អត្ថបទពាណិជ្ជកម្ម
សម័យនេះ​ទៅហើយ ទស្សនា​បាល់ទាត់ ស៊ី​ផុយ​!
04, Sep 2019 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
“​ថ្ងៃ​រំលឹក​ខួប​អនុស្សាវរីយ៍​ជួបគ្នា​គ្រា​ដំបូង​” ពិតជា​មាន​សារសំខាន់​បំផុត​សម្រាប់​គូស្នេហ៍​ថ្មីថ្មោង ជាពិសេស​សម្រាប់​សុភាពនារី​។ វា​ជា​ឱកាស​សម្រាប់​ពួកគេ រឹតចំណង​ស្នេហ៍ ឲ្យ​កាន់តែ​ផ្អែមល្ហែម តាមរយៈ​ការ​ណាត់​ជួបគ្នា​ម្តងទៀត នៅ​កន្លែងចាស់ ញុំ​ា​អាហារ​ពេល​ល្ងាច ក្រោម​ពន្លឺ​ភ្លើងទាន​ជាមួយគ្នា រឺក៏​ធ្វើដំណើរ​កម្សាន្ត​ទៅ​ទីកន្លែង​ដែល​ពួកគេ​ប្រាថ្នា​រួមគ្នា​។
 
​មនុស្ស​ម្នាក់ៗ បាន​ព្យាយាម​លៃលក​ពេលវេលា​ដ៏​មានតម្លៃ​រួមគ្នា សម្រាប់​ការ​ណាត់ជួប​ដ៏​ពិ​សេសមួយ​នេះ​។ ចំពោះ​សុភាពបុរស​ខ្លះ​បាន​ដាច់ចិត្ត​សុំច្បាប់​សម្រាក​ពី​កន្លែង​ការងារ​មួយថ្ងៃ ឬ ពីរ​ថ្ងៃ ជៀសវាង​ខកខាន​ការ​ណាត់ជួប​ដ៏​មាន​សំខាន់​នេះ ដើម្បី​បង្ហាញ​ពី​ចិត្ត​ស្មោះ​ចំពោះ​សុភាពនារី​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ក្រអៅបេះដូង ដើម្បី​តម្រង់ទិស​ទៅ​ថ្ងៃ​អនាគត​។ ប៉ុន្តែ​អ្វី​ដែលជា​រឿង​ពិបាក​លះបង់​សម្រាប់​មនុស្ស​ប្រុស​នោះ​គឺជា​ការខកខាន​មិនបាន​ទស្សនា​ការប្រកួត​បាល់ទាត់​ដែលជា​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ ប៉ុន្តែ​ដើម្បី​បំពេញចិត្ត​មិត្តស្រី​របស់ខ្លួន ពួកគេ​អាចធ្វើ​រឿង​ទាំងពីរ​នេះ​ជាមួយគ្នា​តែម្តង​។ 


 
​ខ្សែភាពយន្ត​បែប​កំប្លែង​ខ្លី​មួយ ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ OPPO នឹង​ជួយ​ស្រាយ​នូវ​ក្តីកង្វល់រ​បស់បង​បុរសៗ​ដែលមាន​ការ​ណាត់​ពិសេស ជាន់​ថ្ងៃ​គ្នា​នឹង​ការប្រកួត​បាល់ទាត់ ប៉ះចំ​គូ​ដែល​ពួកគេ​ស្រលាញ់ អត់​មិនបាន​។ សាច់​រឿងនេះ បាន​ឆ្លុះបញ្ចាំង​ពី​គូស្នេហ៍​មួយគូ ក្នុងឱកាស​ថ្ងៃ​រំលឹក​ខួប​សាង​ស្នេហ៍​គ្រា​ដំបូង​ជាមួយគ្នា ប៉ុន្តែ​បាន​បន្សល់​នូវ​អនុស្សាវរីយ៍​មិនគួរ​ឲ្យ​ជឿ​សម្រាប់​ពួកគេ ហាហា​ហា​។ 
 
​តួអង្គ​ប្រុស​មាន​អារម្មណ៍​មិន​ស្ងប់​ព្រោះតែ​ចិត្ត​អន្ទះអន្ទែង ចង់​ទស្សនា​ការប្រកួត​បាល់ទាត់ ខណៈពេលដែល​មិត្តស្រី​របស់ខ្លួន​កំពុង​ស្លុង​អារម្មណ៍​ជាមួយនឹង​ខ្សែភាពយន្ត​បែប​កម្សត់​! អ្នក​ទាំងអស់​ដឹង​អត់ថា​តួ​ប្រុស​នោះ​ប្រើ​វិធី​អ្វី​? លេង​ឆៅៗ​តែម្តង តួអង្គ​ប្រុស​នោះបាន​ដក​ទូរស័ព្ទ OPPO Reno 10x Hybrid Zoom ចេញពី​ហោប៉ៅ​ខោ​ភ្លាម រួច Zoom មើល​ការប្រកួត​បាល់ទាត់ ពី​ចំងាយ ដែល​គេ​ប​ញ្ជាំ​ង​ផ្សាយ​ផ្ទាល់​នៅលើ Screen LED នៃ​អគា​ខ្ពស់​នៅ​ចំ​កណ្តាល​ទីក្រុង ឡើង​ច្បាស់​ទែង​តែម្តង​! ស៊ី​ផុយ​របស់គេ​មែន មើល​ម៉ា​សប្បាយ ម៉ា​អស់ចិត្ត ឆ្លាត​មែន​បុរស​ម្នាក់នេះ​! ខណៈដែល​មិត្តស្រី​របស់ខ្លួន​កំពុង ដាក់​មនោសញ្ចេតនា​តាម​សាច់រឿង​ដ៏​កំសត់ អន្លង់​អ​ន្លោ​ច​នៅលើ​ដើមទ្រូង​របស់​តួ​ប្រុស​។ 


 
​តើ​នៅពេលដែល​តួ​ស្រី​បានដឹង​ការពិត តើ​តួអង្គ​ប្រុស​នឹងត្រូវ​ក្លាយជា​យ៉ាងណា​? បើ​ចង់ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​មួយ​នេះ​ដូចខាងក្រោម​នេះ​៖

 
 
​បន្ទាប់ពី​ទស្សនា​រួច សូមកុំ​ភ្លេច​ណា​ហ្វេ​នៗ សំណព្វចិត្ត​ទាំងអស់គ្នា ដែល​ត្រៀម​ទស្សនា​ការប្រកួត​បាល់ទាត់ FIFA ជម្រុះ​ជា​លើក​ទី​២ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង ហុងកុង នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អ្នក​ដែល​អង្គុយ​កៅអី​ឆ្ងាយ និង មាន​ទូរស័ព្ទ OPPO Reno 10x Hybrid Zoom បើ​មិន​ជឿ សាកយ​កវា Zoom ពី​ចំងាយ​ទៅ​ដឹង​ហើយ ថា​វា​ច្បាស់​ប៉ុណ្ណា​!  ដោយ​ពុំ​ចាំបាច់​ហត់​ប្រជ្រៀត​គ្នា​ទេ​ហ្វេ​ន​អើយ​! OPPO សូម​ជូនពរ​បងៗ​ដែលជា​កីឡាករ​កម្ពុជា​ទាំងអស់ ឲ្យ​ទទួលបាន​ជោគជ័យ និង ប្រកបដោយ​ស្នាមញញឹម ៕ 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com