កីឡាអន្តរជាតិ
អន្តរជាតិ
Metzelder អតីតខ្សែការពារ Real ជាប់ចោទពីបទចែកចាយរូបអាសអាភាសកុមារម្នាក់
× Christoph Metzelder អតីតខ្សែការពារ Real Madrid និងជម្រើសជាតិអាល្លឺម៉ង់ ត្រូវប៉ូលិសអាល្លឺម៉ង់បើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ចែកចាយរូបភាពអាសអាភាសរបស់កុមារម្នាក់។
លិខិតពីការិយាល័យអគ្គមេធាវីទីក្រុង Hamburg អះអាងថា លោក Metzelder អាយុ៣៨ឆ្នាំបានជាប់ចោទពីបទផ្ញើរូបភាពអាសអាភាសរបស់កុមារម្នាក់តាមរយៈ WhatsApp ទៅឲ្យមនុស្សម្នាក់ទៀត។ ប៉ូលិសក្រុង Hamburg បានបើកការស្រាវជ្រាវករណីនេះចាប់តាំងពីថ្ងៃទី៣ ខែកញ្ញាមកម្លេះ រហូតបច្ចុប្បន គេបានរកឃើញសម្ភារខ្លះដែលប្រមូលបាន ហើយការស៊ើបអង្កេតនៅតែបន្ត។
យ៉ាងណាក៏ដោយ លោក Metzelder អះអាងថាលោកនឹងហសកាជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស៊ើបរឿងនេះឲ្យបានច្បាស់។
Metzelder ធ្លាប់បង្ហាញខ្លួនឲ្យក្រុមរហស្សនាមឥន្ទ្រីដែកអាល្លឺម៉ង់ចំនួន៤៧ប្រកួត ជាសមាជិកក្រុមសម្រាប់ការប្រកួត World Cup ឆ្នាំ ២០០២ និង ២០០៦ ផង។
អតីតខ្សែការពារកណ្តាលរូបនេះ ក៏ធ្លាប់បានជួយ Borussia Dortmund ឈ្នះពាន Bundesliga នៅរដូវកាល ២០០១-២០០២ អំឡុងរួមរស់រយៈពេល៧ឆ្នាំ មុនពេលផ្លាស់ទៅ Real Madrid នៅឆ្នាំ២០០៧ ដោយជួយក្រុមយក្សអេស្ប៉ាញនេះឈ្នះ La Liga នៅរដូវកាលដំបូងនោះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com