ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អតិថិជនឆ្នោតមហាសំណាងកោស 1សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ 40លានរៀល
10, Sep 2019 ,
3:06 pm
រូបភាព
×
ដោយ:
ថ្មីៗ
រង្វាន់ធំឆ្នោតកោសឈ្មោះថា«ឃ្មុំមាស» ចំនួន40លានរៀលជាលុយសុទ្ធ ពីឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន បានទៅលើអតិថិជនមានឈ្មោះ លោក ទូច លាភី រស់នៅផ្ទះ37 ផ្លូវ 222 ភូមិសែនសុខទី4 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អតិថិជនរូបនេះ បានឈ្នះរង្វាន់ធំលុយសុទ្ធដល់ទៅ ៤០លានរៀលនេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ពិតជាគួរឲ្យរំភើប និងត្រេកអរជំនួស អតិថិជនមានសំណាងលោកពូ ទូច លាភី អាយុ ៥១ឆ្នាំ បានចំណាយថវិកាត្រឹមតែ ៤ពាន់រៀលប៉ុណ្ណោះ ក៏បានឈ្នះរង្វាន់ធំរហូតដល់ ៤០លានរៀល ពីឆ្នោតកោសផ្សងសំណាងឈ្មោះ«ឃ្មុំមាស»។ រង្វាន់ធំឆ្នោតមហាសំណាង ទឹកប្រាក់ ៤០លានរៀលនេះ មិនមែនឈ្នះជាលើកទីមួយនោះទេ កន្លងមក ឆ្នោតមហាសំណាងបានប្រគល់រង្វាន់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់បណ្តាអតិថិជនទូទាំង ២៥ រាជធានីខេត្ត-ក្រុង ដែលតែងតែនិយមគាំទ្រ និងផ្សងសំណាងឆ្នោតមហាសំណាង។
នៅក្នុងពិធី ប្រគល់រង្វាន់ធំលុយសុទ្ធ ៤០លានរៀល លោក អៀង ធាង តំណាងដេប៉ូក្រុងភ្នំពេញ បាន សម្តែងនូវអារម្មណ៍ត្រេកអរ និងចូលរួមអបអរសាទរអតិថិជនដែលមានមហាសំណាងនេះ។ លោកបានមានប្រសាសន៍ថា៖«ការប្រគល់រង្វាន់នេះ គឺជាការប្រគល់រង្វាន់ជូនដល់អតិថិជនមានសំណាងពិតប្រាកដជាលុយសុទ្ធ ៤០លានរៀល ដោយគ្មានការក្លែងបន្លំនៅក្នុងរូបភាពណាមួយនោះទេ។ លើសពីនេះអតិថិជនពិតជាមានឱកាសឈ្នះរង្វាន់ធំ រហូតដល់ ៨៨លានរៀល ពីឆ្នោតមហាសំណាង ដោយគ្រាន់តែផ្សងសំណាង ចំណាយទឹកប្រាក់បន្តិចបន្តួច ១០០រៀលសល់ពីការអាប់ប្រាក់ ដែលមិនមានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ»។ លោកបានបន្ថែមទៀតថា៖« ក្រុមហ៊ុនឆ្នោតមហាសំណាង តែងតែបង្កើតភាពសប្បាយរីករាយជូនប្រជាជនកម្ពុជា ដែលនិយមកម្សាន្តផ្សងសំណាងឆ្នោតស្របច្បាប់ ក៏ដូចជាកាត់បន្ថយល្បែងហាមឃាត់ផ្សេងៗផងដែរ»។
ខណៈ លោក សំ ថុនា តំណាងផ្នែកលក់ឆ្នោតមហាសំណាងបានមានបានថ្លែងផងដែរថា៖ «ការប្រគល់រង្វាន់ធំនេះ មិនមែនជាលើកទី១នោះទេ។ ពិធីជួបជុំនៅថ្ងៃនេះ បានជម្រះមន្ទិលទាំងឡាយដែលបញ្ចាក់កាន់តែច្បាស់ ពីឆ្នោតមហាសំណាង ដែលតែងតែប្រកាន់ជំហរតម្លាភាព ក្នុងការប្រគល់ប្រាក់រង្វាន់ពិតៗជូនទៅអតិថិជនអ្នកឈ្នះ។ ថ្ងៃនេះ ក៏បានបង្ហាញយ៉ាងច្បាស់ ពីរង្វាន់ធំពិតប្រាកដមែន ពីឆ្នោតមហាសំណាង។ ការឈ្នះរង្វាន់ ៤០ លានរៀល ដែលមិនទាន់ជារង្វាន់ធំបំផុតនៅឡើយនោះទេ រង្វាន់ធំបំផុតអតិថិជនអាចឈ្នះរង្វាន់ដល់ ១៥ ម៉ឺនដុល្លា ទៅ ៣០ម៉ឺនដុល្លា ឬអាចលើសពីចំនួននេះទៀត។ ហើយចំនួនធំនេះអាចទិញផ្ទះល្វែងពីបីល្វែង នៅសល់ខ្លះទុកជាដើមទុនរកស៊ីបានយ៉ាងល្អប្រសើរ»។
លោក ទូច លាភី អតិថិជនមានសំណាងឈ្នះរង្វាន់ធំ ៤០លានរៀល ពីឆ្នោតមហាសំណាង បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល និងត្រេកអរជាខ្លាំង ដោយបានឈ្នះរង្វាន់ធំ ពីឆ្នោតមហាសំណាង ព្រមទាំងបានលើកឡើងថា៖«ពិតជារឿងដែលមិននឹកស្មានដល់សូម្បីតែយល់សប្តិ ថាខ្ញុំពិតជាមានសំណាង បានទទួលប្រាក់រង្វាន់ធំ ពីក្រុមហ៊ុនឆ្នោតមហាសំណាង ជាមួយថវិកា៤០លានរៀល ស្មើនឹង ១ម៉ឺនដុល្លារអាមេរិកនោះឡើយ។ ទឹកប្រាក់នេះ ខ្ញុំទុកជាដើមទុនពង្រីកមុខរបរបន្ថែម ផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង នឹងមួយចំណែកទៀតទុកសម្រាប់ពិធីបុណ្យភ្ចុំបិណ្ឌ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ» ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឆ្នោតមហាសំណាង គឺជាប្រតិបត្តិករឆ្នោតកម្សាន្តផ្សងសំណាងស្របច្បាប់ ដែលទទួលបានអាជ្ញាបណ្ណ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ ៥ខ្ទង់ ជាមួយរង្វាន់លួងចិត្ត ២ខ្ទង់ និង៣ខ្ទង់ និងឆ្នោតកោសភ្លាម ឈ្នះភ្លាម។ ប្រភេទឆ្នោត កោសភ្លាមឈ្នះភ្លាម មានរង្វាន់យ៉ាងធំសន្ធឹកសន្ធាប់ប្រាក់រង្វាន់រហូតដល់ ៨៨លានរៀល។ លើសពីនេះ ក៏មានប្រភេទឆ្នោតដែលកំពុងពេញនិយមគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ មានដូចជា ឆ្នោតកោសយាយសំក្តីស្រមៃ ឆ្នោតកោសយាយសំយាយសយ ឆ្នោតកោសសប្បាយកោស ឆ្នោតកោសឃ្មុំមាស ឆ្នោតកោសបាល់ទាត់ពិភពលោក និងប្រភេទឆ្នោតកោសដទៃផ្សេងៗទៀត។ ឆ្នោតមហាសំណាងមា នកេរិ៍្តឈ្មោះល្បីល្បាញ ទទួលបានការគាំយ៉ាងខ្លាំង ជាមួយការកម្សាន្តសប្បាយផ្សងសំណាងពីសំណាក់មហាជន ក្នុងប្រទេសកម្ពុជា។
ឆ្នោតមហាសំណាង មិនត្រឹមតែផ្តល់ជូននូវភាពរីករាយមួយមុខតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងសកម្មភាពសង្គម ចាប់តាំងពីចាប់ដំណើរការអាជីវកម្មមកដល់ពេលនេះ ដែលមានសកម្មភាពជាច្រើនដូចជា កម្មវិធីមូលនិធិមហាសំណាង និងកម្មវិធីផ្សេងៗទៀត។ បច្ចុប្បន្នក្រុមហ៊ុនឆ្នោតមហាសំណាង បាន និងកំពុងចូលរួមសកម្មភាពសប្បុរសធម៌សង្គម ដោយមានការសហការជាមួយក្រុមហ៊ុន Davitra Coulsulting Cambodia ក្នុងការផ្តល់ប្រឹក្សាពិគ្រោះយោបល់ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ជាមួយការផ្សព្វផ្សាយ ព័ត៌មានតាមរយៈកម្មវិធី«ប្រគុំតន្ត្រីអាហារូបករណ៍មហាសំណាង» វិទ្យុ វីដេអូអប់រំខ្លីៗ និងកម្មវិធីផ្សេងៗទៀត។ ក្រុមហ៊ុនឆ្នោតមហាសំណាង នឹងបន្តចូលរួមចំណែកក្នុងសង្គម និងក្នុងសហគមន៍ដែលមានប្រតិបត្តិការឆ្នោតមហាសំណាង។
ស្របពេលដែលបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ ក្រុមហ៊ុនឆ្នោតមហាសំណាង សូមជូនពរដល់ប្រជាជនកម្ពុជា ជួបតែសេចក្តីសុខ ការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជាពិសេសជូនពរអតិថិជនមានសំណាងល្អឈ្នះរង្វាន់ធំក្នុងពេលឆាប់ៗ៕
រង្វាន់ធំៗ ៤០លានរៀល និង ៨៨លានរៀល ពីឆ្នោតមហាសំណាងនៅមានជាច្រើនរង្វាន់ទៀតកំពុងរង់ចាំអតិថិជនមហាសំណាង!!! ឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន!
សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកញ្ញា ជិន និកា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ 015 959 776 ឬ ទំនាក់ទំនងមកកាន់ក្រុមហ៊ុនខ្មែរមហាសំណាងតាមរយៈលេខទូរស័ព្ទ 070 / 093 / 098 / 068 / 099 235 235 ឬទំព័រហ្វេសប៊ុកKTV Lottery ឬវេបសាយ
www.ktvlottery.com
៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម