អន្តរជាតិ
មេក្រុម​ភេរវ​ករ​អាល់​កៃ​ដា បំផុស​ការវាយប្រហារ​ទៅលើ​លោក​ខាងលិច​ក្នុង​ថ្ងៃ​រំលឹក​ខួប ១១ កញ្ញា​
12, Sep 2019 , 8:39 pm        
រូបភាព
មេដឹកនាំអាល់ កៃដា លោក អាយម៉ាន អាល់-ហ្សាវ៉ាហ៊ីរី (រូបភាពពី Long war journal)
មេដឹកនាំអាល់ កៃដា លោក អាយម៉ាន អាល់-ហ្សាវ៉ាហ៊ីរី (រូបភាពពី Long war journal)
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​មេក្រុម​ភេរវ​ករ​អាល់​កៃ​ដា Ayman al-Zawahiri បានប្រកាស​ប្រមូលគ្នា​កាលពី​ថ្ងៃ​ពុធ ដើម្បី​វាយប្រហារ​យោធា​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប អ៊ីស្រាអែល និង​រុស្ស៊ី នៅក្នុង​សុន្ទរកថា​មួយ​នៅក្នុង​ថ្ងៃ​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​ថ្ងៃ​១១ ខែកញ្ញា​។​



Al-Zawahiri ដើមឡើយ​គឺជា​គ្រូពេទ្យ​ជំនាញ​វះកាត់ ជនជាតិ​អេ​ហ្ស៊ី​បម្នាក់ ក្រោយមក​ក៏​ក្លាយជា​មេក្រុម​ភារ​វករ​អាល់​កៃ​ដា បន្ទាប់ពី​ការស្លាប់​របស់ អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន នៅ Abbottabad ប្រទេស​ប៉ា​គី​ស្ថាន ដោយ​កងកម្លាំង​ពិសេស​របស់​អាមេរិក​។ បុគ្គល​រូបនេះ​ត្រូវបាន​គេ​ជឿជាក់ថា កំពុង​លាក់ខ្លួន​នៅតាម​ព្រំដែន​រវាង ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

«​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ចង់​ឲ្យ​មាន​សង្គ្រាម​សាសនា​នោះ​គឺ​គ្រាន់តែ​ផ្តោតទៅលើ​គោលដៅ​យោធា​មួយ​ប៉ុណ្ណោះ ព្រោះ​កម្លាំងយោធា​អាមេរិក​គឺ​បានដាក់​ជុំវិញ​ពិភពលោក​តាំងពី​ភាគ​ខាងកើត ដល់​ភាគ​ខាងលិច​។ ទឹកដី​របស់​អ្នក​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​មូលដ្ឋានទ័ព​អាមេរិក ជាមួយ​ភាពមិនស្មោះត្រង់ និង​អំពើពុករលួយ​»​។ នេះ​ជាស​ម្តី​របស់​មេដឹកនាំ នៅក្នុង​ឃ្លី​ប​វីដេអូ​រយៈពេល ៣៣​នាទី និង​២៨​វិនាទី មួយ​ដែល​បាន​បង្កើត​ដោយ​ក្រុម Sahab Media Foundation​។

​មេ​ភេរវកម្ម​រូបនេះ​បាន​បន្ថែមទៀតថា អ្នក​រួមគំនិត​ប្រឆាំងនឹង​ពួកយើង​មាននៅ​គ្រប់​ទីកន្លែង ដូច្នេះ​ពួកយើង​ត្រូវតែ​បង្ក្រាប​ពួកគេ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ដែរ​។

​ក្រុម SITE Intelligence របស់​អាមេរិក​ដែល​បាន​តាមដាន​ពី​សកម្មភាព​នៅលើ​បណ្តាញ​អន​ឡាញ​របស់​ពួក​ភេរ​វករ ដោយ​វីដេអូ Al-Zawahir បាន​និយាយថា​វា​គឺ​មិនអាច​ទទួលយក​បានទេ​ព្រោះ​ប្រជាពលរដ្ឋ​ប៉ា​គី​ស្ថាន​ទាំងអស់​ត្រូវបាន​ហាមឃាត់​។

​ការរាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ការគំរាមកំហែង​ពិភពលោក​ភ្លាមៗ ដោយ​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​។ ជាមួយគ្នានេះដែរ សមាជិក​ក្រុម​អាល់​កៃ​ដា​បាន​ប្រើប្រាស់​ជម្លោះ​នៅ អាហ្គានីស្ថាន ស៊ី​រ៉ី និង​យេ​មែន ដើម្បី​លាក់​សមាសភាព​របស់​ពួកគេ​។​

ISIL ទទួលបាន​ភាពលេច​ធ្លោ​ឡើង ដោយ​រឹបអូស​យក​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ី​រី យ៉ាងច្រើន​នៅ​ឆ្នាំ ២០១៤ ដោយបាន​ប្រកាស caliphate និង​បង្រួបបង្រួម​ប្រទេស​ជាច្រើន​ទូទាំង​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ខាងជើង​។ ពួក​យេ​មែន​សកម្ម​បំផុត​ក្នុងការ​កេងចំណេញ​ពី​ភាពវឹកវរ​នៃ​សង្គ្រាមស៊ីវិល ដើម្បី​អនុវត្ត​ការ​បំផ្ទុះ​គ្រាប់បែក ការបាញ់ប្រហារ និង​ការធ្វើឃាត ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ជំហរ​របស់ខ្លួន​។​

​ព្រឹត្តិការណ៍​កាលពី​ថ្ងៃទី​១១ កញ្ញា ២០០១ របស់​ក្រុម​អាល់​កៃ​ដា ជាកា​វាយប្រហារ​ដែល​គ្រប់គ្នា​សុទ្ធតែ​បានដឹង​នោះបាន​សម្លាប់​មនុស្ស​អស់​ជិត បី​ពាន់​នាក់ នៅពេល​យន្តហោះ​ភេរវកម្ម​បាន​ហោះ​ទៅបុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក និង​មន្ទីរ​បញ្ច​កោណ ខណៈ យន្តហោះ​មួយគ្រឿង​ទៀត​ធ្លា​ក់នៅ​ជាយ​រដ្ឋ Pennsylvania៕


© រក្សាសិទ្ធិដោយ thmeythmey.com