កីឡាជាតិ
ជាតិ
បញ្ជីឈ្មោះកីឡាករ៣៥នាក់៖ មាន ស៊ូ យ៉ាទី គ្មាន​ ចាន់ វឌ្ឍនាកា និង​ប្រាក់ មុន្នីឧត្តម
28, Aug 2019 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) នៅ​ថ្ងៃទី​២៨ ខែសីហា នេះ បាន​ចេញផ្សាយ​បញ្ជីឈ្មោះកីឡាករ​៣៥នាក់​សម្រាប់ការ​ហ្វឹកហាត់ត្រៀមសម្រាប់ជំនួបជាមួយ​ហុងកុងក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ FIFA World Cup ជុំទីពីរ។ ក្នុងបញ្ជីឈ្មោះ អ្នកចាំទី ស៊ូយ៉ាទី ខ្សែបម្រើ ដាវ នីម ស្ថិតក្នុងចំណោម​កីឡាករ​ដែលមាន​វត្តមានឡើងវិញ ស្របពេលដែល ចាន់ វឌ្ឍនាកា បន្ត​ស្ថិត ក្រៅជម្រើស រីឯប្រាក់ មុន្នីឧត្តម ក៏គ្មាន​វត្តមាន​នោះដែរ។


ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា នៅតែ​មិន​ស្ថិតក្នុង​ជម្រើស​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda ដែលមាន​លោក Felix Dalmas ជា​គ្រូបង្វឹក សម្រាប់​ការប្រកួត​ជម្រុះ FIFA World Cup 2022 ដំណាក់កាល​ដំបូង​។ ក្នុង​បញ្ជី​ឈ្មោះ​ទាំង​៣៥​រូប ដែល​បង្ហាញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅថ្ងៃនេះ ក៏​ពុំមាន​វត្តមាន​របស់​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម និង ធា​រី ចន្ថា​ប៊ី​ន ដែរ​។ អ្នកចាំទី​ជើងចាស់ ស៊ូ យ៉ា​ទី បាន​ស្ថិតក្នុង​ជម្រើស​សាជាថ្មី ក្រោយ​អវត្តមាន​ក្នុង​ការប្រកួត​ដំណាក់កាល​ទី​១​។ 
 
​បញ្ជី​ឈ្មោះ​ក្រុមកីឡា​ករទាំង​៣៥​រូប ដែល​ត្រូវ​ប្រមូលផ្តុំ​ដំណាក់កាល​ទី​១​រួមមាន​៖ គួច សុ​កុម្ភៈ​, គួច ដា​នី​, ស៊ូ យ៉ា​ទី​, រ៉ឹង ប៊ុន​ហៀ​ង​, កែវ សុខ​ផេង​, សឿ​យ វិសាល​, សុះ ស៊ូ​ហា​ណា​, អ៊​ន ចាន់​ប៉ូ​លីន​, សេត រ៉​ស៊ី​ប​, ទេស ស​ម្ប​តិ្ត​, លី វ៉ា​ហេ​ទ​, ជា វេស​លី​, ណា​រ៉ុង កក្កដា​, កាន់ ពិសាល​, សា​វែង សំណាង​, សឿត បារាំង​, ម៉ៅ ពិសិដ្ឋ​, យ៉ើ សា​ហ្វី​, យ៉ើ មូស្លីម​, ឃៀង ម៉េង​ហ៊ួ​, ហូ​យ ផល្លី​ន​, សារ៉េត គ្រី​យ៉ា​, សួន សុវណ្ណ​, ឆេង ម៉េង​, កែន ច័ន្ទ​សុភ័ក្ត្រ​, កែវ សុខ​សិលា​, អ៊ុក សុវណ្ណ​, ស៊ិន សុ​ផា​ណាត់​, អ៊ិន សូ​ដាវី​ឌ​, ទៀត គឹម​ហេង​, សាន គឹម​ហេង​, ស៊ិន កក្កដា​, ឈ​ង់ ប៊ុន​ណាត​, សៀង ច​ន្ធា និង ដាវ នី​ម​៕    


Tag:
 ជម្រើសជាតិកម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com