ជាតិ
ក្រសួងកសិកម្ម​ឱ្យ​សហគ្រាស​-​ក​សិ​ដា្ឋ​ន​ត្រៀមលក្ខណៈ​ដើម្បី​នាំ​ផលិតផល​៦​មុខ​ទៅ​ចិន​
06, Sep 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ផលិតផល​កសិកម្ម​៦​មុខ មាន​ផ្លែស្វាយ​ស្រស់ មៀន​ប៉ៃលិន ស្រកានាគ ដូងក្រអូប ម្រេច និង​ទឹកមាត់​ត្រចៀកកាំ ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជ្រើសរើស​ជា​មុខទំនិញ​អាទិភាព សម្រាប់​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន នាពេលខាងមុខ​។ ជាមួយគ្នានេះ ក្រសួង​ប្រាប់​ដល់​បណ្តា​ម្ចាស់​សហគ្រាស​-​ក​សិ​ដា្ឋ​ន តម្រូវឱ្យមាន​អនាម័យ​កែច្នៃ វេច​ខ្ចប់ និង​ភូតគាម​​អនាម័យ​សម្រាប់​នាំចេញ​។



​យោងតាម​លិខិត​ជម្រាបជូន​របស់​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​៣​កញ្ញា អង្គភាព​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នឹង​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ចិន​) នឹងធ្វើ​ដំណើរការ​ចរចា​គ្នា​អំពី​លក្ខខណ្ឌ​ភូតគាម​អនាម័យ​លើ​ផលិតផល​នីមួយៗ​ទាំង​៦​មុខ​ខាងលើនេះ ជាមួយនឹង​ការត្រួតពិនិត្យ វាយតម្លៃ​នៅលើ​ទីវាល​ផ្ទាល់ នៅតាម​កសិដ្ឋាន និង​ទីតាំង​កែច្នៃ​វេច​ខ្ចប់​។​

​ដើម្បីឱ្យ​ដំណើរការ​ចរចា​នេះ​ប្រព្រឹត្ត​បាន​ដោយ​រលូន និង​រហ័ស ក្រសួងកសិកម្ម បានសម្រេច​ឱ្យ​មន្ទីរ​កសិកម្ម​ទាំងអស់​ជំរុញ​ម្ចាស់​រោងចក្រ​កែច្នៃ​វេច​ខ្ចប់​ផលិតផល​កសិកម្ម​នេះ និង​ម្ចាស់់​កសិដ្ឋាន​ដែលមាន​បំណង​នាំចេញ​ផលិតផល​កសិកម្ម​ទាំង​៦​មុខ​នេះ​ទៅកាន់​ទីផ្សារ​ចិន ត្រូវដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ា​នៅ​រាម​យក​ដ្ឋា​ន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​៕ 


Tag:
 ផ្លែឈើ​
  ត្រចៀកកាំ​
© រក្សាសិទ្ធិដោយ thmeythmey.com