ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ! កម្ចាត់ក្រួសក្នុងតម្រងនោមតាមបែបធម្មជាតិមែនទេ? កុំរំលងភេសជ្ជៈទាំងនេះ
× បញ្ហាក្រួសក្នុងតម្រងនោមតែងកើតឡើងនៅពេលជាតិកាល់ស្យូមមានវត្តមានច្រើនលើសពេកក្នុងតម្រងនោម។ ក្រួសក្នុងតម្រងនោមអាចបង្កការឈឺចាប់ខ្លាំងនៅពេលវាប្រែជាមានទំហំធំ។ ការទទួលទានទឹកច្រើនអាចជួយកម្ចាត់គ្រួសចេញពីតម្រងនោមបាន ប៉ុន្តែក៏នៅមានវិធីងាយៗផ្សេងទៀតដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធិភាពខ្ពស់ផងដែរ។ ថាតើវិធីទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញនូវភេសជ្ជៈដែលអ្នកគួរទទួលទានដើម្បីកម្ចាត់ក្រួសចេញពីតម្រងនោមតាមបែបធម្មជាតិ ៖
១. ទឹក
ជាធម្មតាយើងត្រូវបានណែនាំឱ្យទទួលទានទឹកពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលអ្នកចង់កម្ចាត់ក្រួសចេញពីតម្រងនោមនោះចូរទទួលទានឱ្យដល់ ១២ កែវទើបប្រសើរ។ បើទោះជាក្រួសត្រូវបានកម្ចាត់ចេញហើយក៏ដោយ ក៏គួរបន្តការទទួលទានទឹកច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ វិធីងាយបំផុតដើម្បីអាចដឹងថាតើរាងកាយខ្វះជាតិទឹក ឬក៏អត់នោះ គឺតាមរយៈការពិនិត្យមើលលើពណ៌នៃទឹកនោម។ ប្រសិនបើទឹកនោមមានពណ៌លឿងចាស់ ឬដិតខ្លាំង នោះបានន័យថា រាងកាយត្រូវការជាតិទឹកបន្ថែម។ ប្រសិនបើទឹកនោមមានពណ៌លឿងស្រាលនោះមានន័យថា រាងកាយរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ហើយ។
២. ទឹកខ្មេះផ្លែប៉ោម
ចូរលាយទឹកខ្មេះផ្លែប៉ោមចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកធម្មតា ១ កែវ ហើយទទួលទានភេសជ្ជៈនេះជាប្រចាំនៅមុនពេលអាហារទាំង ៣ ពេល រហូតដល់អាការៈធូរស្បើយ។ អ្នកក៏អាចអនុវត្តរូបមន្តនេះម្ដង ឬ ២ ដងក្នុងមួយសប្តាហ៍ ដើម្បីទប់ស្កាត់ការកកើតឡើងនូវក្រួសក្នុងតម្រងនោម។ ទឹកខ្មេះផ្លែប៉ោមអាចជួយបំបែកក្រួសក្នុងតម្រងនោមឲ្យក្លាយជាតូចរហូតអាចហូរចេញក្រៅបាន។
៣. ទឹកក្រូចឆ្មារ
វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់មួយទៀតនោះ គឺការទទួលទានទឹកក្រូចឆ្មារ។ ក្រូចឆ្មារជាប្រភពនៃសារធាតុ citrate ដែលមានប្រសិទ្ធិភាពទប់ស្កាត់ជាតិសូដ្យូមមិនឲ្យប្រមូលផ្ដុំកកើតជាក្រួស។ ការទទួលទានទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយទំហំនៃក្រួសរហូតអាចហូរចេញពីតម្រងនោមបានយ៉ាងងាយ។ វាក៏ជួយរារាំងការរីកលូតលាស់នៃពពួកបាក់តេរីផងដែរ។
៤. ទឹកដូង
ភេសជ្ជៈធម្មជាតិមួយទៀតដែលជួយកម្ចាត់គ្រួសក្នុងតម្រងនោម គឺទឹកដូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកដូងឲ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ កែវក្នុងមួយថ្ងៃជាប្រចាំ ដើម្បីបង្កើនការឈឺនោមបង្ហូរគ្រួសចេញ។ ជាតិប៉ូតាស្យូមដែលមានវត្តមានក្នុងទឹកដូង ក៏អាចជួយបំបែកគ្រួសផងដែរ ដូច្នេះអ្នកអាចកម្ចាត់វាចេញពីតម្រងនោមបានយ៉ាងងាយ។
៥. ម្ស៉ៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ Baking soda ១ ស្លាបព្រាយបាយជាមួយទឹកក្ដៅឧណ្ហៗ ១ កែវកន្លះ កូរឱ្យសព្វ សឹមទទួលទានភ្លាមជាការស្រេច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com