អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ ខេ ស៊ី អ៊ី និង​មជ្ឈមណ្ឌល​ភាសា ខេ ស៊ី អ៊ី បើកសម្ពោធ​នៅ​ខណ្ឌទួលគោក​
14, Sep 2019 , 2:10 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ ព្រ​ហ​ស្ប​ត្តិ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ គណៈ​គ្រប់គ្រង និង​បុគ្គលិក​សាលា​អន្តរជាតិ ខេ ស៊ី អ៊ី និង​មជ្ឈមណ្ឌល​ភាសា ខេ ស៊ី អ៊ី បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​សាលា​អន្តរជាតិ ខេ ស៊ី អ៊ី និង​មជ្ឈមណ្ឌល​ភាសា ខេ ស៊ី អ៊ី ដែល​ស្ថិតនៅ អាគារ​២១​អេ​ប៊ី ផ្លូវ​លេខ ១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សំណាក់ អាណាព្យាបាល និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​។​

​អ្នកស្រី ឡា សុភៈ នាយិកា​សាលា​អន្តរជាតិ ខេ ស៊ី អ៊ី បានឱ្យដឹងថា​សាលា​បានផ្ដល់​ជូន​នូវ​កម្មវិធីសិក្សា​អន្តរជាតិ ដែលមាន​បី​ភាសា​ក្នុង​កម្មវិធី​តែមួយ​ដែលមាន ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​វឌ្ឍនភាព នៃ​បរិបទ​សង្គម ក៏ដូចជា​ពិភពលោក​ទាំងមូល ដែលមាន​ភាសា​ខ្មែរ​ជា​ភាសា​កំណើត ភាសា​អង់គ្លេស​ជា​ភាសា​អន្តរជាតិ និង​ភាសា​ចិន​ជា​ភាសា​ដែល​ប្រើប្រាស់​ច្រើនជាងគេ​លើ​លោក​។



​បុត្រ​ធីតា​របស់លោក​អ្នកនឹង​ទទួលបាន​បី​ភាសា​ក្នុងពេល​តែមួយ គឺ ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន ដែល​ឆ្នាំ​សិក្សា​ថ្មី​ចូលរៀន​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​។ លោក​អ្នកនឹង​ទទួលបាន​អាហារ​រូបករណ៍​រហូតដល់ ៣០​ភាគរយ រួមទាំង​ការ​ជិះ​រថយន្ដ​សាលា​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការចុះឈ្មោះ​មុន​ខែតុលា ឆ្នាំ​២០១៩៕








© រក្សាសិទ្ធិដោយ thmeythmey.com