ONE Championship
កីឡាជាតិ
ជាតិ
ONE ប្រារព្ធ​ខួប​លើក​ទី​១០០ នៅ​សង្វៀន ONE: CENTURY នា​ក្រុង​តូ​ក្យូ
27, Aug 2019 , 9:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី
 
​គូប្រកួត​ខ្លាំងៗ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​នៅ​សង្វៀន ONE: CENTURY សម្រាប់រ​អបអរសាទ​រ​នៃ​ការរៀបចំ​គម្រប់​លើក​ទី​១០០ របស់​ស្ថាប័ន​កម្រិត​ពិភពលោក ONE បានប្រកាស​ជា​ផ្លូវការ​ហើយ​។ ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​នៅ​ទីលាន Ryogoku Kokugikan នា​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩​។

 
​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ចំនួន ២២ គូ​ដែលមាន​គូ​ខ្សែក្រវាត់​រហូតដល់​៤​គូ និង ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ONE World Grand Prix Championship រហូតដល់​៣​គូ​។ ទន្ទឹមគ្នានេះ នឹងមាន​ការផ្សាយ​បន្ត​ផ្ទាល់​លើកដំបូង​នៅ​ប៉ុស្តិ៍ TNT របស់​សហរដ្ឋអាមេរិក​ផងដែរ​រវាង​ម្ចាស់​ខ្សែ ONE Women’s Atomweight World Championship កីឡាការិនី Angela Lee និង អ្នក​ឡើង​ដណ្ដើម​ខ្សែក្រវាត់ Xiong Jing Nan​។ នេះ​ជាការ​ប្រកួត​ជាថ្មី​របស់​គូបដិបក្ខ​ទាំងពីរ​ដែល​ធ្លាប់​ជួបគ្នា​នៅ​សង្វៀន ONE: A NEW ERA កាល​ខែមីនា​។ បើសិនជា Xiong អាច​ឈ្នះ Lee ជា​លើក​ទី​២ នោះគេ​នឹង​ក្លាយជា​កីឡា​កា​រិ​ដំបូង និង កីឡាការិនី​ចិន​ទី​១​ដែល​អាច​កាន់​ខ្សែក្រវាត់ ONE World Title ពីរ​ស្ថាប័ន​ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ​។ 


 
​គូ​ខ្លាំង​មួយទៀត វីរបុរស​គុន​ចម្រុះ​អាមេរិក Demetrious Johnson ត្រូវ​ប្រកួត​នឹង​ជើង​ខ្លាំង​វ័យក្មេង​ហ្វីលីពីន Danny Kingad នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship ស្របពេល​អ្នកលេង​អាមេរិក Eddie Alvarez  ជួប​ជើង​ខ្លាំង​មកពី​តួ​ក​គី Saygid Guseyn Arslanaliev នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship​។ ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន ONE World Champion កីឡាករ​មី​យ៉ាន់​ម៉ា Aung La N Sang នឹង​ចូលខ្លួន​មក​ការពារ​ខ្សែក្រវាត់ ONE Light Heavyweight World Title របស់ខ្លួន​ទល់ Brandon Vera ដែល​កំពុងកាន់​ខ្សែក្រវាត់ ONE Heavyweight World Champion ក្នុង​ដៃ​។ បើសិន Vera អាច​យកឈ្នះ «The Burmese Python» នោះគេ​អាច​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពីរ​កម្រិត​ពិភពលោក ONE World Champion ក្នុង​ពិភព​ក្បាច់គុន​ចម្រុះ​ដែល​គេ​តែងតែ​ស្រមៃ​កន្លងមក​។ ក្រៅពីនេះ​មាន Bibiano Fernandes ត្រូវ​ឡើងមក​ការពារ​ខ្សែក្រវាត់ ONE Bantamweight World Championship របស់ខ្លួន​ទល់នឹង​អតីត​ម្ចាស់​ខ្សែក្រវាត់ Kevin  Belingon ហើយ​វា​ជា​ជំនួប​គ្នា​លើក​ទី​៤​រវាង​អ្នក​ទាំងពីរ​។ រីឯ ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ថ្មី កីឡាករ Rodtang Jitmuangnon ប៉ះ​កីឡាករ​ប្រេ​ស៊ី​ល Walter Goncalves ដើម្បី​ការពារ​ខ្សែក្រវាត់​។ អ្វី​កាន់តែ​ពិសេស គឺ កីឡាករ​កណ្ដាប់ដៃ​ធ្ងន់ Giorgio Petrosyan និង Samy Sana ត្រូវ​ប្រឈមមុខ​ដាក់គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix Championship ដើម្បី​កំណត់​យក​ទឹកប្រាក់​១​លាន​ដុល្លារ​។ នៅ​មិនទាន់​អស់​ទេ វីរបុរស​ជប៉ុន Shinya Aoki និង Mei Yamaguchi ក៏​ជា​គូប្រកួត​ត្រូវ​តាមដាន​ដែរ​។ 


 
២២​គូ​នេះ​ត្រូវបាន​រៀបចំ​យ៉ាង​អស្ចារ្យ​ដោយ​ស្ថាប័ន​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភព​លោកធំ​បំផុត និង អបអរ​ការរៀបចំ​ព្រឹត្តិការណ៍​លើក​ទី​១០០ របស់ខ្លួន​យ៉ាង​ជោគជ័យ​។ ហើយ​វា​ច្បាស់ការ​រៀបចំ​និង​ការប្រកួត​ល្អមើល​ចាប់​តាំង​ដើម​រហូតដល់​ចប់​។ នេះ​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ជាង ១៤០ ប្រទេស​ទូទាំង​ពិភពលោក​។ 
 
ONE: CENTURY ថ្ងៃទី ១៣ តុលា​ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  

© រក្សាសិទ្ធិដោយ thmeythmey.com