កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន​៖ ប៉ាល់ ជីវ័ន នាំ​មោទកភាព​ថ្មី​ដល់​កម្ពុជា​
28, Aug 2019 , 11:03 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​អបអរសាទរ​ចំពោះ​កីឡាករ ប៉ាល់ ជីវ័ន ដែល​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក World ITF Taekwon-do Championship នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​។ សម្តេច បាន​ជំរុញ​ឲ្យ​ម្ចាស់​មេដាយមាស​រូបនេះ បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព ដើម្បី​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

 
​មួយថ្ងៃ​ក្រោយ​កីឡាករ ប៉ាល់ ជីវ័ន ដណ្តើមបាន​មេដាយមាស​ពិភពលោក​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​នៅ​ប៊ុលហ្គារី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​អបអរ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​កីឡា​តេ​ក្វាន់​ដូ ITF រូបនេះ​ថា មេដាយមាស​របស់ ជីវ័ន ជា​មោទកភាព​ថ្មី​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ 


 
​សម្តេច​បាន​សេ​សេរ​យ៉ាង​ដូច្នេះ​ថា​៖«​សូម​អបអរសាទរ​ដល់​កីឡាករ​តេ​ក្វាន់​ដូ​កម្ពុជា​កីឡាករ ប៉ាល់ ជីវ័ន ដែល​បាន​ទទួលបាន​មេដាយមាស​កម្រិត​ពិភពលោក​ពី​ការប្រកួត 21st World ITF Taekwon-Do Championship  នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​។ នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត ដែល​កូន​ខ្មែរ​បាន​ដណ្តើមយក​មេដាយ​មាសក​ម្រិ​ត​ពិភពលោក​ជូន​ដល់​ជាតិ​មាតុភូមិ​»​។​
 
​ជាមួយគ្នានេះ សម្តេច​បាន​បន្ត​ដាស់តឿន​ឲ្យ​ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍ​សមត្ថភាព​បន្ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕  




កីឡាករ ប៉ាល់ ជីវ័ន និងលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ រូបថត លោក គី សុខលីម ​

Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជីវ័ន​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com