ថៃ ជាប់​ចំណាត់ថ្នាក់​ទី​៦​នៅក្នុង​ពិភពលោក​ផ្នែក​សុខាភិបាល​
អន្តរជាតិ
ថៃ ជាប់​ចំណាត់ថ្នាក់​ទី​៦​នៅក្នុង​ពិភពលោក​ផ្នែក​សុខាភិបាល​
11, Sep 2019 , 10:59 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ប្រទេស​ថៃ ទទួលបាន​ចាប់អារម្មណ៍​ជាថ្មី​ម្តងទៀត​ពី​ពិភពលោក ក្រោយ​ទស្សនា​វ​ដ្តី​អាមេរិក CEOWORLD បានផ្ដល់​ចំណាត់ថ្នាក់​ទី​៦​នៅលើ​ពិភពលោក​ក្នុង​របាយការណ៍​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ល្អ​។



​រដ្ឋមន្ត្រី​សុខាភិបាល​សាធារណៈ​របស់​ថៃ លោក Anutin Charnvirakul បានបង្ហាញ​ពី​ភាព​រីករាយ និង​បាន​និយាយថា​ចំណាត់ថ្នាក់​នេះ គឺជា​ភស្តុតាង​មួយ​ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង និង​ការអភិវឌ្ឍ​របស់​ថៃ​ក្នុង​ផ្នែក​សុខាភិបាល​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី លោក Anutin បាន​និយាយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ថា រដ្ឋាភិបាល​មិនគួរ​មើល​តែ​លើ​ចំណាត់ថ្នាក់​នេះ​ទេ ព្រោះ​វា​មិន​សំខាន់​ខ្លាំង​ដូច​ការបំពេញ​កាតព្វកិច្ច​របស់​របស់​ក្រសួងសុខាភិបាល​សាធារណៈ​ទេ​។

​យោងតាម​ការផ្សាយ​រប​ស់​ទស្សនាវដ្ដី​អាមេរិក CEOWORLD ដែល​បាន​បោះផ្សាយ​កាលពី​ចុងខែ​នេះ ថៃ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយចំនួន​តូច​ទៀត បាន​ជាប់​ក្នុង​បញ្ជី​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់លើ​គេ​ទាំង​១០​ក្នុង​ឆ្នាំ​២០១៩​នេះ​។ តៃវ៉ាន់​ឈរ​លេខ​មួយ​លើ​តារាង កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទី​២ និង​ជប៉ុន​ជាប់​លេខ​រៀង​ទី​៣​។​

​ក្រៅតែពី​តំបន់​អាស៊ី របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ប្រទេស​ក្នុង​តប​ន់​អឺរ៉ុប​មួយចំនួន​ដែលជា​ប់​ចំណាត់ថ្នាក់​ល្អ​ផងដែរ​។ អូទ្រីស​បានជា​ប់​ចំណាត់ថ្នាក់​លេខ​៤ ដា​ណឺ​ម៉ាក​ជាប់​៥ អេ​ស្ប៉ា​ញ​លេខ​៧ បារាំង​លេខ​៨ និង​បែលហ្ស៊ិក​លេខ​៩​។ ចំណែកឯ​អូស្ត្រាលីទទួលបាន​ចំណាត់ថ្នាក់​ទី​១០​។​

​យោងតាម​គេហទំព័រ CEOWORLD ការដាក់​ចំណាត់ថ្នាក់​ប្រទេស​ផ្នែក​សុខាភិបាល​នេះ​គឺ​វិភាគ​ទៅលើ ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាព​របស់​អ្នកជំនាញ​ថែទាំ​សុខភាព រួមមាន វេជ្ជបណ្ឌិត បុគ្គលិក​ថែទាំ និង​បុគ្គលិក​សុខាភិបាល​ផ្សេងទៀត តម្លៃ​ថ្នាំ​ដែលមាន​គុណភាព និង​ការត្រៀមខ្លួន​របស់​រដ្ឋា​ភិ​បាល​។​

​ការវាយតម្លៃ​នេះ​ក៏​ពិចារណា​លើ​កត្តា​ផ្សេងទៀត រួមមាន​និរន្តរភាព​បរិស្ថាន ការ ទទួលបាន​ទឹកស្អាត អនាម័យ ការចូលរួម​របស់រ​ដ្ឋា​ភិ​បាល​លើ​ការដាក់ទណ្ឌកម្ម​លើ​ឥរិយាបទ​ដែលមាន​ហានិភ័យ​ខ្ពស់​ដូចជា​ការប្រើប្រាស់​ថ្នាំជក់ និង​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​៕

© រក្សាសិទ្ធិដោយ thmeythmey.com