ខ្សែបម្រើ​ណាហ្គា Amir Gurbani ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ​តួ​កមេ​នី​ស្ថាន​
កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
ខ្សែបម្រើ​ណាហ្គា Amir Gurbani ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ​តួ​កមេ​នី​ស្ថាន​
04, Sep 2019 , 11:21 am        
រូបភាព
ដោយ: រួបរួម
​ខ្សែបម្រើ​ណាហ្គា​វើ​លដ៍ Amir Gurbani ស្ថិតក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​តួ​កមេ​នី​ស្ថាន​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ World Cup ជុំ​ទី​ពីរ ដែលត្រូវ​ជួប​ជាមួយ​ស្រីលង្កា​ក្នុង​ពូ​ល F នៅ​កីឡដ្ឋាន Race Course International Stadium ក្រុង​កូឡុំបូ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​។​

 
Amir Gurbani អាយុ​៣១​ឆ្នាំ បាន​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​លស៍ នា​រដូវ​កាល​ឆ្នាំ​២០១៩ នេះ ដោយ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​៩​គ្រាប់​សម្រាប់​ក្រុម​។ គ្រាប់​បាល់​ដំបូង​របស់ Gurbani សម្រាប់​ណាហ្គា​វើ​លដ៍ គឺ​ការសម្រេចបាន​២​គ្រាប់​ក្នុង​ជ័យជម្នះ ៦-០ លើ​អគ្គស្នងការ​ដ្ឋ​នគរបាលជាតិ​។​

 
​មុន​ចូលរួម​ជាមួយ​ណាហ្គា​វើ​លដ៍ Gurbani ដែលជា​កូនប្រុស​របស់​អតីត​កីឡាករ​ល្បីឈ្មោះ Ali Gurbani នៃ​ក្លិប Kopetdag Asgabat ក៏បាន​ប្រឡូក​អាជីព​នៅ​ក្របខណ្ឌ​តួ​កមេ​នី​ស្ថាន ជាមួយ​ក្លិប Altyn Asyr Asgabat, Balkan Balkanabat, Ahal Ak-Dasayak រួមទាំង​ក្លិប​កំពូល​កៀ​ហ្ស៊ី​ស៊ី​ស្ថាន Dordoy Biskhkek ផងដែរ​។​
 
​ក្នុង​ក្រុម​ជម្រើសជាតិ​តួ​កមេ​នី​ស្ថាន Gurbani ក៏​មិនមែនជា​កីឡាករ​ថ្មី​នោះដែរ ដោយ​គេ​ធ្លាប់បាន​បង្ហាញ​វត្តមាន​៣​ប្រកួត​ហើយ​សម្រាប់​ក្រុម​ដែល​ស្ថិតនៅ​តំបន់​អាស៊ី​កណ្តាល​មួយ​នេះ​។ នៅ​ឆ្នាំ​២០១១ Gurbani បានបង្ហាញ​វត្តមាន​លើកដំបូង ដោយ​ខ្សែបម្រើ​រូបនេះ លេង​បាន​៦៩​នាទី ខណៈ​តួ​កមេ​នី​ស្ថាន ស្មើ​ឥណ្ឌា ១-១ នា​ការប្រកួត​ប្រកួត​ជម្រុះ AFC Challenge Cup​។​
 
​នៅ​ឆ្នាំ​២០១២ Gurbani បាន​ចូល​លេង​ជំនួស Batyrow Gurbangeldi នៅ​នាទី​៥៩ ពេលដែល​តួ​កមេ​នី​ស្ថាន​យកឈ្នះ​វៀតណាម ១-០ នា​ការប្រកួត​មិត្ត​អន្តរជាតិ​។ នៅ​ឆ្នាំ​២០១៥ Gurbani បាន​ចូល​២០​នាទីចុងក្រោយ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្រៅផ្លូវការ ដែល​ម្ចាស់ផ្ទះ​កាតា ឈ្នះ​តួ​កមេ​នី​ស្ថាន ២-១​។​

 
​ខ្សែបម្រើ​រូបនេះ ស្ថិតក្នុង​ចំណោម​កីឡាករ​៥​រូប​របស់​គ្រូបង្វឹក​ក្រូ​អាស៊ី Ante Mise ដែល​លេង​នៅក្រៅ​ប្រទេស ដោយ​កីឡាករ​ភាគច្រើន​ប្រកប​អាជីព​នៅក្នុង​ក្របខណ្ឌ​កំពូល Turkmenistan Yokary Liga នៅ​តួ​កមេ​នី​ស្ថាន​ផ្ទាល់​។​
 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ CNCC លោក មាស ចាន់ណា បានបង្ហាញ​ពី​មោទកភាព​របស់ខ្លួន និង​ក្លិប​ទាំងមូល ដោយ​រំពឹងថា Gurbani នឹងធ្វើ​បានល្អ​ប្រសើរ​ជាង​មុន​។ «​ទោះ​លី​គ​ស្រុក​យើង​មិនទាន់​ខ្លាំង​ដូ​ចលីគ​ថៃ​អី​ដែរ តែ​កំណត់ត្រា​របស់​ពួកគេ ហើយ​គេ​លេង​ល្អ​អ៊ីចឹង​ទៀត នោះ​អាចមាន​លទ្ធភាព​ជាប់​ជម្រើសជាតិ​ហើយ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ណាហ្គា​វើ​ល៍​។​
 
កីឡាករ​តួ​កមេ​នី​ស្ថាន​៖
 
​អ្នកចាំទី​: Mamed Orazmuhamedov (FC Altyn Asyr), Batyr Babayev (FC Ahal), Rahat Japarov (FC Kopetdag).
 
​ខ្សែការពារ​: Mekan Saparov (FC Altyn Asyr), Shohrat Soyunov (FC Ahal), Abdy Bashimov (FC Ahal) Guychmyrat Annagulyyev (FC Ashgabat), Gurbangeldi Batyrov (FC Altyn Asyr), Zafar Babajanov (FC Altyn Asyr), Serdar Annaorazov (FC Ahal).
 
​ខ្សែបម្រើ​: Serdar Geldiyev (FC Altyn Asyr), Vezirgeldi Ilyasov (FC Ahal), Resul Hojayev (FC Altyn Asyr), Yhlas Magtymov (FC Shagadam), Merdan Gurbanov (FC Ahal), Dovletmyrat Seyitmuhammedov (FC Kopetdag), Artur Gevorkyan (free agent), Ruslan Mingazov (FC Irtysh, Kazakhstan), Arslanmyrat Amanov (FC Lokomotiv, Uzbekistan), Amir Gurbani (​ណាហ្គា​វើ​លដ៍​)
 
​ខ្សែប្រយុទ្ធ​: Vakhyt Orazsahedov (FC Dordoi, Kyrgyzstan), Altymyrat Annadurdyyev (FC Altyn Asyr), Didar Durdyyev (FC Ahal), Murat Yakshiyev (FC Altyn Asyr), Mihail Titov (FC Altyn Asyr)៕

Tag:
 FIFA World Cup
  តួ​កមេ​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com