យោងតាមក្បួនដោះស្រាយតាមបែបវិទ្យាសាស្ត្រដោយប្រើកុំព្យូទ័រ បានបង្ហាញថា Lionel Messi ជាកីឡាករបាល់ទាត់ល្អជាង Cristiano Ronaldo ដល់ទៅពីរដងឯងណោះនាពេលបច្ចុប្បន្ននេះ។
SuperComputer បានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Leuven នាប្រទេសបែលហ្ស៊ិក។ ឧបករណ៍នេះមានសមត្ថភាពកត់ត្រារាល់សកម្មភាពរបស់តារាងបាល់ទាត់ទាំងពីរអំឡុងការប្រកួតក្នុងលីគ La Liga ចន្លោះពីរដូវកាល ២០១៣-១៤ ដល់ ២០១៧-១៨ មានន័យថា មុនពេល Ronaldo ចេញពី Real Madrid ទៅ Juventus។