ជាតិ
បាក់ឌុប
សង្គមជាតិ
បាក់​ឌុប​៖​ក្រសួង​ស្រង់ បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​កុំព្យូទ័រ បាន​៣០​ភាគរយ​ហើយ​
01, Sep 2019 , 4:29 pm        
រូបភាព
រូបភាពពី​ក្រសួង អប់រំ យុវជន និងកីឡា
រូបភាពពី​ក្រសួង អប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១ ខែកញ្ញា​នេះ កិច្ចការ​បូក ស្រង់ និង​ផ្ទៀងផ្ទាត់​ពិន្ទុ របស់​បេក្ខជន​ប្រឡង​បាក់​ឌុប ដោយ​កុំព្យូទ័រ សម្រេចបាន​៣០​ភាគរយ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​


 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា ដំណើរការ​បូក ស្រង់ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នេះ មាន​លក្ខណៈ​ខុសពី​ឆ្នាំមុន​បន្តិច ដែល​នឹង​ធានា​មិន​ឲ្យ​មាន​ករណី​ខុសឆ្គង​ដូចនឹង​ឆ្នាំមុន​នោះទេ ។ លោក រស់ សុ​វាចា បន្ថែមថា​៖«​បទបញ្ញត្តិ​ទាក់ទង​នឹង​គ្រប់​ដំណាក់កាល​ក្នុងការ​ប្រឡង​គឺ​ដូចនឹង​៥​ឆ្នាំ​កន្លងទៅ​ដែរ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ក្រសួង​បាន​បង្កើត​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី ហើយ​មាន​បច្ចេកវិទ្យា​ទំនើប​ជាង​មុន​»​។​
 
​អ្នកនាំពាក្យ​រូបនេះ​បាន​ឲ្យ​ដឹងថា ក្រសួង​អប់រំ​មិនទាន់​អាច​បញ្ជាក់បាន​ថា ឆ្នាំនេះ​នឹងមាន​កំណើន​សិស្ស​ដែលជា​ប់​ប៉ុន្មាន​ភាគរយ​នៅឡើយ ប៉ុន្តែ​លោក​រំពឹងទុក​ពី​លទ្ធផល​វិជ្ជមាន​ដោយសារ​ក្រសួង​បានធ្វើ​កំណែទម្រង់ ច្រើន​ឆ្នាំ​មកហើយ​។​
 
​សូមបញ្ជាក់ថា ដំណើរការ​ស្រង់ បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នេះ មាន​រយៈពេល​១០​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែសីហា ដល់​ថ្ងៃទី​៨ ខែកញ្ញា​។ ការប្រកាស​លទ្ធផល​ប្រឡង នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ កញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល  និង​នៅ​ថ្ងៃទី​១១ ខែកញ្ញា សម្រាប់​បណ្តា​ខេត្ត​ផ្សេង​៕
81862

Tag:
 កំណែ​វិញ្ញាសា​
 ​បាក់​ឌុប​
 ​កុំព្យូទ័រ​
 ​អប់រំ​
 BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com