មិនត្រូវ​បកប្រែ​ទេ គឺ​សរសេរ​តាម​សូរសំឡេង​តែមួយ​លើ​ផ្លាក​យីហោ​
ជាតិ
មិនត្រូវ​បកប្រែ​ទេ គឺ​សរសេរ​តាម​សូរសំឡេង​តែមួយ​លើ​ផ្លាក​យីហោ​
13, Sep 2019 , 8:19 pm        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍ បានចេញ​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការប្រើប្រាស់​នាម​ករ​ណ៍ស​ហ​គ្រាស​-​ក្រុមហ៊ុន នៅលើ​លិខិត ឯកសារ ស្លាក​សញ្ញា សម្រាប់​តាំង​បង្ហាញ ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ ដែល​ចុះ​ថ្ងៃទី​១១​ខែកញ្ញា​។​



​ប្រកាស​ខាងលើនេះ កំណត់ថា សហគ្រាស​-​ក្រុមហ៊ុន ត្រូវ​ប្រើប្រាស់​ឈ្មោះ​ឲ្យ​ស្របតាម​នាម​ករ​ណ៍​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម នៅលើ​លិខិត ឯកសារ ស្លាក​សញ្ញា សម្រាប់​តាំង​បង្ហាញ ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ ដោយ​អនុលោម​តាម​លក្ខ​ខណៈ​ចំនួន​ពីរ​។ ទី​១ នាម​ករ​ណ៍​ជា​ភាសា​ខ្មែរ ត្រូវដាក់​នៅ​ជួរ​ខាងលើ​បង្អស់ ហើយ​ត្រូវមាន​ទំហំ​ធំ​ជាង​ភាសា​ដទៃទៀត​ចំនួន​ពីរដង ទី​២ ការបកប្រែ​ន័យ​របស់​នាម​ករ​ណ៍​ពី​ភាសា​មួយ​ទៅ​ភាសា​មួយទៀត ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​។​

​លក្ខខណ្ឌ​ទី​២​ខាងលើនេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ពន្យល់ថា ទោះជា​ពាក្យ​នោះ​អាច​បកប្រែ​បាន តែ​គេ​អាច​ជ្រើសរើស​បានតែ​មួយ​ប៉ុណ្ណោះ​។ ឧទាហរណ៍ MR.CHICKEN គេ​ត្រូវ​សរសេរ​តាម​សំនៀង​នោះ (​មី​ស្ទ័​រ​…..) មិនអាច​បកប្រែ «​សាច់មាន់​លោក​» បានទេ​។ ឧ​ទារ​ហណ៍ Development សរសេរ​ទៅជា (​ឌី​……) ។ តែបើ​ប្រើ «​អភិវឌ្ឍន៍​» ជា​ខ្មែរ ហើយ​គេច​ង់​ប្រើ​អក្សរ​អង់គ្លេស (​ចិន ថៃ​..) មួយទៀត​ក្នុង​យីហោ​នោះដែរ នោះគេ​ត្រូវ​សរសេរ​ភាសាបរទេស ប្រកប​តាម​សំនៀង​ខ្មែរ ដោយ​មិនមែន Development នោះទេ​។​

​អ្នកនាំពាក្យ​លោក ស៊ា​ង ថៃ បញ្ជាក់ថា រាល់​ការដាក់​ស្នើ​នាម​ករ​ណ៍ នៅពេល​ចុះបញ្ជី ត្រូវ​ត្រួត​ពិ​ត្យ​ដោយ​មន្ត្រី​ក្រសួង ដើម្បី​ប្រាកដថា ពាក្យពេចន៍​ទាំងនោះ​ត្រឹមត្រូវ និង​មិន​ជាន់​នា​មករ​ណ៍រ​បស់​អ្នកដទៃ ដែល​បាន​ចុះបញ្ជី​មុន​។​

​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ា​ង ថៃ ខាងក្រោម​នេះ​៖




Tag:
 យីហោ​
© រក្សាសិទ្ធិដោយ thmeythmey.com