ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ទូច សាវុធ កាន់តំណែង​ជា​អភិបាលរង​ខេត្តកោះកុង​
31, Aug 2019 , 1:49 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ទូច សាវុធ បាន​ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្តកោះកុង​ជា​ផ្លូវការ តាមរយៈ​ពិធី​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

 
​លោក ទូច សាវុធ អតីត​អភិបាលស្រុក​ថ្មបាំង​នោះ ត្រូវ​ជំនួស​តំណែង​លោក អន ភារៈ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បម្រើការ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com