ផាយ​ផេ និង Bookmefly.com ចុះ​កិច្ចព្រមព្រៀង ដើម្បី​ផ្សព្វផ្សាយ​ពី​កម្មវិធី​ចាប់​រង្វាន់​“Bookmefly & Win” ជូន​ដល់​អតិថិជន​
អត្ថបទពាណិជ្ជកម្ម
ផាយ​ផេ និង Bookmefly.com ចុះ​កិច្ចព្រមព្រៀង ដើម្បី​ផ្សព្វផ្សាយ​ពី​កម្មវិធី​ចាប់​រង្វាន់​“Bookmefly & Win” ជូន​ដល់​អតិថិជន​
15, Sep 2019 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​នេះ​គេហទំព័រ​Bookmefly.com ជា​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ថ្មី​ក្នុង​ការផ្តល់សេវា​កម្មក​ក់​សំបុត្រ​យន្តហោះ តាមរយៈ​អ៊ី​ន​ធើ​ណេ​ត​ដែល​ផ្តល់ជូន​នូវ​តម្លៃ​សំបុត្រ​ពិសេសៗ ដ៏​សមរម្យ​បំផុត​នៅក្នុង​ប្រទេស​នោះ បានធ្វើការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន ផាយ​ផេ  ដែលជា​កម្មវិធី​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ឈានមុខ​គេ​នៅ​កម្ពុជា​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ចាប់​រង្វាន់​“Bookmefly & Win” ដែល​កម្មវិធី​នេះ​ធ្វើឡើង​សំរាប់តែ​អ្នកប្រើប្រាស់​ផាយ​ផេ​តែប៉ុណ្ណោះ​។​

​រង្វាន់​ដែល​នឹងត្រូវ​ផ្តល់ជូន​គឺ សំបុត្រ​យន្តហោះ​ទៅមក​ដោយ​ឥតគិតថ្លៃ​សម្រាប់​ទៅកាន់​គោលដៅ​សំខាន់ៗ​ដែល​ជាទី​ពេញនិយម​សម្រាប់​ការ​លំហែរ​កាយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​រួមមាន ក្រុង​សៀមរាប​ដែលជា​ទីក្រុង​អច្ឆរិយៈ​នៃ​ប្រទេស​កម្ពុជា ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ និង​ទីក្រុង​ម៉ានីល​ដែលជា​រាជធានី​នៃ​ប្រទេស​ហ្វីលីពីន ដោយ​ធ្វើដំណើរ​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងៗ​ដែល​រួមមាន​៖ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អង្គរ​អ៊ែរ ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉េត និង​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែរ​ឡាញ​។ អ្វីដែល​កាន់តែ​ពិសេស​សម្រាប់​រង្វាន់​ទៅកាន់​គោលដៅ​ខេត្តសៀមរាប​គឺ​ការបន្ថែម​ជូន​នូវ​ការ​ស្នាក់នៅ​រយៈពេល​មួយ​យប់​រួមទាំង​អាហារ​ពេលព្រឹក​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ រ៉ូយ៉ាល់​អង្គរ​រី​សត​និង​ស្ប៉ា​។​



​គិត​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣១ ខែតុលា​ឆ្នាំ ២០១៩ ក្នុងអំឡុងពេល ៧ សប្តាហ៍​នេះ អតិថិជន​ដែល​ធ្វើការ​កក់​ការហោះហើរ​ណាមួយ​តាមរយៈ​គេហទំព័រ Bookmefly.com ក៏ដូចជា​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ផាយ​ផេ ដោយ​ធ្វើការ​ទូទាត់​តាមរយៈ ផាយ​ផេ នឹងមាន​សិទ្ធិ​ចូលរួម​ការចាប់​រង្វាន់​នេះ​។ លក្ខខណ្ឌ​នៃ​ការចូលរួម​គឺ​មិន​កំណត់​ទៅលើ​ចំនួន​សំបុត្រ និង គោលដៅ​ដែល​អ្នក​ទៅ ឬ​ប្រភេទ​សំបុត្រ​ដែល​អ្នក​កក់​នោះឡើយ ពោលគឺ​យើង​រាប់បញ្ចូល​រាល់​ការ​កក់​បានសម្រេច​នីមួយៗ​របស់​អ្នក​។ ឈ្មោះ​របស់​អ្នក​នឹងត្រូវ​បញ្ចូល​ក្នុង​ប្រព័ន្ធ​នៃ​កម្មវិធី​ចាប់​រង្វាន់​នេះ​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ការ​កក់​របស់​អ្នក​បានបញ្ចប់​។ កក់​កាន់តែ​ច្រើនដង ឱកាស​ឈ្នះ​ក៏​កាន់តែច្រើន​។​

​ក្នុង​កិច្ចសហការ​នេះ​ផងដែរ លោក ស សារិន  នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Channel Sight Distribution ដែលជា​ក្រុមហ៊ុនមេ​នៃ​គេហទំព័រ​Bookmefly.com បាន​មានប្រសាសន៍ថា​៖ “​ការសហការ​រ​ជាមួយ​ក្រុមហ៊ុន​ផាយ​ផេ បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អាជីវកម្ម​របស់​យើង​ដូចដែល​បានកត់សម្គាល់​កន្លងមក​តាមរយៈ​ការកើនឡើង​នៃប្រតិបត្តិ​ការលក់​។ ដើម្បី​សម្រេច​គោលដៅ​ទៅមុខទៀត​នេះ​យើង​រីករាយ​នឹងធ្វើ​ការផ្តល់ជូន​នូវ​អ្វីដែល​គួរ​ជាទី​រំភើប​និង​រីករាយ​ដល់​អ្នកប្រើប្រាស់​ផាយ​ផេ​ទាំងអស់ ដោយ​ធ្វើឡើង​ក្នុងអំឡុង​រដូវ​កាល​ឈប់សម្រាក​នា​ខែកញ្ញា​និង​ខែតុលា​ខាងមុខនេះ​” ។

​លោក​បាន​បន្ថែមថា​៖ “ ភាពជា​ដៃគូ​នេះ​នឹង​ពង្រឹង​បន្ថែម​នូវ​ការប្តេជ្ញាចិត្ត​របស់ Bookmefly.com ក្នុងការ​ផ្តល់ជូន​នូវ​តម្លៃ​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់​យើង​។ ក្រៅពីនេះ​យើង​ក៏​សង្ឃឹមថា​អតិថិជន​នឹង​ទទួលបាន​បទពិសោធ​ន៏​កក់​ការហោះហើរ​ដែល​ប្រកបដោយ​ភាពងាយស្រួល​នៅលើ​គេហទំព័រ​របស់ Bookmefly.com និង​ធ្វើការ​ទូទាត់​យ៉ាង​ងាយស្រួល​ជាមួយ ផាយ​ផេ​” ។

​ជាការ​ឆ្លើយតប​ទៅកាន់​ដៃគូ​សហការ លោក​Tomas Porkony នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផាយ​ផេ បាន​ថ្លែងថា​៖ “ យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​របស់​យើង Bookmefly.com ដែល​បាន​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេស​ដ៏​គួរឱ្យ​រំភើប​នេះ​សម្រាប់​អ្នកប្រើប្រាស់ ផាយ​ផេ​។ យើង​សូម​ថ្លែងអំណរគុណ​ដល់ដៃ​គូរ​បស់​យើង​ចំពោះ​ការមើលឃើញ​ពី​តម្លៃ​ដែល ផាយ​ផេ បាន​ផ្តល់ជូន ដែល​មិន​ត្រឹមតែ​ជា​អ្នកផ្តល់​សេវា​ទូទាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​បើកទូលាយ​ចំពោះ កិច្ចសហការ​ទីផ្សារ​រួមគ្នា​ក្នុងការ​ផ្តល់រ​ង្វាន់​ដល់​អតិថិជន​របស់​យើង​ទាំងពីរ​ផងដែរ​” ។



Bookmefly.com គឺជា​ដៃគូ​ពាណិជ្ជករ​មួយ​ក្នុងចំណោម​ពាណិជ្ជករ ចំនួន ៤០០០ នាក់​ទៀត​របស់​ផាយ​ផេ​ដែល​រួមមាន​ហាង​កាហ្វេ ភោជនីយដ្ឋាន ហាង​លក់ទំនិញ ផ្សារ​ទំនើប សណ្ឋាគារ កន្លែង​កម្សាន្ត សេវាកម្ម​ធ្វើដំណើរ អ្នកផ្តល់​សេវា​ធានារ៉ាប់រង ការបញ្ចូល​ទូរស័ព្ទ​ចល័ត សេវាកម្ម​ទឹក​ភ្លើង និង​សេវាកម្ម​ជាច្រើន​ទៀត​។​

​ចាប់តាំងពី​បើក​ដំណើរការ​ពីរ​ឆ្នាំកន្លងមក ផាយ​ផេ បានផ្តល់​សេវាកម្ម​ទូទាត់​បែប​ទំនើប​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​អ្នកប្រើប្រាស់​ជាង ២៧០,០០០ នាក់​នៅ​ទូទាំងប្រទេស​និង​ជាង ១៧០ លាន​ដុល្លារ​ត្រូវបាន​ផ្ទេរ​តាមរយៈ​កម្មវិធី​រហូត​មកទល់​បច្ចុប្បន្ននេះ​។ ផាយ​ផេ​បានធ្វើការ​បញ្ជាក់ថា​ខ្លួន​ជា​មធ្យោបាយ​ហរិញ្ញវត្ថុ​ឌីជីថល​ដែល​បាន​បង្កើតឡើង​នៅក្នុង​ស្រុក​ហើយ​ដែល​ទទួលបាន​ជោគជ័យ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទាញយក​កម្មវិធី ផាយ​ផេ ពី Google Play Store និង Apple Store ថ្ងៃនេះ​ដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ចាប់​រង្វាន់ Bookmefly & Win ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការចាប់​រង្វាន់​សូម​ចូលទៅ​កាន់​គេហទំព័រ fb.com/bookmeflyfb.com/pipayapp ។​




© រក្សាសិទ្ធិដោយ thmeythmey.com