អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​កម្ពុជា​-​ចិន​រួមគ្នា​បង្កើត​ផ្ទះល្វែង​ល្អ​ប្រណិត​នៅ​ក្រុងព្រះសីហនុ​
04, Sep 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រប​ពេលដែល​ការអភិវឌ្ឍ​កំពុង​បន្ត​បោះជំហាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុងព្រះសីហនុ គេ​មើលឃើញថា​របៀប​រស់នៅ និន្នាការ និង​តម្រូវការ​បែប​ទីក្រុង​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ​។
 
​ដោយ​មើល​ឃើ​ពី​សក្តានុពល និង​តម្រូវការ​លំនៅដ្ឋាន​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន​កម្ពុជា​សហកា​រ​ជាមួយ​ក្រុមហ៊ុន​ចិន​បង្កើត​ក្រុមហ៊ុន​សាងសង់​មួយ​ឈ្មោះថា លី​ស៊ិន​វី រៀល អ៊ី​ស្ទេ​ត ឌី​វេ​ឡប​ម៉ិ​ន ដែល​បានធ្វើ​ការអភិវឌ្ឍ​គម្រោង​មួយ​ឈ្មោះថា   “​ឡឺ​សិន ដឹ​ឡោ​ត​ហ្គា​ដេ​ន​” ដែលជា​គម្រោង​លំនៅដ្ឋាន​បែប​បុរី និង​អា​ផាត​មេន ដែល​ស្ថិតនៅក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​របស់​កម្ពុជា​។ 
​គម្រោង​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤  ដែលមាន​ព័ទ្ធជុំវិញ​ដោយ ផ្សារ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ និង​កន្លែង​កម្សាន្ត​។  គម្រោង​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ជាង ៣ ហិច​តា ដែល​នឹងត្រូវ​សាងសង់​ជា​ផ្ទះ​បុរី និង​អា​ផាត​មេន​ចំនួន ៣១៥ ល្វែង​។ បុរី​មាន​បី​ប្រភេទ ដែលមាន​កម្ពស់​ចាប់ពី ២ - ៣.៥ ជាន់ ទទឹង ៤.២ ម៉ែត្រ ទៅ ៤.៥ ម៉ែត្រ និង​បណ្តោយ ១៤ ទៅ ១៧.៩ ម៉ែត្រ​។​
 
​ផ្ទះ​បុរី​មានការ​តុបតែង​តាម​ស្តង់ដារ​ទំនើប មាន​ផ្ទះបាយ​ទាន់សម័យ ហើយ​បន្ទប់​ទឹកនឹង​បំពាក់​សម្ភារៈ​ប្រណិតៗ​ជាមួយនឹង​គ្រឿង​បរិក្ខារ​ដែលមាន​គុណភាព​។  លើសពី​តំបន់​លំនៅដ្ឋាន ជាន់​ផ្ទាល់​ដី​នៃ​ផ្ទះ​បុរី​ទាំងអស់​អាច​ប្រើប្រាស់​សម្រាប់​ពាណិជ្ជកម្ម​។​ ​គម្រោង ឡឺ​សិន ដឹ​ឡោ​ត ហ្គា​ដេ​ន គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ ២០២០ ។​
 
​ស្តង់ដារ​គុណភាព​ត្រូវបាន​ធានា​​



ក្រោម​កិច្ច​សហការគ្នា​រវាង​សហគ្រាស​កម្ពុជា​ចិន គម្រោង​បានជ្រើសរើស​ក្រុមហ៊ុន​រចនា​ដ៏​ល្អ​បំផុត មកពី​ប្រទេស​ចិន​ឲ្យ​ទទួលខុសត្រូវ​ផ្នែក​រចនា និង​តុបតែង​។ រី​ឯង​ការសាងសង់​ផ្ទះល្វែង​ទាំងមូល ត្រូវផ្តោត​លើ​គុណភាព និង​ភាព​សាក​សម​សម្រាប់​ការរស់នៅ​បែប​ថ្មី​របស់​ប្រជាជន​កម្ពុជា​។ 
 
​ក្រុមហ៊ុន​ហាន​អះអាង​ផ្នែក​គុណភាព អ្នកតំណាង​របស់​គម្រោង​បាន​បញ្ជាក់់ថា សំណង់​ទាំងមូល​ទទួលបាន​គ្រប់គ្រង​ត្រួតពិនិត្យ​គុណភាព​ពី​អ្នកជំនាញ​របស់​រដ្ឋាភិបាល​ត្រឹមត្រូវ​ក្នុងការ​សាងសង់​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។ 
 
​គម្រោង​ធានា​ផ្តល់ជូន បុរី​ផ្ទះល្វែង​លក្ខណៈ​ឯកជន ដែលមាន​បរិយាកាស​ស្រស់បំព្រង និង​មាន​សុវត្ថិភាព ដែល​អាច​ទុកចិត្តបាន ១០០%​។​
​នៅ​ថ្ងៃទី ២៥ ខែសីហា​ថ្មីៗ​នេះ គម្រោង B របស់ ឡឺ​សិន ដឹ​ឡោ​ត​ហ្គា​ដេ​ន បាន​បើកសម្ពោធ​ជា​ផ្លូ​ការ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក​ថ្នាក់ដឹកនាំ​នៃ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាច្រើន​របស់​ក្រុមហ៊ុន ពាក់ព័ន្ធ​។ 
 
​លោក Chuan Li  ប្រធាន​ទីផ្សារ​របស់​គ​ម្រោ​ង ឡឺ​សិន ដឹ​ឡោ​ត​ហ្គា​ដេ​ន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន គម្រោង​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន ដោយសារ​ផ្ទះ​មាន​ភាពស្រស់ស្អាត ប្រកបដោយ​គុណភាព និង​ស្តង់​រស់នៅ​បែប​ថ្មី​។ រហូតមកដល់​ពេលនេះ ផ្ទះល្វែង​នៅ​ប្លុក A បាន​លក់​អស់​ជាង ៨៥%​។ 
 
​គម្រោង​លំនៅដ្ឋាន​តំបន់ A កំពុងដំណើរការ​សាងសង់​យ៉ាង​មរ​មា​ញឹក ហើយ​ឥឡូវនេះ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រោង​អគារ​សម្រេចបាន​ប្រហែល ៧០%​។ នេះ​បើតាម​ក​លើកឡើង​។ 
 
​លោក​បាន​បន្តទៀតថា​ដោយ​មើលឃើញ​តម្រូវការ​ដ៏​ច្រើន​របស់​អតិថិជន គម្រោង​សម្រេច​ដាក់លក់​គម្រោង​តំបន់ B បន្ថែមទៀត​។ លោក​បញ្ជាក់ថា​សម្រាប់​គ​ម្រោ​ង​ថ្មី យើង​ធានា​ជូន​ម្ចាស់​អចលនទ្រព្យ​ទាំងឡាយ​នូវផ្ទះ​ដែលមាន​គុណភាព​ល្អ​បំផុត​៕
 
​ប្រភព​៖ realestate.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com