អត្ថបទពាណិជ្ជកម្ម
បន្ទាប់ពី​ជោគជ័យ​នៅ​សៀមរាប ដូច្នេះ​ដល់​អ្នក​តាកែវ​ម្តង​! ត្រៀមខ្លួន​ហើយ​នៅ​?
03, Sep 2019 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​ប្រឡង​ចម្រៀង​បែប Digital “The Mask Singer Cambodia” ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO បានចាប់ផ្តើម​ដំណើរការ​ជម្រុះ​វគ្គ​ដំបូង​ផ្តើម​ពី​ខេត្ត​សៀមរាប នៅ​ផ្សារ ហេ​រី​ថេ​ក​(The Heritage Walk) ដោយ​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន និង​អ្នកគាំទ្រ​ស្មា​ត ហ្វូ​ន OPPO កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ​។
 
​ការប្រកួត​សមត្ថភាព​ចម្រៀង​បែប Digital ដោយ​ពាក់​របាំងមុខ “The Mask Singer Cambodia” ជា​លើកដំបូង​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល និង​ទទួលបាន​អារម្មណ៍​រំភើប​សប្បាយរីករាយ នៅពេលដែល​ពួកគេ​បាន​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​ជាច្រើនរូប ដែលជា Idol របស់​ពួកគេ ដោយ​ពួកគាត់​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ និង​ផ្តល់​ទំនុកចិត្ត​ដល់​ពួកគេ​មុនពេល​ប្រកួត​ផងដែរ​។ “The Mask Singer Cambodia” ជា​កម្មវិធី​ដំបូង ពិតជា​ប្លែក​ភ្នែក ដូច្នេះ​មាន​មនុស្ស​មក​ទស្សនា​ច្រើន ធ្វើ​ឲ្យ​ពិបាក​ទស្សនា​ផ្ទាល់​បន្តិច ប៉ុន្តែ​សម្រាប់​បេក្ខជន​ចូល​ប្រលង​គឺ​ពុំ​ចាំបាច់​ហត់​ប្រជៀ​ត​គ្នា ដើម្បី​មើល​ការប្រគំ​តន្ត្រី​នោះឡើយ​។  ជាពិសេស​គឺអាច​មើលឃើញ Idol របស់​យើង​ពេញភ្នែក​តែម្តង ដោយសារ​មាន​ជំនួយការ​ពិសេស ដែល​អាច​Zoom បាន​ប្រវែង វែង ហើយ​ច្បាស់ក្រឡែត​នោះ​គឺ OPPO Ren 10x Hybrid Zoom (​ដែលមាន​បង្កប់​កាមេរ៉ា 60X Digital Zoom)​។ 


 
​សូមបញ្ជាក់ថា  បេក្ខជន​ជ័យលាភី នៅក្នុង​កម្មវិធី The Mask Singer Cambodia ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរស័ព្ទ OPPO នេះ នឹង​ទទួលបាន​ទឹកប្រាក់​សុទ្ធ ១០០,០០០,០០០​រៀល (១​រយ​លាន​រៀល​) ស្មើនឹង​ប្រមាណ ២​ម៉ឺ ៥​ពាន់ ដុល្លារ​អាមេរិក​។ ថា​មិនត្រូវ អាចមាន​រង្វាន់​ទូរស័ព្ទដៃ​ផងដែរ​។ បន្ទាប់ពី​ខេត្តសៀមរាប គឺមាន​ខេត្តតាកែវ នៅ​ថ្ងៃទី​៣ ខែកញ្ញា និង​ខេត្តកំពង់ចាម បាត់ដំបង និង​រាជធានី​ភ្នំពេញ មុននឹង​ឈានដល់​ការប្រកួតប្រជែង​តាម​វគ្គ​នីមួយៗ និង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹងមាន​ការផ្សាយ​ផ្ទាល់ នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ផងដែរ​។ លក្ខខណ្ឌ​នៃ​ការចូល​ប្រលង​ចម្រៀង​បែប Digital នេះ គឺ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​បិត​របាំងមុខ ទៅតាម​ស្ទីល​របស់​ពួកគេ​រៀងៗ​ខ្លួន និង​បង្ហាញ​សមត្ថភាព​ពិត ការបញ្ចេញ​សម្លេង​ពិត​របស់​ពួកគេ នៅលើ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ នៅមុខ​មហាជន​រាប់លាន​នាក់​។ នៅចាំ​អី​ទៀត អ្នក​តាកែវ អ្នក​កំពង់ចាម អ្នក​បាត់ដំបង ត្រៀម​ហើយ​ឬ​នៅ​?  ព័ត៌មាន​លម្អិត​បងប្អូន​ចូលទៅ​កាន់ Page ផ្លូវការ​នេះ​បាន​៕
 






 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com