀន​ដើម្បី​កម្ពុជា ជ្រើស​រើសយក​និស្សិត​មហាវិទ្យាល័យ​ពូកែៗ ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្មីៗ និង​ជ្រើស​រើសយក​អ្នក​ដែលមាន​ជំនាញ​ប្រកប​វិជ្ជាជីវៈ​វ័យក្មេង ដែល​មកពី​ជំនាញ​សិក្សា​ផ្សេងៗ​គ្នា និង​ចំណង់​ចំណូលចិត្ត​អាជីព​ផ្សេងៗ​គ្នា ដើម្បី​ប្តេជ្ញាចិត្ត​ក្នុង​រយៈពេល​២​ឆ្នាំ​ដំបូង តាមរយៈ​កម្មវិធី​ហ្វេ​ឡូ​ស៊ី​ប របស់​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា ដោយ​ធ្វើជា​គ្រូបង្រៀន​នៅតាម​វិទ្យាល័យ ដែលមាន​តម្រូវការ​គ្រូ​ចាំបាច់ ហើយ​ជួយ​ផ្គត់ផ្គង់ អភិវឌ្ឍ​ន័​ពួកគេ ដើម្បី​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ពេញ​មួយជីវិត និង​សង្ឃឹមថា ពួកគេ​អាច​ក្លាយជា​អ្នកតស៊ូ​មតិ​មួយ ដើម្បី​ជំរុញ​ឲ្យ​មាន​សមភាព​នៅក្នុង​វិស័យ​អប់រំ​។​
 
​កម្មវិធី​«​ការរស់នៅ​ដោយមាន​ទំនួល​ខុសត្រូវ​» របស់​ឌូ​អេ​ដ​ហ្សេ ផូ​ស្ត ឌី អេ​ច អិ​ល គ្រុប មាន​៣​កម្មវិធី​រួមបញ្ចូល​គ្នា ដោយ​ផ្តោតទៅលើ ការការពារ​បរិ​សា្ថ​ន​(​ហ្គោ គ្រី​ន​) ការគ្រប់គ្រង​គ្រោះមហន្តរាយ (​ហ្គោ ហែប​) និង​ភាព​មានការ​ងារ​ធ្វើ (​ហ្គោ ធិ​ច​)​។ តាមរយៈ​កម្មវិធី ហ្គោ​ធិ​ច ឌូ​អេ​ដ​ហ្សេ ផូ​ស្ត ឌី អេ​ច អិ​ល គ្រុប ផ្តល់​ការគាំទ្រ​ផ្គត់ផ្គង់ ទៅ​អង្គការ​បង្រៀន​ដើម្បី​ទាំងអស់គ្នា ក៏ដូចជា​បណ្តាញ​ដៃគូ​ទាំង​១៩ នៅ​អាស៊ី​ប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិក​ឡាទីន មជ្ឈិមបូព៌ា និង​ទ្វីប​អា​ព្រិ​ក​»៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com