កូកា-កូឡា កំពុងបន្តពង្រីកវិសាលភាពនៃជម្រើសផលិតផលរបស់ខ្លួន តាមរយៈការបង្កើនថាមពលរសជាតិកូកា-កូឡាដំបូងគេ ដែលមានឈ្មោះថា Coca-Cola Energy (កូកា-កូឡា អេណឺជី) ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទីមួយ ដែលសិ្ថតនៅក្រោមពាណិជ្ជសញ្ញាកូកា-កូឡា។
កម្មវិធីសម្ពោធ ជាផ្លូវការនេះត្រូវបានធ្វើឡើងនៅក្លឹបកម្សាន្តសោនកាលពីថ្ងៃទី១៧ ខែសីហា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង១៥០នាក់ ដែលពួកគាត់ជាដៃគូពាណិជ្ជកម្ម អតិថិជន ព្រមទាំងតារាល្បីៗជាច្រើនរូបទៀតដូចជា កញ្ញា ទេព បូព្រឹក្ស ,ឌីជេណាណា ,លោក ភីស ជុង ,ក្រុមរាំOMG និង ឌីជេអាឡិច។ ជាមួយនឹងការកម្សាន្តពោរពេញដោយភាពអស្ចារ្យ និងភ្ញាក់ផ្អើលនោះ កម្មវិធីមួយនេះនឹងប្រកាសបើកទំព័រថាមពលជំនាន់ថ្មី ក្នុងទីផ្សារកម្ពុជាជាផ្លូវការ។
Coca-Cola Energy មានគ្រឿងដូចជា កាហ្វេអ៊ីន គ្រាប់ហ្គារ៉ាន់ណា វីតាមីនបេ និងការលាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រស់ស្រាយពីកូកា-កូឡា ដែលរំពឹងថា នឹងផ្តល់ជូនអ្នកពិសាគ្រប់គ្នានូវថាមពលបែបថ្មី។
«ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជម្រើសភេសជ្ជៈដល់អតិថិជន កូកា-កូឡាចង់ផ្តល់ឱ្យគ្រប់គ្នានូវផលិតផលសម្បូរបែប ដើម្បីឆ្លើយតបតាមតម្រូវការនៃរបៀបរស់នៅ និងកាលៈទេសៈផ្សេងៗគ្នា»។ នេះជាការបញ្ជាក់របស់លោកស្រី ទីជេ សុនហ្សា នាយកផ្នែកទីផ្សារប្រចាំកូកា-កូឡាឥណ្ឌូឆាយណា (IndoChina) ដែលបានបន្ថែមថា៖ «យើងបានកត់សម្គាល់ពីដំណើរវិវឌ្ឍន៍ជាមួយសន្ទុះដ៏ខ្លាំងក្លាដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយដើម្បីទ្រទ្រង់ដំណើរឆ្ពោះទៅមុខកាន់តែលឿន និងក្លៀវក្លាមួយនេះបាន ប្រជាជនកម្ពុជានាសម័យថ្មីទាំងបុរសនិងស្ត្រី ពិតជាត្រូវការនូវថាមពលជាមួយរសជាតិអស្ចារ្យជាជំនួយ ហើយវត្តមាននៃ Coca-Cola Energy គឺជាការឆ្លើយតបទៅនឹងតម្រូវការនេះឯង»។
ជាមួយនឹងសំបកវេចខ្ចប់ដ៏ទាន់សម័យ Coca-Cola Energy នឹងចាប់យកចំណាប់អារម្មណ៍ពីអតិថិជន តាមរយៈការរក្សានូវអត្តសញ្ញាណរបស់កូកា-កូឡា ដែលជានិមិត្តសញ្ញាដ៏ពេញនិយមទូទាំងពិភពលោក។ កូកា-កូឡា ត្រូវបានទទួលស្គាល់ថា ជានិមិត្តរូបនៃភេសជ្ជៈដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពស្រស់ស្រាយគ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏នឹងបន្តនូវកេរិ៍្តឈ្មោះដ៏ល្បីល្បាញមួយនេះផងដែរ។
ក្រុមហ៊ុន Coca-Cola បានណែនាំភេសជ្ជៈ Coca-Cola Energy ដំបូងគេមកកាន់ទីផ្សារអឺរ៉ុបកាលពីខែមិនាកន្លងទៅនេះ។ «យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជានឹងក្លាយជាទីផ្សារទីមួយនៅអាស៊ានដែលមាន វត្តមានភេសជ្ជៈមួយនេះ»។ នេះជាការលើកឡើងរបស់កញ្ញាឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខក្នុងការផលិត និង ចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅកម្ពុជា ដោយបានបន្តថា៖ «ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy អាចរកទិញបាននៅគ្រប់បណ្តាញ ទីផ្សារពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី ០១ ខែសីហា ជាមួយនឹងសំបកវេចខ្ចប់ជាកំប៉ុងចំណុះ ២៥០មីលីលីត្រ និង មានតម្លៃ ២,០០០ រៀលក្នុងមួយកំប៉ុង»។
តាមរយៈការធ្វើតេស្តផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការ ជាមួយនឹងអតិថិជនកម្ពុជា ដែលជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង បានបង្ហាញលទ្ធផលដែលយើងទទួលបានគឺល្អ លើសពីការរំពឹងទុក ដោយទទួលបាននូវចម្លើយជាវិជ្ជមានចំពោះរសជាតិ និងការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោ។ ក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជាសាកល ភេសជ្ជៈថ្មីមួយនេះ រំពឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ការផ្តល់នូវអារម្មណ៍ស្រស់ស្រាយនឹកស្មានមិនដល់ ក៏ដូចជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស៕
«Coca-Cola Energy រសជាតិពេញចិត្ត កម្លាំងពេញកាយ»
(អត្ថបទពាណិជ្ជកម្ម)