ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា​រស់នៅ​មួយចំនួន ងាយ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ញឹកញាប់​
15, Sep 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​អស់កម្លាំង គឺជា​ពាក្យ​ដែល​ត្រូវបាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​អារម្មណ៍​ទូទៅ​នៃ​ភាព​នឿយហត់ ឬ​កង្វះ​ថាមពល​។ វា​មិន​ដូចជា​ការ​មាន​អារម្មណ៍​ងងុយគេង​នោះទេ​។ នៅពេល​អ្នក​អស់កម្លាំង​អ្នក​គ្មាន​កម្លាំងចិត្ត និង​គ្មាន​ថាមពល​។ ការ​ងងុយគេង អាចជា​រោគសញ្ញា​នៃ​ការ​អស់កម្លាំង​ប៉ុន្តែ វា​មិនមែនជា​រឿង​ដូចគ្នា​ទេ​។​



​ការ​អស់កម្លាំង គឺជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​ជាច្រើន​ដែលមាន​សភាព​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ វា​ក៏​ជា​លទ្ធផល​ធម្មជាតិ​នៃ​ជម្រើស​របៀប​រស់នៅ​មួយចំនួន ដូចជា​កង្វះ​លំ​ហាត់ប្រាណ ឬ​របប​អាហារ​មិនល្អ​។​

​កត្តា​រស់នៅ​មួយចំនួន ងាយ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ញឹកញាប់​

​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​ភាព​អស់កម្លាំង សកម្មភាព និង​របៀប​រស់នៅ​មួយចំនួន​អាចជា​បុព្វហេតុ​។ ឧទាហរណ៍​ភាព​អស់កម្លាំង អាច​បណ្តាលមកពី ៖

• ការប្រឹងប្រែង​ខាង​រាងកាយ​ខ្លាំងពេក​
• កង្វះ​សកម្មភាព​រាងកាយ​
• កង្វះ​នៃ​ការ​គេង​
• លើស​ទម្ងន់ ឬ​ធាត់​
• មាន​ភាព​តានតឹង​អារម្មណ៍​
• ភាព​ធុញទ្រាន់​
• ទុក្ខព្រួយ​
• ប្រើ​ថ្នាំ​មួយចំនួន​ដូចជា​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ថ្នាំ​ងងុយគេង​
• ការប្រើ​គ្រឿង​ស្រវឹង​ជាប្រចាំ​
• ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ដូចជា​កូកាអ៊ីន​
• ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
• មិន​បរិភោគ​របប​អាហារ​ដែលមាន​ជីវជាតិ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com