អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន V-Series ជំនាន់​ថ្មី​មួយទៀត​របស់ vivo នឹង​បង្ហាញខ្លួន​ឆាប់ៗ​នេះ ជាមួយនឹង​រូបរាង​ថ្មី និង​សមត្ថភាព​អស្ចារ្យ​បំផុត​
10, Sep 2019 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ ក្រុមហ៊ុន vivo បាន​បញ្ចេញ​រូបភាព​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ថ្មី​មួយទៀត នៅលើ​ទំព័រ​ផ្លូវការ​ខ្លួន​ថា  ស្មា​ត​ហ្វូ​ន V-Series ជំនាន់​ថ្មី​មួយទៀត នឹង​បង្ហាញខ្លួន​នៅ​កម្ពុជា​ឆាប់ៗ​នេះ​។ បើតាម​ក្រុមហ៊ុន vivo V-Series នឹង​មក​ជាមួយនឹង​រូបរាង​ថ្មី និង​មាន​សមត្ថភាព​អស្ចារ្យ​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ បើ​យើង​ពិនិត្យមើល​ឲ្យ​មត់​ចត់​លើ​រូបភាព​ដែល​ផ្សព្វផ្សាយ​នេះ យើង​នឹង​ឃើញថា ស្មា​ត​ហ្វូ​ន V-Series នេះ គឺមាន​កាមេរ៉ា​ផុស​ឡើង ដូចនឹង V15 Series អ៊ីចឹង​ដែរ​។ ចំណុច​ដែល​ខុស​ត្រង់​ថា ស្មា​ត​ហ្វូ​ន​ថ្មី​នេះ គឺមាន​កាមេរ៉ា​ធំ​ជាង​បន្តិច​។ ដូច្នេះ​ស្មា​ត​ហ្វូ​ន​នេះ អាច​នឹងមាន​កាមេរ៉ា​មុខ​ភ្លោះ​ក៏​ថា​បាន​។​

«​ពិភពលោក​ដ៏​អស្ចារ្យ នឹង​មកដល់​ក្នុង​ដៃ​អ្នក នៅពេល​ឆាប់ៗ​នេះ​! » គឺជា​ឃ្លា​មួយ ដែល​ក្រុមហ៊ុន vivo បាន​សរសេរ អម​ជាមួយនឹង​រូបភាព​ខាងលើនេះ​។ ដូច្នេះ​មានន័យថា ក្រុមហ៊ុន vivo គឺ​ប្រាកដជា​មិន​ធ្វើ​ឲ្យ​អតិថិជន ដែលជា​ហ្វេ​ន​របស់ខ្លួន ខកបំណង​នោះទេ ពីព្រោះថា​កន្លងមក​ក្រុមហ៊ុន​នេះ តែងតែ​នាំមក​នូវ​អ្វីដែល​ថ្មី ប្លែក និង​មាន​គុណភាព​ខ្ពស់​ជាងគេ​ជានិច្ច​។ តួយ៉ាង​ដូចជា ស្មា​ត​ហ្វូ​ន vivo V15 Series ដែល​បានបង្ហាញ​ខ្លួន​កន្លងមក​ដូច្នេះ​ដែរ​។​



​សូមជម្រាបថា V-Series ត្រូវបាន​ក្រុមហ៊ុន vivo ចាត់ទុកថា គឺជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​របស់ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​សមត្ថភាព​ខ្ពស់បំផុត មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ របស់​ក្រុមហ៊ុន​ដៃគូ​មួយចំនួន​នោះទេ​។ ហើយ​កន្លងមក គឺមាន​ការពេញនិយម​យ៉ាងខ្លាំង នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ​។ ជាក់ស្តែង​ដូចជា V-15 Series អ៊ីចឹង​ដែរ​! គឺជា​ដែលមាន​តម្លៃ​សមរម្យ និង​ត្រូវបាន​គេ​ស្គាល់​ថា គឺជា​ស្មា​ត​ហ្វូ​ន ដែលមាន​កាមេរ៉ា​សែ​ល​ហ្វី​ផុស​ឡើង លើ​មុនគេ​បង្អស់ ហើយក៏​ជា​ស្មា​ត​ហ្វូ​ន ដែលមាន​ប្រព័ន្ធ​ស្កែ​ន​ក្រយៅដៃ នៅលើ​អេក្រង់​មុនគេ​បំផុត នៅក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ទាំងអស់​ផងដែរ​។​

​សូម​តាមដាន​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា​! ព័ត៌មាន​លម្អិត​នោះ អតិថិជន​ទាំងអស់ អាច​ចូលក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ vivo ទាំងអស់គ្នា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com