ក្រោយទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទទ្វារនៅយប់ថ្ងៃទី២ ខែកញ្ញានេះ យើងឃើញថាមានកីឡាករជាច្រើនមមាញឹកនឹងការផ្លាស់ប្តូរក្លិបរបស់ពួកគេពីមួយទៅមួយក្នុងលក្ខខណ្ឌផ្សេងៗគ្នា ដោយក្នុងនោះលក្ខខណ្ឌខ្ចីជើងមានច្រើនសម្រាប់យប់ថ្ងៃចុងក្រោយ។
សម្រាប់ការផ្ទេរកីឡាករបាល់ទាត់ យើងដឹងហើយថាមានលក្ខខណ្ឌដល់ទៅ៣ធំៗ ក្នុងនោះមាន ខ្ចីជើង ទិញផ្តាច់ និងផ្ទេរដោយគ្មានតម្លៃខ្លួន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រដូវកាល២០១៩-២០នេះ មានការដោះដូរកីឡាករនៅតំបន់អឺរ៉ុបភាគច្រើនជាកីឡាករមានឈ្មោះល្បីតែផ្ទេរដោយគ្មានតម្លៃខ្លួន។
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីសមាសភាពកីឡាករចំនួន២០រូបដែលផ្ទេរដោយគ្មានតម្លៃខ្លួនសម្រាប់រដូវកាលនេះ៖
១- Adrien Rabiot ចេញពី Paris Saint-Germain ទៅ Juventus
២- Dani Alves ចេញពី Paris Saint-Germain ទៅ São Paulo
៣- Hector Herrera ចេញពី FC Porto ទៅ Atlético Madrid
៤- Filipe Luis ចេញពី Atletico Madrid ទៅ Flamengo
៥- Gary Cahill ចេញ Chelsea ទៅ Crystal Palace
៦- Daniel Sturridge ចេញពី Liverpool ទៅ Trabzonspor
៧- Ander Iturraspe ចេញពី Athletic Bilbao ទៅ RCD Espanyol
៨- Yacine Brahimi ចេញពី FC Porto ទៅ Al-Rayyan SC
៩- Ryan Babel ចេញពី Fulham ទៅ Galatasaray
១០- Danny Welbeck ចេញពី Arsenal ទៅ Watford
១១- Max Kruse ចេញពី Werder Bremen ទៅ Fenerbahçe
១២- Antonio Valencia ចេញពី Manchester United ទៅ L.D.U. Quito
១៣- Charles Kabore ចេញពី Krasnodar ទៅ FC Dynamo Moscow
១៤- Franck Ribery ចេញពី Bayern Munich ទៅ Fiorentina
១៥- Mario Balotelli ចេញពី Marseille ទៅ Brescia
១៦- Gianluigi Buffon ចេញពី Paris Saint-Germain ទៅ Juventus
១៧- Ander Herrera ចេញពី Manchester United ទៅ Paris Saint-Germain
១៨- Enock Kwateng ចេញពី Nantes ទៅ Bordeaux
១៩- Leroy Fer ចេញពី Swansea City ទៅ Feyenoord
២០- Andy Carroll ចេញពី West Ham United ទៅ Newcastle United