អត្ថបទពាណិជ្ជកម្ម
រថយន្ត Ford Ecosport 2020 បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​
03, Sep 2019 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ការមកដល់​របស់​រថ​យន្ត Ford Ecosport ស៊េរី​ថ្មី 2020​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ​។ រថយន្ត Ford EcoSport 2020 ផ្តល់ជូន​បទពិសោធន៍​បើកបរ​ថ្មី ប្រកបដោយ​ភាពរលូន និង​ផាសុកភាព​បំផុត​នៅលើ​ផ្លូវ ដោយសារតែ​ការច្នៃប្រឌិត​ថ្មី របស់​វិស្វករ​ក្រុមហ៊ុន Ford ដែល​អាច​កាត់បន្ថយ​សំឡេង​រំខាន​ពី​ខាងក្រៅ ភាព​ញ័រ និង​ការ​រលាក់​នៅពេល​បើកប​រ​។
 
​កាន់តែ​ពិសេស Ford Ecosport 2020 ក៏មាន​ការកែសម្រួល​ផ្នែក​សំខាន់ៗ​មួយចំនួនទៀត  និង​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ជាច្រើន សម្រាប់​ជួយ​សម្រួល​ដល់​ការបើកបរ​របស់លោក​អ្នក​។ បច្ចេកវិទ្យា​សំខាន់ៗ​ដែល​ត្រូវបាន​បំពាក់​នៅលើ​រថយន្ត Ford Ecosport 2020 រួមមាន បច្ចេកវិទ្យា SYNC 3 និង​អេក្រង់ Touch Screen 8 អ៊ិ​ញ និង​កាមេរ៉ា​ជំនួយ​ចូល​ចត និង​អាច Zoom បាន​។ ទាំង​ផ្នែក​ខាងក្រៅ នឹង​ខាងក្នុង ត្រូវបាន​រចនា​ថ្មី​សន្លាង​យ៉ាង​ស្រស់ស្អាត ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ ជាមួយនឹង​ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ និង​ហ្វា​កូដ​អូ​តូ​, សេន​សឺ 8 គ្រាប់ ខាងមុខ និង​ក្រោយ​ជំនួយ​ចូល​ចត​។ Ford Ecosport 2020 ក៏មាន​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​, ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង និង​រអិល​,​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ​, ចង្កូត​បូម​អេឡិចត្រូនិក ធូរ​ងាយស្រួល​បើកបរ​, ប្រអប់​ត្រជាក់ និង​កន្លែង​ដាក់​អីវ៉ាន់ 25 កន្លែង និង​មាន​ពោង​សុវត្ថិភាព​ចំនួន 6​។ 


 
​ក្រុម​វិស្វករ​រថយន្ត​Ford ក៏បាន​កែលម្អ​ទៅលើ​ការកាត់បន្ថយ​សំឡេង​រំខាន ដូចជា​សំឡេង​ពេល​បើក​លើផ្លូវ​, សំឡេង​ខ្យល់ និង​សំឡេង​ម៉ាស៊ីន​ជាដើម ដែលជា​កត្ដា​ធ្វើ​ឲ្យ​មាន​សំឡេង​រំខាន​ក្នុង​រថយន្ត​។ ដូចនេះ​ពេល​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន រហូតដល់ 110 km/h ក៏​មិនមាន​សំឡេង​រំខាន​ខ្លាំង​ដែរ​។ 
 
​លោក Sherry Jiang វិស្វករ​ផ្នែក​រថយន្ត​នៃ​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​មានប្រសាសន៍ថា​៖«​ការកាត់បន្ថយ​សំឡេង​រំខាន​ពី​ខាងក្រៅ ភាព​ញ័រ និង​ការ​រលាក់​របស់​រថយន្ត គឺជា​គន្លឹះ​ដែល​ធ្វើឱ្យ​អតិថិជន​រីករាយ នឹង​បទពិសោធន៍​បើកបរ​របស់​ពួកគេ​។ ដូច្នេះ យើង​បាន​យកចិត្តទុកដាក់​បំផុត ក្នុង​ការផលិត​រថយន្ត​នេះ​ឡើង​»​។​
 
​សម្រាប់​ការបើកបរ​លើផ្លូវ​រលា​ក់ ក៏បង្ក​ឲ្យ​មាន​សំឡេង​រំខាន ចូលទៅក្នុង​រថយន្ត​ដែរ ព្រោះ​តួ​រថយន្ត​បាន​រចនា​ថ្មី កាត់បន្ថយ​សំឡេង​ចូលទៅក្នុង​រថយន្ត ប្រព័ន្ធ​ជើង​ក្រោម​កែច្នៃ​ថ្មី កាត់បន្ថយ​ភាព​រលាក់ រួមជាមួយ​នឹង​សំបក​កង់​ថ្មី មិនបង្កើត​ឲ្យ​មាន​សំឡេង​រំខាន​។ រថយន្ត​នេះ ក៏មាន​បំពាក់​របាំង​ការពារ​ខ្យល់ កាត់បន្ថយ​សំឡេង​ខ្យល់​ផ្នែក​ខាងក្រោម​រថយន្ត កញ្ចក់​ខាងមុខ​រថយន្ត​កែតម្រូវ​ថ្មី កាត់បន្ថយ​សំឡេង​រំខាន និង​ផ្នែក​ខាងក្នុង​រថយន្ត បំពាក់​ជាមួយ​សម្ភារ​ស្រូប​ជាតិ​សំណើម​បានល្អ និង​កាត់​បន្ថយកំដៅ​ក្នុង​រថយន្ត​។ 


 
​ក្រុមហ៊ុន Ford ក៏បាន​កែច្នៃ​តួ​រថយន្ត​ផ្នែក​ខាងក្រៅ ឲ្យ​កាន់​តែមាន​លក្ខណៈ Aerodynamics (​មុជ​ខ្យល់​) ដែល​ធ្វើ​ឲ្យ​ការបើកបរ​ល្បឿន​លឿន កាន់​តែមាន​ភាពងាយស្រួល​។ Ford Ecosport បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វី​ត្បិត​ម៉ាស៊ីន​តូច​ពិតមែន ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជាងរ​យន្ត​ដទៃ ដែលមាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា និង​កាត់បន្ថយ​ការប៉ះពាល់​ដល់ បរិស្ថាន​ទៀតផង​។​
 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា សម្រេចចិត្ត​នាំចូល​នូវ​ប្រភេទ​រថយន្ត SUV ខ្នាតតូច​មួយ​នេះ មកកាន់​ទីផ្សារ​កម្ពុជា គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន ក៏ដូចជា​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ឲ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផងដែរ​។ លោក ង​ន សាំង បានបញ្ជាក់​ដូច្នេះ​៖«​យើង​ឃើញថា អ្នកប្រើប្រាស់​រថយន្ត​មួយចំនួន ជ្រើសរើស​ជិះ​រថយន្ត​មួយ​ទឹក ដោយសារ​ពួកគេ​យល់ថា រថយន្ត​មួយ​ទឹក មានតម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ត​ថ្មី​។ ក៏ប៉ុន្តែ​មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​យកទៅ​ប្រើប្រាស់ លោកអ្នក​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច  ព្រោះ​រថយន្ត​មួយ​ទឹក វា​អាចមាន​ការខូចខាត​នៅ​កន្លែង​ណាមួយ ដែល​យើង​មើលមិនឃើញ ហើយក៏​គ្មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន ដូច​រថយន្ត​ថ្មី​នោះទេ​។ ឥឡូវនេះ ក្រុមហ៊ុន អ អិ​ម អេ បាន​នាំចូល​នូវ​រថយន្ត Ford Ecosport មកកាន់​កម្ពុជា​ហើយ ដូចនេះ​សម្រាប់​អ្នកមាន​លុយ​ត្រឹមតែ 2​ម៉ឺន​ជាង​ក៏​អាច​ជិះ​រថយន្ត​ថ្មី​បានដែរ​»​។ 
 
​រថយន្ត Ford EcoSport ម៉ូ​ដែល​ថ្មី​នេះ ផ្តល់ជូន​អតិថិជន​នូវ​ភាពទាន់សម័យ ភាពងាយស្រួល រួមទាំង​សមត្ថភាព និង​មុខងារ​កាន់តែច្រើន រួមបញ្ចូល​គ្នា​នៅក្នុង​រថយន្ត SUV តែមួយ​។ Ford Ecosport ក៏មាន​ផ្ដល់​ជម្រើស​នៃ​ពណ៌​ជាច្រើន ឲ្យ​ជ្រើសរើស​រួមមាន​ដូចជា ពណ៌​ស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និង​ខ្មៅ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com