អត្ថបទពាណិជ្ជកម្ម
​សន្សំ​ប្រា​ក់នៅ​ប្រា​សាក់​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​
04, Sep 2019 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​យុគសម័យ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬ FinTech ការប្រើ «​គណនី​សន្សំ​» ពិតជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​ប្រជាជន​កម្ពុជា ជាពិសេស​សហគ្រាស​ខ្នាតតូច​និង​មធ្យម ដើម្បី​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព ធានាបាន​នូវ​សុវត្ថិភាព និង​ភាពងាយស្រួល​ក្នុងការ​ចាត់ចែង​សាច់ប្រាក់​លើ​មុខរបរ​ទទួលទាន ឬ​អាជីវកម្ម ព្រមទាំង​បាន​ចំណូល​ការប្រាក់​បន្ថែម​ផងដែរ​។​
 
​ប្រា​សាក់ ជា​គ្រឹះស្ថាន​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ពិតជា​ដៃគូ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​សម្រាប់​អតិថិជន ពិសេស​ផ្តល់ជូន​ភាពងាយស្រួល​ដ​ល់​អតិថិជន​ក្នុងការ​ចាត់ចែង​សាច់ប្រាក់​របស់ខ្លួន​ជាមួយនឹង​ការបើក​គណនី​សន្សំ​នៅ​ប្រា​សាក់​។ អតិថិជន​នឹង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់ និង​អាច​គ្រប់គ្រង​ចំណូល​និង​ចំណាយបាន​យ៉ាង​ងាយស្រួល ក៏​ព្រោះតែ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​បាន​ដោយ​ខ្លួនឯង​តាមរយៈ​សេវា​ធនាគារ​ចល័ត និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ ដោយ​មិន​គិត​កម្រៃ​សេវា បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព ហើយ​អាចធ្វើ​ការត្រួតពិនិត្យរ​បាយ​ការណ៍​ប្រើប្រាស់​សាច់ប្រាក់​បាន​ថែម​ទៀតផង​។ 


 
​លោកស្រី ស៊ុយ សុខ​នាង នាយិកា​នាយកដ្ឋាន​សេវា​ធនាគារ​របស់​ប្រា​សាក់​បាន​លើកឡើងថា​៖ «​យើងខ្ញុំ​សូម​ស្វា​គម​ន៏​សាធារណជន​ទាំងអស់​ដែលមាន​បំណង​ចង់​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់ ជាពិសេស​អតិថិជន​ដែលមាន​គណនី​សន្សំ​នៅ​ប្រា​សាក់ នឹង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹម​ដ៏​ស្រស់ស្អាត ការភ្ជាប់​សេវា​ធនាគារ​ចល័ត​ដែល​អតិថិជន​អាច​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​របាយការណ៍​និង​សមតុល្យ​គណនី និង​អត្រា​ប្ដូរប្រាក់​ដោយ​មិន​គិត​កម្រៃ​សេវា​»​។ 
 
​សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ដើម្បី​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់ ងាយស្រួល​គ្រប់គ្រង​សាច់ប្រាក់​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព  ជាមួយ​លក្ខខណ្ឌ​ងាយ​ងាយ​។​

​អំពី​ប្រា​សាក់​
 
​ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ 177 ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹម 129 និង​បុគ្គលិក​ជិត 8,200​នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ www.prasac.com.kh​។​
 
​សម្រាប់​តម្រូវការ ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់ សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទូរស័ព្ទ​មក​លេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com