មិនគួរ​ប្រើពាក្យ «​តំរូវ​» ជា​ព្យាង្គ​រាយ​នោះទេ គួរតែ​ប្រើ «​តម្រូវ​»​ជា​ព្យាង្គ​តម្រួត​វិញ​ទើបត្រូវ​
ពីនេះ ពីនោះ / មិនយល់...!
មិនគួរ​ប្រើពាក្យ «​តំរូវ​» ជា​ព្យាង្គ​រាយ​នោះទេ គួរតែ​ប្រើ «​តម្រូវ​»​ជា​ព្យាង្គ​តម្រួត​វិញ​ទើបត្រូវ​
12, Sep 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ប្រើពាក្យ «​តំរូវ​»​ជា​ព្យាង្គ​រាយ នោះ​ពុំ​ត្រឹមត្រូវ​នោះឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ ចាំបាច់​ឲ្យ​សរសេរ​ជា​«​តម្រូវ​» ជា​ព្យាង្គ​តម្រួត​វិញ​ទើប​ត្រឹមត្រូវ​។ នេះ​បើ​ផ្អែក​តាម​ការបកស្រាយ​រប​ស់​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​ពាក្យ​ដែល​សរសេរ​ជា​ព្យាង្គ​រាយ​មួយចំនួន ដែល​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត នៅតែ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បាន ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ជំងឺ​,​ជំរុញ ជាដើម​។  ប៉ុន្តែ​ពាក្យ​មួយចំនួនទៀត​ដែល​មិនអាច​សរសេរ​ជា​ព្យាង្គ​រាយ​បាន​នោះទេ ដោយ​ពាក្យ​ទាំងនោះ​មាន ចំលើយ​, ចំលង​,​ទំរង់​,​តំរៀប ជាដើម ត្រូវ​មក សរសេរ​ជា​ព្យាង្គ​តម្រួត ចម្លើយ​,​ចម្លង​, ទម្រង់ តម្រៀប ទើបត្រូវ​៕ 


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com