ជាតិ
សង្គមជាតិ
ការប្រឹងអភិវឌ្ឍវិស័យការងារ លោក អ៊ិត សំហេង បានគោរមងារ «វិស្វករកិត្តិយសជាន់ខ្ពស់» ពីអង្គការអាស៊ាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ (រូបពីក្រសួងការងារ)
× ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាដែរនោះ ទទួលបានគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់» ដែលហៅថា Distinguished Honorary Fellow ពីអង្គការវិស្វកម្មសហព័ន្ធអាស៊ាន (AFEO) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។
គេហទំព័រក្រសួងការងារ ចុះផ្សាយថា គោរមងារ Distinguished Honorary Fellow ដែលលោក អ៊ិត សំហេង ទទួលបាន គឺ «ផ្អែកលើស្នាដៃនិងការខិតខំប្រឹងប្រែងរបស់លោក ក្នុងការអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅកម្ពុជានាពេលកន្លងមក ជាមួយនឹងការជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជាផងដែរ។
ការប្រគល់គោរមងារនេះ ជូនដល់លោក អ៊ិត សំហេង គឺធ្វើឡើង ក្នុងឱកាសដែលលោក ទៅចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការវិស្វកម្មសហព័ន្ធអាស៊ាន (CAFEO-37) ក្រោមវត្តមានលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com