កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជិត​១៧០​លាន​ដុល្លារ ខណៈ​តម្លៃ​ធ្លាក់ចុះ
សេដ្ឋកិច្ច
កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជិត​១៧០​លាន​ដុល្លារ ខណៈ​តម្លៃ​ធ្លាក់ចុះ
08, Sep 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ តម្លៃ​នៃ​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ជាង​១៦៩​លាន​ដុល្លារ ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៩​។ ថ្វី​ដ្បិត​តម្លៃ​ជ័រកៅស៊ូ​នៅតែ​បន្ត​ធ្លាក់ចុះ​ក៏ដោយ ប៉ុន្តែ​បើ​ធៀប​នឹង​បរិមាណ​នាំចេញ​នា​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៨ គឺ​កើនឡើង​២៥​ភាគរយ ដែលមាន​ទៅដល់​១២៥,៩៥៥​តោន​។  នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​របាយការណ៍​នេះ បាន​បង្ហាញថា​តម្លៃ​កៅស៊ូ​ជា​មធ្យម​ក្នុង​រយៈពេល ៧ ខែ​កន្លងមកនេះ គឺ ១, ៣៤២ ដុល្លារ​ក្នុង​មួយ​តោន ដោយ​ធ្លាក់ចុះ​ជិត ៥​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨​។ ដោយឡែក​ការនាំចេញ​ជ័រកៅស៊ូ កាលពី​ខែកក្កដា មាន​បរិមាណ​ជាង​២១,៦៩៣​តោន ជាមួយ​តម្លៃ​ជា​មធ្យម ១, ៣៥៣​ដុល្លារ​ក្នុង​មួយ​តោន​។​

​កាល​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជាង​២១​ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​។ ទីផ្សារ​ជ័រកៅស៊ូ​របស់​កម្ពុជា មាន​ចិន វៀតណាម ស​ង្ហឹ​បុរី និង​ម៉ាឡេស៊ី​៕



© រក្សាសិទ្ធិដោយ thmeythmey.com