កីឡាជាតិ
ជាតិ
លោក Leong Vai Meng លើក​ពី​គុណសម្បត្តិ​លោក កែវ រ៉េមី សម្រាប់​តួនាទី​អនុប្រធាន ITF ពិភពលោក​
31, Aug 2019 , 10:11 am        
រូបភាព
លោក Leong Vai Meng អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក
លោក Leong Vai Meng អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ពិភពលោក
​លោក Leong Vai Meng អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក​មកពី​ប្រទេស​ហ្គ្រោ​អង់​ឡង់ (Greenland) បាន​ពន្យល់​ពី​ហេតុផល ដែល​សមាជិក​នៃ​គណៈកម្មាការ​នាយក​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក សម្រេច​ជ្រើសរើស លោក កែវ រ៉េមី ឲ្យ​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក​។​

 
​លោក Leong Vai Meng លើកឡើងថា លោក កែវ រ៉េមី ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក ដោយសារតែ​គុណសម្បត្តិ​ផ្ទាល់ខ្លួន​។ លោក​ជា​បុគ្គល ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល និង​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​ជាមួយ​កីឡា​នេះ ហើយ​សព្វថ្ងៃនេះ លោក​ក្លាយជា​គ្រូ Master ដែលមាន​បច្ចេកទេស​ខ្ពស់​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ប្រចាំ​អាស៊ីអាគ្នេយ៍ និង​នៅ​កម្ពុជា​។ សម្រាប់​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​លោក ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ស្និ​ទ្ធិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ កត្តា​ទាំងនេះហើយ ដែល​ជួយ​លោក​ទទួលបាន​តំណែង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF ពិភពលោក ដែលមាន​អាណត្តិ​៤​ឆ្នាំ​៕ 
 

Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  Leong Vai Meng
© រក្សាសិទ្ធិដោយ thmeythmey.com