ជាតិ
ក្រសួងការពារជាតិ ប្រកាស​រើស​ទ័ព​និង​រាជ​អាវុធហត្ថ​ជាង​៣០០​នាក់
07, Sep 2019 , 5:59 pm        
រូបភាព
​ក្រសួងការពារជាតិ ប្រកាស​ជ្រើសរើស​ពលទាហាន​៦៤​នាក់ ដើម្បី​បំពេញ​ក្រ​ខ័​ណ្ឌ​ខាង​កងទ័ពជើងគោក និង​កង​រាជ​អាវុធ​ហ្ថ​២៦០​នាក់​។

 
​សេចក្ដីប្រកាស​របស់​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា ការជ្រើសរើស​កងទ័ព​រ​ជើងគោក​៦៤​នាក់ ក្នុងនោះ​មាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​១៦​នាក់ ពោធិ៍សាត់​១៦​នាក់ កំពង់ធំ​១៦​នាក់ និង​ព្រះសីហនុ​១៦​នាក់​។ 
 
​ចំណែកឯ ការជ្រើសរើស​កងរាជអាវុធហត្ថ​២៦០ មាន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​៦៨​នាក់ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល​៦៨​នាក់ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​៣១​នាក់ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តា​លោ​សែន​ជ័យ​ខេត្តពោធិ៍សាត់​៣១​នាក់ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តាំង​រតាក​ខេត្ត​កំពង​ធំ​៣១​នាក់ និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កោះរ៉ុង​ខេត្ត​ព្រះសីហនុ​៣១​នាក់​។ 
 
​សូមបញ្ជាក់ បេក្ខជន​ដែល​ដាក់ពាក្យ​ខាង​កងទ័ពជើងគោក ត្រូវមាន​អាយុ​១៨​ដល់​២៥ កម្ពស់​១.៦០​ម រីឯ​កងរាជអាវុធហត្ថ ត្រូវមាន​កម្ពស់ ១.៧០​ម ឡើងទៅ​។ បេក្ខជន​ខាង​កងទ័ព​ជើងគោក ត្រូវមាន​កម្រិតវប្បធម៌​មធ្យមសិក្សា​បឋមភូមិ​ឡើងទៅ ចំពោះ​កងរាជអាវុធហត្ថ ត្រូវមាន​កម្រិតវប្បធម៌ ចាប់ពី​មធ្យមសិក្សា​ទុតិយភូមិ​ឡើងទៅ​៕ 
 

Tag:
 ជាតិ​
  ជ្រើសរើស​
  ពលទាហាន​
© រក្សាសិទ្ធិដោយ thmeythmey.com