ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
មុនចូលទីផ្សារ Oppo ធ្វើតេស្ដទូរសព្ទយ៉ាងល្អិតល្អន់ ដើម្បីបានឈរនៅលំដាប់លេខរៀងជួរមុខគេនៅកម្ពុជា
12, Sep 2019 ,
5:14 pm
រូបភាព
×
ដោយ:
ថ្មីៗ
ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO កំពុងឡើងកូដខ្លាំង រហូតអាចគ្រប់គ្រងតំណែងជួរមុខគេនៅកម្ពុជា និង ប្រទេសពីរផ្សេងទៀត។
ខាងក្រោមនេះ ជាហេតុផលចម្បងៗ នៅពីក្រោយខ្នង នៃភាពជោគជ័យរបស់ក្រុមហ៊ុនស្មាតហ្វូន ដ៏ធំមួយនេះ៖
ហេតុផលទី១៖
OPPO គឺជាក្រុមហ៊ុនដែលតែងតែគិតគូរ ពីគុណភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ជាចម្បង។ ជាទូទៅមុននឹងបញ្ចេញចរាចរណ៍ទូរស័ព្ទនៅលើទីផ្សារ ក្រុមហ៊ុនមួយនេះបានធ្វើការតេស្តសាកល្បង និង ត្រួតពិនិត្យនូវកម្រិតគុណភាពយ៉ាងល្អិតល្អន់ យ៉ាងផ្ចិតផ្ចង់ រួមមាន៖
-ការធ្វើតេស្ត លើភាពធន់ និងរឹងមាំរបស់ទូរស័ព្ទនីមូយៗ មុននឹងបញ្ចេញមកទីផ្សារ ហៅថា (FREE DROP TEST) តាមរយៈម៉ាស៊ីនបត់បែន វាយបោក និងទម្លាក់ទូរស័ព្ទកម្ពស់ជាងមួយ១ម៉ែត្រ ក្នុងម៉ាស៊ីន ប្រហែល ២,៨០០ដង។
-ការធ្វើតេស្តខូសមិកតិច (COSMETIC TEST) ដើម្បីស្វែងរកប្រតិកម្មគីមីនៅក្នុងទូរស័ព្ទ។
-ការធ្វើតេស្ត លើប៊ូតុងថាមពល ហៅថា (BUTTON POWER TEST) ចំនួន៥ម៉ឺនដង។
- ការធ្វើតេស្ត (WATER RESISTANT) រយៈពេល ១០នាទី (ក្រោមសំណើម និងដំណក់ទឹកភ្លៀង)។
- ការធ្វើតេស្តកាមេរ៉ាថតរូបនៅទីតាំងផ្សេងៗគ្នា (មានពន្លឺ&អត់ពន្លឺ) រាប់ម៉ឺនដង។
- ការធ្វើតេស្ត ភាពធន់នឹងបរិស្ថាន (ENVIRONMENTAL RESILIENCE) ក្នុងសីតុណ្ហភាពក្តៅខ្លាំង ៥៥ អង្សាសេ និងក្នុងស្ថានភាពសំណើម ៩៥ភាគរយ ដើម្បីធានាថាវាមិនផ្ទុះ មិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។
បើលទ្ធផលនៃការធ្វើតេស្តនោះបរាជ័យ ក្រុមហ៊ុន នឹងមិនផលិតទូរស័ព្ទស៊េរីនោះឡើងវិញទេ ប៉ុន្តែពួកគេនឹងសិក្សានូវចំណុចខ្វះខាត សម្រាប់ការផលិតទូរស័ព្ទម៉ូឌែលក្រោយៗទៀត។
ហេតុផលទី២៖
OPPO ប្រកាន់គោលជំហរតស៊ូ និងការច្នៃប្រឌិតខ្ពស់ឈានមុខគេ តម្រូវទៅតាមចិត្តអ្នកប្រើប្រាស់ នៅទូទាំងពិភពលោក។ ពីមួយជំនាន់ ទៅមួយជំនាន់ ទូរស័ព្ទរបស់ក្រុមហ៊ុនមួយនេះ តែងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ក្រុមយុវវ័យ ដោយទទួលបានការកោតសរសើរ លើសមត្ថភាព បច្ចេកវិទ្យា រូបរាង ពណ៌សម្បុរ កាមេរ៉ាថតរូប និងថាមពលថ្មជាដើម ដែលស័ក្តសមនឹងតម្លៃ ដែលបានចរាចរណ៍នៅលើទីផ្សារ។
ហេតុផលទី៣៖
OPPO ខ្លាំងខាងថតរូបស្អាត ត្រូវចិត្តអ្នកប្រើប្រាស់គ្រប់ស្រទាប់ គ្រប់វ័យ រហូតអាចក្លាយជាម៉ាកទូរស័ព្ទ ដែលមានគុណភាពល្អ ត្រូវបានគេដាក់រហស្សនាមថា ជាអ្នកជំនាញកែសម្រស់ និង អ្នកជំនាញថតរូប Portrait ច្បាស់ល្អឥតខ្ចោះ ក្រោមការអភិវឌ្ឍន៍ និងច្នៃប្រឌិតឥតឈប់ឈរ ពីមួយជំនាន់ ទៅមួយជំនាន់។
ហេតុផលទី៤៖
OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ (OPPO Service Centre) ផ្ទាល់ខ្លួនជាច្រើនកន្លែង ក្នុងប្រទេសកម្ពុជា ដែលបង្កភាពងាយស្រួល ដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង។ សម្រាប់អតិថិជនថ្មីOPPO នឹងផ្តល់ជូននូវការធានាលើសេវាកម្មជួសជុល ដោយឥតគិតថ្លៃ ក្នុងរយៈពេលពេញមួយឆ្នាំ។ ក្នុងករណីទូរស័ព្ទទើបនឹងទិញ ក្នុងរយៈពេល៧ថ្ងៃ មានបញ្ហាគ្រឿងម៉ាស៊ីន នោះក្រុមហ៊ុន និងប្តូរគ្រឿងម៉ាស៊ីនទូរស័ព្ទដោយឥតគិតថ្លៃ។ អ្វីដែលកាន់តែពិសេស សម្រាប់ទូរស័ព្ទ OPPO Reno 10X Zoom អាចទទួលសេវាជួសជុលបានយ៉ាងងាយស្រួល គ្រប់បណ្តាប្រទេស ដែលមាន Brand OPPO នៅទីនោះស្រាប់ អំឡុងពេលដែលលោកអ្នកជួបបញ្ហា។
យោងតាមហេតុផលខាងលើនេះហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO អាចនិយាយបានថា វាមានភាពស័ក្តិសម ក្នុងការឈរលើលំដាប់លេខរៀងជួរមុខគេ ពិតប្រាកដមែន។ ផ្អែកលើគុណភាពផលិតផល ការគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ និងការជូនសេវាទាន់ពេលវេលា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនមួយនេះ នៅតែបន្តភាពច្នៃប្រឌិតឥតដែនកំណត់របស់ខ្លួន ផ្នែកបច្ចេកវិទ្យា និងការរចនាសោភ័ណភាព ទូរស័ព្ទOPPO គឺដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់របស់ខ្លួន ដែលជាមូលហេតុមួយ ធ្វើឲ្យ Brand ទូរស័ព្ទចាស់ទុំមួយចំនួន ញាក់សាច់ម្តងៗដែរ។ ដូច្នេះយើងចាំអ៊ុតមើលទៀតថា តើ OPPO អាចដណ្តើមយកចំណាត់ថ្នាក់អ្វីជាបន្ត នៅក្នុងពិភពបច្ចេកវិទ្យាទូរគមនាគមន៍ឥតខ្សែមួយនេះ?៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
OPPO
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម