កីឡាជាតិ
ជាតិ
​ពាន​សម្តេច ហ៊ុន សែន​៖ ភ្នំពេញ​ក្រោ​ន បឹងកេត វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងទៅ​វគ្គ​១/២
29, Aug 2019 , 4:15 pm        
រូបភាព
ប្រភពរូបថតទាំងអស់ពីហ្វេសប៊ុកផ្លូវការរបស់​ក្លិបភ្នំពេញក្រោន បឹងកេត វិសាខា និងព្រះខ័នរាជស្វាយរៀង
ប្រភពរូបថតទាំងអស់ពីហ្វេសប៊ុកផ្លូវការរបស់​ក្លិបភ្នំពេញក្រោន បឹងកេត វិសាខា និងព្រះខ័នរាជស្វាយរៀង
ដោយ:
​ភ្នំពេញ​ក្រោ​ន​បានធ្វើ​ឲ្យ​ក្រសួងការពារជាតិ​(​ទ័ព​) ដែលមាន​ប្រៀប​នៅ​ជើង​ទី​១ ខកចិត្ត​យ៉ាងខ្លាំង ក្រោយ​ពួកគេ​ទម្លាក់​ក្រុម​នេះ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។ ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា និង​បឹងកេត ជា​សមាសភាព ដែល​ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​។ នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប កីឡាករ​បឹងកេត​ពីររូប​រួមមាន ម៉ាត់ យ៉ា​មីន និង ឃួន ឡា​បូ​រ៉ាវី រង​ពិន័យ​កាត​ក្រហម​។​

 
​ក្រុម​ការពារ​តំណែង​ជើងឯក​ក្រសួងការពារជាតិ បាន​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើមពាន​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ ក្រោយ ភ្នំពេញ​ក្រោ​ន​ទម្លាក់​ពួកគេ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ៥-៤​។ នៅ​ឆ្នាំនេះ ទ័ព​បាន​បាត់បង់​ឱកាស​ក្នុង ការ​ឡើងទៅ​ប្រជែង​ដណ្តើមពាន​ចំនួន​ពីរ​ហើយ បន្ទាប់ពី​ពួកគេ​បាន​របូត​ឱកាស​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​សប្តាហ៍​មុន​។ ក្រោយ​ចប់​ការប្រកួត​៩០​នាទី​នៅ​កីឡដ្ឋាន R.S.N ជំនួប​រវាង​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ជាមួយ​ក្រសួងការពារជាតិ​បាន​ឈានដល់​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ក្រោយ​ពួកគេ​រក្សា​លទ្ធផល​សរុប​ទាំងពីរ​ជើង​ស្មើ ២-២​។ នៅក្នុង​ការទា​ត់បាល់​កាត់សេចក្តី កីឡាករ​៤​រូប​ដំបូង​របស់​ក្រុម​ទាំងពីរ​ទាត់​បានសម្រេច​រៀងៗ​។ 
 
​ឈានដល់​ការ​ស៊ុត​គ្រាប់​ទី​៥ ខ្សែប្រយុទ្ធ​ឆ្នើមរ​បស់ទ័ព រ៉ឹង ប៊ុន​ហៀ​ង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត ក្រោយ​ទាត់​បាល់​ទៅ​ប៉ះរ​បាទី​ខាងលើ​ធ្វើ​ឲ្យ​បាល់​ផ្លាត​ចេញ​ក្រៅ​។ កីឡាករ ជួន ចាន់​ចាវ ជា​អ្នកទទួល​ភារៈកិច្ច​ទាត់​បាល់​ចុងក្រោយ​របស់​ម្ចាស់ផ្ទះ ប៉ុន្តែ​ឱកាស​មាស​ត្រូវបាន​រំលង ក្រោយ​រូបគេ​ទាត់​បាល់​ទៅរ​បាទី​ខាងលើ​។ ការខកចិត្ត​សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក​ទ័ព បាន​កើតឡើង​ម្តងទៀត​ក្រោយ​កីឡាករ ថោង ដា ធ្វើ​មិនបាន​សម្រេច​សម្រាប់​ការទា​ត់បាល់​ទី​៦ ដែលជា​ឱកាស​សម្រាប់​កីឡាករ វ៉ា សុខ​ថន ក្នុងការ​សម្រេច​គ្រាប់​ជ័យជម្នះ ៥-៤ ដើម្បី​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ឡើងទៅ​វគ្គ​បន្ត​។  
 
​នា​ជំនួប​ដ៏​ស្វិតស្វាញ​រវាង​សូល​ទី​ឡូ​អង្គរ​ជាមួយ​បឹងកេត​នៅ​កីឡដ្ឋាន​ខេត្ត​សៀម​ពួកគេ​បាន​រក្សា​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​នៅ​ទង់​ទី​១​។ គ្រាប់​ទី​១​បានកើត​ក្រោយ​កីឡាករ កែវ សុខ​ផល ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ជ័យ​សូល​ទី​ឡូ​អង្គរ​នាំមុខ ១-០ នៅ​នាទី​៥៣ ហើយ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ នៅក្នុង​ការប្រកួត​នេះ កីឡាករ​ពីររូប​រប​ស់​បឹងកេត​រួមមាន ម៉ាត់ យ៉ា​មីន និង ឃួន ឡា​បូ​រ៉ាវី ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​ក្នុងពេល​តែមួយ​នៅ​ម៉ោង​បន្ថែម​នៃ​តង់​ទី​២​។ 
 
​ជ័យជម្នះ​ក្នុង​ដី ១-០ មិនអាច​ជួយ​ឲ្យ​ក្រុម​សូល​ទី​ឡូ​អង្គរ​ឡើងទៅ​វគ្គ​បន្ត​បានឡើយ ក្រោយ​ពួកគេ​ចាញ់​បឹងកេត ២-០ នៅ​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។ បឹងកេត​បាន​ឡើងទៅ​វគ្គ​១/២​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ២-១​។ 
 
​ព្រះខ័ន​រាជ​ស្វាយរៀង និង​វិសាខា​ក៏បាន​រួម​ដំណើរ​ទៅ​វគ្គ​បន្ត​ជាមួយ​បឹងកេត​និង​ភ្នំពេញ​ក្រោ​ន​ផងដែរ ក្រោយ​ពួកគេ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ទម្លាក់​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៦-០ រីឯ​វិសាខា​ទម្លាក់​គីរីវង់​សុខ​សែន​ជ័យ​ទាំងពីរ​ជើង ៥-២៕ 

Tag:
 Hun Sen Cup 2019
  ភ្នំពេញ​ក្រោ​ន​
  ទ័ព​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com