ជាតិ
ភ្ជុំបិណ្ឌ​៖ ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​និយោជិត​ឈប់សម្រាក ៤​ថ្ងៃ
09, Sep 2019 , 8:29 am        
រូបភាព
រូបភាពពីក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ
រូបភាពពីក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ
​ដោយ​៖ សុផល រតនៈ​

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តម្រូវ​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស​ទាំងអស់ អនុញ្ញាត​ឲ្យ​កម្មករ​-​និយោជិត​ឈប់សម្រាក​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៧-៣០ ខែកញ្ញា ឆ្នាំ​២០១៩​។  នេះ​បើតាម​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​។​


 
​រដ្ឋមន្ត្រីក្រសួង​ការងារ ក៏បាន​ណែនាំ​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស​ទាំងអស់ ដែល​ស្ថិតក្នុង​ការអនុវត្ត​ច្បាប់​ស្ដីពី​ការងារ ត្រូវ​រៀបចំ​បើកប្រាក់​ឈ្នួល​លើក​ទី​២ ជូន​កម្មករ​-​និយោជិត​ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​។ សេចក្ដីជូនដំណឹង​ដដែល បន្ថែមថា​៖« ក្នុងករណី​ដែល​សហគ្រាស​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ សហគ្រាស​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទទួលបាន​ប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០​ភាគរយ មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ​»​។​

​ការកំណត់​ថ្ងៃ​ឈប់សម្រាក​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ គឺ​ក្រសួង​អនុវត្ត​ដោយយោង​តាមច្បាប់​ស្ដីពី​ការងារ និង​ប្រកាស​របស់​ក្រសួង ស្ដីពី​ការឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៩៕


Tag:
 ឈប់សម្រាក​
  ការងារ​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com