អត្ថបទពាណិជ្ជកម្ម
Lamborghini Sián៖ កំពូល​រថយន្ត​ស្ព័​រ​កូនកាត់ ចំនួន​មានកំណត់ រចនា​ឡើង​បែប​អនាគត​
10, Sep 2019 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
Sant'Agata Bolognese ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ៖ នៅឯ​ពិព័រណ៍​រថយន្ត Automobili Lamborghini នៅ​ទីក្រុង Frankfurt បានដាក់​បង្ហាញ​រថយន្ត Lamborghini Sián៖ រថយន្ត​ស្ព័​រ​កូនកាត់​ទំនើប​ផ្តល់នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​ដំណើរការ​យ៉ាង​អស្ចារ្យ នៅក្នុង​វិស័យ​កូនកាត់​។​

​រថយន្ត Lamborghini ដែលមាន​ល្បឿន​លឿន​បំផុត ត្រូវបាន​រចនា​ឡើង​បែប​អនាគត ផ្អែក​តាម​ស្តាយ និង DNA របស់​ម៉ាក ប៉ុន្តែ​រចនាបទ​គឺ​សម្រាប់​យុគសម័យ​ថ្មី​តែម្តង​។ ដោយ​ផ្អែកលើ​ថាមពល​តំណាង V12 Lamborghini ដែលមាន​ភាពលេច​ធ្លោ​ជាងគេ នាពេល​បច្ចុប្បន្ន Sián ត្រូវបាន​គេ​បង្កើតឡើង​ជុំវិញ​បច្ចេកវិទ្យា​កូនកាត់​ប្លែកៗ ដែល​ផ្តល់នូវ​អារម្មណ៍​ពិសេស និង​សមត្ថភាព ប្រកបដោយ​ថាមពល​ដ៏​ឥតខ្ចោះ នៃ​រថយន្ត​ស្ព័​រ Lamborghini ដែល​ស្របតាម​តម្រូវការ    បច្ចេកវិទ្យា​នាពេល​អនាគត​។​



​លោក Stefano Domenicali ប្រធាន​ក្រុមហ៊ុន និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​រថយន្ត Lamborghini មានប្រសាសន៍ថា Sián គឺជា​សមិទ្ធផល​ដ៏​ឥតខ្ចោះ ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ទៀត​។ លោក​បន្តថា​៖ «Sián មិន​ត្រឹមតែ​ផ្តល់នូវ​ការ​រចនា​រថយន្ត Hyper និង​វិស្វកម្ម tour de force សម្រាប់​ពេលបច្ចុប្បន្ន​នោះទេ តែ​វា​ក៏​ផ្តល់​សក្តានុពល​ដល់​រថ​យន្ត​ទំនើប Lamborghini សម្រាប់​ថ្ងៃ​អនាគត​ផងដែរ​។ រថយន្ត Lamborghini Sián តំណាងឱ្យ​ជំហាន​ដំបូង នៅក្នុង​ទិសដៅ​របស់ Lamborghini ឆ្ពោះទៅរក​គម្រោង​អេ​ឡិច​ត្រិ​ក និង​ព​ន្លឿ​ន​ម៉ាស៊ីន V12 ជំនាន់​ក្រោយ​។ ការពិតទៅ Sián moniker មានន័យថា «​ពន្លឺ ឬ​ផ្លេកបន្ទោរ​» ក្នុង​គ្រាមភាសា របស់ Bolognese ដែល​សំដៅ​ទៅលើ​រថយន្ត​អេ​ឡិច​ត្រិ​ក ដំបូង​គេ​នៅក្នុង​នៃ​ពិភព​រថយន្ត Lamborghini និង​បញ្ជាក់​ពី​ទំនាក់ទំនង ដ៏​រឹងមាំ​របស់​យើង​ទៅនឹង​អ្វីដែល​យើង​ប្រតិបត្តិការ​។ ជាមួយនឹង Sián រថយន្ត Automobili Lamborghini បង្ហាញ​ពី​សក្តានុពល​ដ៏​រឹងមាំ​របស់ខ្លួន ថា​ជា​ម៉ាក​រថយន្ត​ស្ព័​រ​ទំនើប​សម្រាប់​អនាគត​។​»



​បច្ចេកវិទ្យា​របស់ Sián៖ ថាមពល​កូនកាត់​ផ្តល់នូវ​ដំណើរ​ការល្អ​បំផុត​

​លោក Maurizio Reggiani ប្រធាន​មន្ត្រី​ផ្នែក​បច្ចេកទេស​លើកឡើងថា​៖ «​យុទ្ធសាស្ត្រ​នៃ​ការ  ផលិត​ចំនួន​មានកំណត់​របស់ Lamborghini មិនមែន​ត្រឹមតែ​ជាការ​បង្ហាញ​ពី​ការសម្រិតសម្រាំង​ដើម្បី​ភាព​ឥតខ្ចោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រចនា និង​បច្ចេកវិទ្យា​សម្រាប់​ពេលអនាគត​ទៀតផង​។ ចំពោះ​រថយន្ត​មួយ​នេះ យើង​បាន​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ផលិត​នូវ​រថយន្ត​ស្ព័​រ Lamborghini កូនកាត់ ដើម្បី​ជា​ជំហាន​ដំបូង​នៃ​យុទ្ធសាស្ត្រ​អេ​ឡិច​ត្រិ​ករ​បស់​យើង​»​។ លោក​បន្ថែមថា​៖ «Lamborghini តែងតែ​ជា​អ្នករុករក ជា​អ្នក​បំបែក​ឯតទគ្គ​កម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ ដែល​ប្រសើរ​បំផុត​។ Sián ជា​សក្ខីភាព​ថា យើង​អាច​កំណត់​ផ្លូវ​របស់​យើង ឆ្ពោះទៅរក​ការច្នៃប្រឌិត ក៏ដូចជា​កំពុង​កំណត់​ច្បាប់​ថ្មី នៅក្នុង​បច្ចេកវិទ្យា​ថ្មី ជំនួស​ឱ្យ​ការ​ធ្វើតាម​ដំណោះស្រាយ​ដែលមាន​ស្រាប់​។ ជា​លទ្ធផល រថយន្ត​ម៉ាក Lamborghini Sián មាន​បំពាក់​នូវ​កម្មវិធី​ស៊ុប​ពែរ​ថ្មី ទំនើប ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក សម្រាប់​បច្ចេកវិទ្យា​កូនកាត់ និង​បច្ចេកវិទ្យា​ថ្មី​»​។​



Sián បាន​យក​ម៉ាស៊ីន V12 ដែល​បច្ចុបន្ន ជា​កំពូល​ម៉ាស៊ីន​របស់​រថយន្ត Lamborghini ព្រមទាំង​អភិវឌ្ឍ​ម៉ាស៊ីន​ស្ព័​រ​រថយន្ត​ស្ព័​រ​ថ្មី​មួយ​ផ្សេងទៀត​៖ គឺ​ប្រព័ន្ធ​កូនកាត់​ថ្មី​ពិសេស ផ្តោតលើ​ការផ្តល់​ថាមពល​ខ្ពស់បំផុត តាមរយៈ​ដំណោះស្រាយ​ដែល​ស្រាល​បំផុត​។​

​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ក ៤៨ វ៉ុល មាន​កម្លាំង ៣៤ សេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រអប់លេខ ដើម្បី​ផ្តល់​ការឆ្លើយតប​ជាបន្ទាន់ និង​ធ្វើឱ្យ​ដំណើរការ​កាន់តែ​ប្រសើរឡើង​៖ នេះ​ជា​លើកដំបូង ដែល hybrid វ៉ុល​ទាប​ណាមួយ មាន​ការតភ្ជាប់​ដោយផ្ទាល់​រវាង​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ក និង​កង់​។ ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ក ក៏​ទ្រទ្រង់​ការធ្វើ​ចលនា​ក្នុង​ល្បឿន​យឺត ដូចជា​ការបើក​បញ្ច្រាស និង​ចត​រថយន្ត​ដោយ​ប្រើ​ថាមពល​អគ្គិសនី​ផងដែរ​។​

​បច្ចេកវិទ្យា​ប្រមូលផ្តុំ​ថាមពល មាន​ជា​លើកដំបូង​បង្អស់​នៅក្នុង​ពិភពលោក​។ លើសពី​អាគុយ lithium-ion Sián បាន​បង្កើត​កម្មវិធី​ស៊ុប​ពែរ​ថ្មី គឺ​បច្ចេកវិទ្យា​ដែល​បាន​ត្រួសត្រាយ​ដំបូង សម្រាប់ Lamborghini Aventador ហើយ​ត្រូវបាន​អភិវឌ្ឍ​បន្ថែម ដើម្បី​អាច​ផ្ទុក​ថាមពល​បាន​ខ្លាំង​ជាង​មុន​ដប់​ដង​។ វា​មាន​ថាមពល​ខ្លាំង​ជាង​អាគុយ ដែលមាន​ទម្ងន់​ដូចគ្នា​ដល់​ទៅ​បី​ដង និង​មាន​ទម្ងន់​៣​ដង​ស្រាល ជាង​អាគុយ​ដែលមាន​ថាមពល​ស្មើគ្នា​។ មាន​ទីតាំងនៅ​ចន្លោះ រវាង​កាប៊ីន និង​ម៉ាស៊ីន វា​ធានា​នូវ​ការបែងចែក​ទម្ងន់​ដ៏​ល្អឥតខ្ចោះ​។ ប្រព័ន្ធ​អេ​ឡិច​ត្រិ​ក ដែលមាន​ម៉ាស៊ីន​សមត្ថភាព​ខ្ពស់ និង​ម៉ូ​ទ័​រ​អេឡិចត្រូនិក ដែលមាន​ទម្ងន់​ត្រឹមតែ ៣៤ គីឡូក្រាម​ប៉ុណ្ណោះ ដូច្នេះ​វា​ផ្តល់នូវ​ភាព​សម​មាត្រ​រវាង​ទម្ងន់ និង​ថាមពល ១.០ គីឡូក្រាម​ក្នុង​មួយ​ម៉ោង​។ លំហូរ​ថាមពល​ស៊ីមេទ្រី ធានា​នូវ​ប្រសិទ្ធ​ភាពដូចគ្នា​ទាំង​វដ្ត​សាក និង​រំ​ញ័រ​៖ ជា​ដំណោះស្រាយ​កូនកាត់ ដែលមាន​ទម្ងន់​ស្រាល និង​មាន​ប្រសិទ្ធភាព​បំផុត​។​



​បច្ចេកវិទ្យា​ជឿនលឿន​នេះ រួមបញ្ចូល​គ្នា​ជាមួយ​ម៉ាស៊ីន V12 ដែលមាន​សន្ទះ​ស្រូបយក​ទី​តានី​ញ៉ូ​ម និង​ត្រូវបាន​បង្កើន​ដល់ ៧៨៥ សេះ (៥៧៧ គីឡូវ៉ាត់​) នៅក្នុង ៨.៥០០ rpm​។ នេះ​ជា​ទិន្នផល​ខ្ពស់បំផុត ដែល​មិន​ធ្លាប់មាន​នៅក្នុង​ការផលិត​ថាមពល Lamborghini​។ រួមបញ្ចូល​ជាមួយនឹង​កម្លាំង ៣៤ សេះ បន្ថែមទៀត​ពី​ប្រព័ន្ធ hybrid Sián ផ្តល់​ថាមពល​សរុប ៨១៩ សេស (៦០២ គីឡូវ៉ាត់​) ហើយ​នៅតែ​ផលិត​បាន​ភាព​រំជើបរំជួល​ពី​ម៉ាស៊ីន Lamborghini ។ សមាមាត្រ​ទម្ងន់​និង​ថាមពល​របស់ Sián គឺ​ល្អប្រសើរ​ជាង Aventador SVJ ដែល​សម្រេចបាន​តាមរ​យៈ​ការប្រើប្រាស់​សម្ភារ​ស្រាលៗ​។ Sián អាច​ឈានដល់​ល្បឿន​កំពូល លើសពី​៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទៅទៀត​។​
 
Sián រួមបញ្ចូល​ប្រព័ន្ធ​ហ្វ្រាំង​ដែល​អាចបង្កើត​ឡើងវិញ ដែល​ត្រូវបាន​អភិវឌ្ឍ​ជាពិសេស​ដោយ Lamborghini ។ ជាមួយនឹង​លក្ខណៈ​ស៊ីមេទ្រី ដែល​ផ្ទុយ​ពី​អាគុយ Li-Ion ធម្មតា​ដែល​សាក និង​បញ្ចេញ​ដោយ​ថាមពល​តែមួយ ប្រព័ន្ធ​ផ្ទុក​ថាមពល​របស់ Sián គឺ​ពេញ​រាល់​ពេលដែល​រថយន្ត​ចាប់​ហ្វ្រាំង​។ ថាមពល​ដែល​បាន​រក្សាទុក គឺជា​ការជំរុញ​ថាមពល​ដែល​អាច​ប្រើ​បាន​ភ្លាមៗ និង​អនុញ្ញាតឱ្យ​អ្នកបើកបរ ទាញ​យកបាន​ភ្លាមៗ នៅពេល​បង្កើនល្បឿន គឺអាច​លឿន​បាន​រហូតដល់ ១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អំឡុង​ពេលដែល​ម៉ូ​ទ័​រ​អេឡិចត្រូនិក ផ្តាច់​ដោយ​ស្វ័យប្រវត្តិ ធ្វើ​ឲ្យ​ចលនា​បត់បែន​ប្រសើរឡើង និង​ធ្វើ​ឲ្យ​លឿន​ជាង ១០% ជាង​រថយន្ត​ដែល​គ្មាន​ប្រព័ន្ធ​នេះ​។​



​ប្រព័ន្ធ​ថ្មី ផ្តល់​ឲ្យ​នូវ​ការ​បង្កើនល្បឿន​ឥតឈប់ឈរ ទោះបីជា​បើកដាក់​លេខ​ទាប​ក៏ដោយ  ជាមួយ​កម្លាំង​ទំនាញ ដែល​ផ្តល់​ឲ្យ​ដោយ​ការរួមបញ្ចូល​គ្នា​រវាង​ម៉ាស៊ីន V12 និង​ប្រព័ន្ធ​កូនកាត់​។ លក្ខណៈពិសេស​នេះ បានធ្វើ​ឲ្យ Sián ក្លាយជា​រថយន្ត Lamborghini ដែលមាន​ល្បឿន​លឿន​ជាងគេ ដែល​អាច​បង្កើនល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​រយៈពេល​ត្រឹមតែ ២.៨ វិនាទី​តែប៉ុណ្ណោះ​។  រថយន្ត Lamborghini មានការ​អភិវឌ្ឍ​ទៅលើ​ការបត់បែន ដែលមាន​ភាព​ឆាប់រហ័ស ហើយ​អាច​ត្រឡប់​មករក​ភាព​ដើម​វិញ​យ៉ាង​លឿន ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។ ទាំងនេះ​ជា​ភ័ស្តុតាង​បញ្ជាក់​ពី​កម្លាំង​ថាមពល​ដ៏​លឿន របស់​រថយន្ត​មួយ​នេះ​។ កម្លាំង​ទំនាញ មាន​ការវិវត្ត​ដោយ​បង្កើនល្បឿន​១០​ភាគរយ លឿន​ជាង​មុន​នៅក្នុង​ប្រអប់លេខ​ទី​៣  ព្រមទាំង​មានការ​អភិវឌ្ឍ ទៅលើ​រយៈពេល​ក្នុងការ​បង្កើនល្បឿន​ពី ៣០ ទៅ ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​លឿន​ជាង​មុន ០.២ វិនាទី បើ​ប្រៀបធៀប​ទៅនឹង​រថយន្ត Lamborghini ជំនាន់​មុន​ម៉ាក Aventador SVJ ។ នៅក្នុង​ប្រអប់លេខ​ខ្ពស់ និង​ល្បឿន​ទាប ម៉ូ​ទ័​រ​អេឡិចត្រូនិក​បង្កើនល្បឿន​កម្លាំង​ទំនាញ​ដល់​ទៅ ២០​ភាគរយ រីឯ​ការបង្កើន​ល្បឿន​ពី ៧០​ទៅ ១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង យឺត​ជាង​រថយន្ត Lamborghini ជំនាន់​មុន​ម៉ាក Aventador SVJ រយៈពេល ១.២ វិនាទី​។

​ការវិវត្ត​មួយកម្រិត​ទៀត​របស់​រថយន្ត Lamborghini ទៅលើ​រូបរាង និង​លក្ខណៈ​នៃ​ការបើកបរ ក៏ដូចជា​មាន​បំពាក់​ឧបករណ៍ ដែល​ធ្វើ​ឲ្យុ​មាន​ផាសុកភាព​ដោយ​ប្រព័ន្ធ​កូនកាត់​។  យើង​អាច​ដឹងបាន​នូវ​ការថយចុះ​នៃ​ល្បឿន និង​ការថយចុះ​នៃ​កម្លាំង​សេះ នៅពេលដែល​យើង​ប្តូរ​ប្រអប់លេខ ដោយ​ម៉ាស៊ីន​ចំហេះ​បែប​បុរាណ ដែល​វា​ត្រូវបាន​កាត់បន្ថយ​ដោយ​កម្លាំង​បង្វិល​ជុំ ដោយ​ម៉ូ​ទ័​រ​អេឡិចត្រូនិក​កូនកាត់​។ នៅពេលនោះ អ្នកបើក​នឹង​ដឹង ត្រឹមតែ​ថា​រថយន្ត​កំពុង​បន្ថយល្បឿន ប៉ុន្តែ​មិនត្រូវ​បាន​រំខាន​ដោយសារ​ការ​កន្ត្រាក់​ផ្សេងៗ​ឡើយ​។



​ការ​រចនា​របស់ Sián  -  ឆ្ពោះទៅ​ថ្ងៃ​អនាគត

​ការ​រចនា​របស់​រថ​យន្ត Lamborghini Sián បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ ពី​ចេតនា​ដែល​ធ្វើឡើង​ឲ្យ​ស្របទៅនឹង​ភាព​ស៊ីវីល័យ​នៅ​ថ្ងៃ​អនាគត អម​មកជា​មួយ​នូវ​ថាមវន្ត​យានយន្ត ដែល​ល្អប្រសើរ​ជាង​មុន​។ វា​ជា​ប្រភេទ​រថយន្ត​ស្ព័​រ​ទំនើប សម្រាប់​មនុស្ស​សម័យថ្មី ដោយ​នៅតែ​បន្ត​សម្រប​តាម​ចក្ខុវិស័យ របស់​ក្រុមហ៊ុន Lamborghini ដែល​ធ្វើយ៉ាងណា បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត ដើម្បី​ឲ្យ​សាក​សម ទៅនឹង​ការរំពឹងទុក​ដ៏​ខ្ពស់​របស់​អតិថិជន​។

Sián បាន​យក​លំនាំ​ខ្លះ​នៃ​ភាព​ឡូយឆាយ ពី​រថយន្ត​ម៉ាក Countach ត្រង់​លក្ខណៈ​ខ្សែ Gandini​។ រូបរាង​តំណាង​របស់ Sián បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ពិសេស​មួយចំនួន ដូចជា​ស្លាប​ថាមវន្ត​យានយន្ត ដែល​បង្ហាញ​ពី​ភាព​អស្ចារ្យ និង​ឥតខ្ចោះ​របស់ Sián​។ គេ​សង្កេតឃើញ រូបតំណាង Lamborghini ដែលមាន​ទម្រង់ ‘Y’​នៅក្នុង​ទ្វា​ចេញចូល NACA បំណែក​កញ្ចក់ ដែល​បំពាក់​នៅលើ​គម្រប​ម៉ាស៊ីន ព្រមទាំង​ខ្សែ​អង្កត់ទ្រូង នៅ​កាង​ខាងមុខ​ខៃ​រថយន្ត ដែល​ដូច​ទៅនឹង​រថយន្ត​ម៉ាក Countach​។ ប្រវែង​បណ្តោយ កម្រាល វណ្ឌ​វ​ង្ក គឺ​យក​លំនាំ​តាម Countach​។ ការ​រចនា​របស់ Sián ស្អាត ហើយ​មាន​របៀបរៀបរយ​។ ផ្នែក​ខាងមុខ ខាងក្រោម របស់​រថយន្ត​បំពាក់​ដោយ​សរសៃ​កាបូន ហើយ​អំពូល​ខាងមុខ​មាន​រាង ‘Y’ ដែល​គេ​តម្រូវ​រូបរាង​សម្រាប់​ភ្លើង​ពេលយប់ ដែល​ការពិតទៅ​គំនិត​នេះ ដំបូង​ឡើយ​គេ​ចង់​ធ្វើ​ទៅលើ​គម្រោង Lamborghini Terzo Millennio​។


 
​ផ្នែក​ខាងក្រោយ​ដ៏​ប្លែក និង​រឹងមាំ​របស់​រថយន្ត  ត្រូវបាន​គេ​ធ្វើឡើង​តាមបែប​ឆកោន រួមមាន​អំពូល​ឆកោន នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ដែល​យក​គម្រូ​តាម​រថយន្ត​ម៉ាក Countach ផងដែរ​។ ស្លាប​ខាងមុខ អាច​បង្អួត​រូបរាង​បានតែ​នៅពេលដែល​កំពុងបើក​ប​រ​ទេ​។

​ចំណែក​ដំបូល​វិញ គឺ​ផ្អែក​ទៅតាម​រូបរាង​បិទ​បើក​ស្លាប​រថយន្ត ដែល​គេ​ហៅថា ‘Periscopio’ ដែល​គំនិត​ដំបូង​របស់គេ គឺ​ដាក់​កញ្ចក់​ខាងមុខ​ឲ្យ​ដូច​រថយន្ត Countach អ៊ីចឹង​។ ហើយ​មាន​បន្ថែម​លក្ខណៈពិសេស ដែល​ភ្ជាប់​ជាមួយ​ចុង​ស្លាប​នៃ​ម៉ាស៊ីន​ខាងក្រោយ ព្រមទាំង​ចំណែក​សំខាន់ៗ​ផ្សេងៗ​ទៀត ដែលមាន​សារៈសំខាន់​ចំពោះ​ថាមវន្ត​យានយន្ត​។ 

​រូបរាង​របស់ Sián បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​សារៈសំខាន់ នៃ​ប្រសិទ្ធភាព​ថាមវន្ត​យានយន្ត ក៏ដូចជា​បង្ហាញ​ពី​បច្ចេកវិទ្យា​ដ៏​ទំនើប គឺ​គេ​ធ្វើ​ឲ្យ​មាន​លំហូរ​ខ្យល់​តាម​រន្ធ​ខាងមុខ និង​តាម​ក្រវិល​ដែក​ព័ទ្ធជុំវិញ​ម៉ាស៊ីន​នៃ​យានយន្ត តាម​លំហូរ​ខ្យល់​ចេញចូល នៅលើ​កាង​គូត​ខាងក្រោយ​។ Lamborghini Sián ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​ប្លែក​ជាងគេ​ដំបូង​គេ​បង្អស់ នៅក្នុង​ពិភព​រថយន្ត​។ វ៉ាន​ត្រជាក់​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ប្រើប្រាស់​បច្ចេកវិទ្យា​ប៉ាតង់ របស់​ប្រភេទ​រថយន្ត Lamborghini​។ វ៉ាន​ទាំងនេះ ធ្វើការ​ដោយ​ផ្អែកទៅលើ​រំញោច​នៃ​ឧបករណ៍​ទំនើបៗ ទៅតាម​សីតុណ្ហភាព ដែល​ត្រូវ​បានផ្តល់​ឲ្យ​ដោយ ប្រព័ន្ធ​កាត់បន្ថយ​សំឡេង​នឿយហត់ ដែល​ធ្វើ​ឲ្យ​ពួកវា​បត់បែន និង​នាំមក​នូវ​ភាព​ត្រជាក់​ដល់​រថយន្ត​។​



​ភាព​ស៊ីវីល័យ​កម្រិត​កំពូល​របស់ Sián ៖ ចំនួន​ត្រឹមតែ ៦៣ គ្រឿង​


​សក្កា​នុព​ល​របស់ Sián ព្រមទាំង​បច្ចេកវិទ្យា​គួរ​ឲ្យ​ចាប់អារម្មណ៍ មិន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រចនា​ដ៏​ឡូយ​របស់​វា​នោះទេ ក៏ប៉ុន្តែ​វា​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស៊ីវីល័យ និង​ថ្លៃថ្នូរ​កម្រិត​កំពូល​ផងដែរ​។ រថយន្ត​ដ៏​ល្អ​ឯក​ទាំង ៦៣​គ្រឿង នឹងធ្វើ​ឲ្យ​អ្នកបើកបរ​នីមួយៗ អាចបង្កើត​ស្តាយ​ប្លែកៗ​រៀងៗ​ខ្លួន បាន​តាមរយៈ​កម្មវិធី Lamborghini Centro Stile ដែល​ភ្ជាប់​មកជា​មួយ​នូវ​កម្មវិធី Lamborghini Ad Personam ដែល​ផ្តល់ឱកាស​ឲ្យ​អ្នកបើកបរ​អាច​ច្នៃ Lamborghini របស់​ពួកគេ​បាន​តាមចិត្ត​។​

​ការ​រចនា​ដ៏​ផ្ចិតផ្ចង់ និង​ជាពិសេស ត្រូវបាន​បង្ហាញឡើង​នៅក្នុង​កម្មវិធី IAA ក្នុង​ទីក្រុង Frankfurt​។ រថយន្ត​ដែល​តាំងពិព័រណ៍​មាន ពណ៌​បៃតង (Verde Gea) និង​ពណ៌​មាស (electric gold) ដែលជា​និមិត្តរូប​នៃ​ម៉ាក​រថយន្ត Lamborghini ទៅ​ថ្ងៃ​អនាគត ក៏ដូចជា​បង្ហាញ​ពី​លក្ខណៈ​ល្អផ្តាច់គេ​ខាង​ផ្នែក​ពណ៌ និង​សម្ភារ​បរិក្ខារ​គ្រប់បែបយ៉ាង​។ គេ​បាន​ច្នៃ​វា ជាមួយនឹង​ពណ៌​ពិសេសៗ​ជាច្រើន​លាយ​បញ្ចូល​គ្នា​ជាច្រើន​ជាន់ ដែល​រួមមាន ពណ៌​មាស​រាង​ភ្លឺ​ផ្លេក និង​ពណ៌​មាស​បែប​គ្រី​ស្តា​ល់ សាក​សម​ខ្ចោះ ជាមួយ​ការ​រចនា​នៃ​ផ្ទៃ​ខាងក្នុង​។ ផ្ទៃ​ខាងក្នុង ត្រូវបាន​បំពាក់​ឡើង​ដោយ​ស្បែក​អេ​ណា​លីន នៃ ‘Terra di Sant’Agata Bolognese’ ដែល​ត្រូវបាន​គេ​អភិវឌ្ឍ ទៅជា​ប្រភេទ​ស្បែក​បែប 3D ជា​លើកដំបូង​បង្អស់​នៅក្នុង​ប្រវត្តិសាស្ត្រ​។  លោក Mitja Borkert ដែលជា​ប្រធាន​ផ្នែក​រចនា​របស់​រថយន្ត Lamborghini មានប្រសាសន៍ថា​៖ «Lamborghini ដ៏​មាន​ល្បឿន​លឿន​អស្ចារ្យ​នេះ ត្រូវតែ​ជា Lamborghini ដែលមាន​រូបរាង​ឡូយ​បំផុត ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​គ្រាន់តែ​បានឃើញ ក៏មាន​អារម្មណ៍​ចង់​ធ្វើជា​ម្ចាស់​រថយន្ត​ផ្ទាល់​តែម្តង​»​។ លោក​បន្ថែមថា​៖«​វា​បាន​យក​លំនាំ​តាម Countach ប៉ុន្តែ Sián តំណាង​ឲ្យ​ឃើញ​ពី​ភាព​ស៊ីវីល័យ​ទៅ​អនាគត​ផ្ទាល់ មិនមែន​ការ​ត្រឡប់​ទៅរក​អតីតកាល​វិញ​នោះទេ​។ អ្វីដែល​ពិសេស​បំផុត គឺ​កម្មវិធី Lamborghini Ad Personam ផ្តល់ឱកាស​ឲ្យ​អ្នកបើកបរ​អាច​ច្នៃ​រថយន្ត​ដ៏​ល្អ​ឯក​ទាំង ៦៣​គ្រឿង​របស់ Lamborghini ទៅតាម​ចំណង់​ចំណូលចិត្ត​របស់គេ​រៀងៗ​ខ្លួន​។ ខ្ញុំ​ក៏ដូចជា​ក្រុមការងារ Centro Stile៖ រថយន្ត Sián ទាំង​៦៣​គ្រឿង​នោះ នឹងធ្វើ​ឲ្យ​Sián មិន​ត្រឹមតែ​ជា​Lamborghini ដែល​លឿន​ជាងគេ​បំផុត​នោះទេ តែ​ជា Lamborghini ដែល​អស្ចារ្យ  បំផុត​ផងដែរ​»​។​

Lamborghini Sián នឹងត្រូវ​បើក​បង្ហាញ​ទៅកាន់​ពិភព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​សាធារណជន នៅ​កម្មវិធី IAA ក្នុង​ទីក្រុង Frankfurt ឆ្នាំ​២០១៩​។​
 
​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រេង និង​បញ្ហា​ទិន្នន័យ​នៃ​ការ​បំ​ភាយ កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល នៃ​ការពិភាក្សាគ្នា​នៅឡើយ​។ យើង​ចង់​បញ្ជាក់ថា រថយន្ត​Sián មិនទាន់មាន​លក់​នៅលើ​ទីផ្សារ​នៅឡើយ​ទេ​៕

















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com