លោក មហា​ធៀ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែកញ្ញា​
ជាតិ
លោក មហា​ធៀ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែកញ្ញា​
30, Aug 2019 , 10:39 pm        
រូបភាព
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រូបថត AFP
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រូបថត AFP
​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋ​ម​ន្រី្ត​ប្រទេស​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់​នឹង​រួមចំណែក​កិច្ចសហប្រតិបត្តិការ​មិត្តភាព​កម្ពុជា​និង​ម៉ាឡេស៊ី​កាន់តែ​ជិតស្និទ្ធ ទាំង​នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី​តំបន់ និង​អន្តរជាតិ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។

 
​លោក មហា​ធៀ មហាម៉ាត់ និង​ភរិយា នឹង​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២-៤​ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី​នៃ​កម្ពុជា​និង សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​។ 
 
​អំឡុង​ទស្សនកិច្ច លោក មហា​ធៀ មហាម៉ាត់ នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្ដេច ហ៊ុន សែន ហើយនឹង​ពិភាក្សា​លើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​។ បន្ទាប់មក នាយក​រដ្ឋ​ម​ន្រី្ត​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន មុននឹង​ចេញប្រកាស​ព័ត៌មាន​រួមគ្នា​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ នាយក​រដ្ឋ​ម​ន្រី្ត​ម៉ាឡេស៊ី នឹង​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​វិមានឯករាជ្យ និង​គោរព​ព្រះ​មរ​ប​រូប​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ផងដែរ​៕

Tag:
 ទស្សនកិច្ច​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com