ជាតិ
ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ៣៤០​គ្រឿង និង​ពិន័យ ២១​ម៉ឺន​ដុល្លារ ក្នុង​ខែសីហា​
06, Sep 2019 , 10:39 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក្នុង​ខែសីហា​ឆ្នាំ​២០១៩ បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ៣៤០​គ្រឿង និង​ពិន័យ​ជា​ប្រាក់​សរុប​ជាង ៨៥២​លាន​រៀល (​ប្រមាណ ២១​ម៉ឺន​ដុល្លារ​) ។​



​របាយការណ៍​ដែល​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៤​ខែកញ្ញា បញ្ជាក់ថា ចំនួន​រថយន្ត​ដែល​ចាប់បាន​ទាំងនេះ កើនឡើង ១១៤​គ្រឿង ធៀប​នឹង ២២៦​គ្រឿងក្នុង​ខែកក្កដា ឆ្នាំ​២០១៩ ៕


Tag:
 ដឹក​លើស​ទម្ងន់​
© រក្សាសិទ្ធិដោយ thmeythmey.com