អត្ថបទពាណិជ្ជកម្ម
គម្រោង​«​បុរី អា​ម៉ូ​រី ៧​មករា​» បើក​លក់​វគ្គ​ទី​២ ជា​ផ្លូវការ​
09, Sep 2019 , 4:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​អចលនទ្រព្យ អា​ម៉ូ​រី បាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ គម្រោង​«​អា​ម៉ូ​រី​ប្រាំពីរ​មករា​»​ជា​លើក​ទី​ពីរ​។ ពិធី​ដ៏​ឱឡារិក​នេះ ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ the Raffles Hotel Le Royal​។ អតិថិជន​សក្តានុពល សម្រាប់​ការបើក​លក់​លើក​នេះ​ប្រមាណ​៣០០​នាក់​។​

​លោក សួន វីរៈ​តារា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អា​ម៉ូ​រី បាន​មានប្រសាសន៍ថា​៖«​គម្រោង បុរី អា​ម៉ូ​រី ៧​មករា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ខ្នាតតូច និង​មធ្យម​»​។ បើតាម លោក សួន វីរៈ​តារា ទីតាំង​គម្រោង បុរី អា​ម៉ូ​រី ៧​មករា បានបង្ហាញ​ខ្លួន ស្ថិតនៅ​ចំ​ទី​ប្រសព្វ​សក្តានុពល​សេដ្ឋកិច្ច រវាង​តំបន់​ពាណិជ្ជកម្ម ទីក្រុង​រណប​ជ្រោយចង្វារ ព្រមទាំង​គម្រោង​អភិវឌ្ឍន៍​ល្បីឈ្មោះ​ធំៗ​ជាច្រើន ដទៃទៀត ស្ថិតនៅ​ជុំវិញ​ទីតាំង​បុរី​។



​ចំណុច​ពិសេស​របស់​បុរី អា​ម៉ូ​រី ៧​មករា គឺមាន​ដងព្រែក​ធម្មជាតិ ដែល​នាំ​ឲ្យ​គម្រោង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល ត្រូវបានធ្វើ​នៅលើ​ផ្ទៃដី​ចំនួន ៣២​ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវរដ្ឋ ៧​មករា ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅកាន់​ផ្លូវ​លី យ៉ុង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ​៥ ដែល​ពោរពេញ​ដោយ​សក្តានុពល​អភិវឌ្ឍ​ន៍​ខ្ពស់ និង​ជាទី​ប្រជុំជន​ដ៏​កុះករ​បំផុត ក្នុង​រាជធានី​ភ្នំពេញ​។ ទីតាំង​សក្កា​នុព​ល​ខ្លាំង​ដែល​នៅ​ជិត​បុរី អា​ម៉ូ​រី ៧​មករា មានដូចជា សួនសត្វ​សា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ ឈ្នះ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​សួន​ទឹក ហ្គោល​ឌិន​ស៊ី​ធី​ធំជាងគេ​នៅ​អាស៊ី និង​គម្រោង​បុរី​ល្បីៗ​ជាច្រើន​ទៀត​។

​តាមរយៈ​ការបើក​លក់​ជា​ផ្លូវការ​វគ្គ​ទី​២​នេះ អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ បាន​ទទួលបាន​បណ្ណសា​ច់​ប្រាក់​បញ្ចុះតម្លៃ ចំនួន ៣,០០០​ដុល្លារ និង​បណ្ណ​ផ្តល់ជូន​គ្រឿង​សង្ហា​រឹម​មួយឈុត​ធំ​ដោយ​ឥតគិតថ្លៃ សម្រាប់​ការទិញ​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ A និង B ដែល​នឹង​បើក​លក់​ក្នុង​ខែតុលា​ខាងមុខនេះ​។ លើសពីនេះទៅទៀត អតិថិជន​ដែល​ទិញ​ក្នុងឱកាស​បើក​លក់​នេះ នឹង​ទទួលបាន​ការចាប់​រង្វាន់​ផ្សងសំណាង​ដែល​រួមមាន រង្វាន់​ធំ ដី​ឡូ​តិ៍ 5m*20m ប័ណ្ណ​សាច់ប្រាក់ ១០០០ ដុល្លារ  ២០០០ ដុល្លារ  និង ៣០០០ ដុល្លារ បន្ថែមទៀត​ផងដែរ​។



​ក្នុងដំណាក់កាល​ទី​២​នេះ បុរី អា​ម៉ូ​រី​៧​មករា មាន​ផ្តល់ជូន​ជម្រើស​ចំនួន​៤​ដូចជា​៖ ជម្រើស​ទី​១ ដី​ទំហំ​៥​ម​X២០​ម ជម្រើស​ទី​២ ដី​ទំហំ​១០​ម​X២០​ម ជម្រើស​ទី​៣ ដី​ទំហំ​២០​ម​X៣០​ម និង​ជម្រើស​ទី​៤ ផ្ទះ​វីឡា​កូនកាត់​ទំហំ​៥​ម​X១២​ម​។

​គួរបញ្ជាក់​ផងដែរ​ថា បុរី​អា​ម៉ូ​រី ៧​មករា គឺជា​គម្រោង​ដែល​ផ្តល់ប្រាក់​ចំណេញ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​ន៍គ​ម្រោ​ង​របស់ខ្លួន​អោយបាន​ល្អប្រសើរ និង​តាម​ផែនការ​ច្បាស់លាស់​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖ លោកស្រី ស៊ី មែន​ឌី ប្រធាន​គ្រប់គ្រង
​ទូរ​សព្ទ​៖ 089 999 996 ៕











​(អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Blue Media
© រក្សាសិទ្ធិដោយ thmeythmey.com