FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup ជុំទីពីរ៖ កម្ពុជា ចាញ់ បារ៉ែន១-០
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់បារ៉ែន ១-០ នាវគ្គជម្រុះWorld Cup ជុំទីពីរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១០ ខែកញ្ញានេះ។ គ្រាប់បាល់បញ្ចូលទីរបស់ភ្ញៀវ កើតឡើងនៅនាទី៧៧។
ខ្សែប្រយុទ្ធ Abdullah Yusuf និង Sami Alhusaini បានដាក់សម្ពាធលើកម្ពុជាជាច្រើនលើក ប៉ុន្តែខ្សែការពារ និងអ្នកចាំទី កែវ សុខសិលា រារាំងបានយ៉ាងល្អ។ នៅនាទី២៤ កីឡាករកម្ពុជា តវ៉ា ថាខ្សែការពារ Komail Hasan បានយកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ ប៉ុន្តែលោកអាជ្ញាកណ្តាលស្រីលង្កា Gamini Nivon មិនបានមើលឃើញនោះឡើយ។ កែវ សុខផេង មានឱកាស២លើក ដោយលើកដំបូង ខ្សែបម្រើរូបនេះ បានតែតខុស ក្រោយការបញ្ជូនរបស់ ឆេង ម៉េង ដែលជាមិត្តរួមក្រុមវិសាខា និងមួយគ្រាប់ទៀត ដែលត្រូវបានសង្គ្រោះដោយអ្នកចាំទី Sayed Abbas។
ឈានដល់តង់ទីពីរ សៀង ចន្ធា បានរងរបួសក្រោយប៉ះទង្គិចជាមួយខ្សែការពារ Sayed Dhiya ហើយត្រូវបានជំនួសដោយ ហូយ ផល្លីន នៅនាទី៥៨។
នៅនាទី៧៧ Komail Hasan បានទាត់បញ្ចូលទីនាំកម្ពុជា ១-០ ក្រោយការទាត់ពីជ្រុង បន្ទាប់ពីអ្នកចាំទី កែវ សុខសិលា បានសង្គ្រោះបាល់ជាច្រើនលើកដែលវាយសម្រុកដោយខ្សែប្រយុទ្ធ Sami Alhusaini.
ជម្រើស១១នាក់ដំបូងកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), ឆេង ម៉េង, សុះ ស៊ូហាណា, កែវ សុខផេង, គួច សុគម្ភៈ, អ៊ន ចាន់ប៉ូលីន, សេត រ៉ស៊ីប (យ៉ើ មូស្លីម ៨៤), សារ៉េត គ្រីយ៉ា (កែន ច័ន្ទសុភក្ត្រ ៧៦), ប្រធានក្រុម សឿយ វិសាល, អ៊ុក សុវណ្ណ, សៀង ចន្ធា (ហូយ ផល្លីន ៥៨)៕
© រក្សាសិទ្ធិដោយ thmeythmey.com