លោក មហាធៀ មកដល់កម្ពុជាហើយ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មហាធៀ មកដល់កម្ពុជាហើយ
02, Sep 2019 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តីវ័យ៩៤ឆ្នាំរបស់ម៉ាឡេស៊ី បានមកដល់កម្ពុជា នៅព្រឹកម៉ោងប្រមាណ៩និង៤០នាទី នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ការបំពេញទស្សនកិច្ចរបស់លោកមហាធៀ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី៤ ខែកញ្ញា។



តាមកម្មវិធី លោក មហាធៀ នឹងជួបសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនិងជាប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រោយបញ្ចប់ជំនួប សម្តេច ហ៊ុន សែន និង លោក មហាធៀ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និង ប្រកាសព័ត៌មានរួមគ្នា។ 

បន្ទាប់មក លោក មហាធៀ នឹងអញ្ជើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ និង គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ ក្នុងអំឡុងទស្សនកិច្ច លោក មហាធៀ នឹងចូលរួមធ្វើជាវាគ្មិន និង មានបាឋកថាមួយក្រោមប្រធានបទ «​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ក្នុង​បរិបទ​អាស៊ាន​» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

Tag:
 មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com