OPPO Reno គឺជា​ជំនួយការ​ដ៏​ល្អ និង​ជា​ស្មា​ត​ហ្វូ​ន​ដែល​គ្រប់គ្នា​យកតាម​ខ្លួន​សឹងតែ​គ្រប់ពេលវេលា​
អត្ថបទពាណិជ្ជកម្ម
OPPO Reno គឺជា​ជំនួយការ​ដ៏​ល្អ និង​ជា​ស្មា​ត​ហ្វូ​ន​ដែល​គ្រប់គ្នា​យកតាម​ខ្លួន​សឹងតែ​គ្រប់ពេលវេលា​
16, Sep 2019 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
សម័យ​ឌីជីថល​! ស្មា​ត​ហ្វូ​ន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​មនុស្ស​ម្នាក់ៗ​នៅ​ជុំវិញ​ពិភពលោក​។ ស្មា​ត​ហ្វូ​ន វា​បាន​ក្លាយទៅជា​ជំនួយការ​ពិសេស ដែល​យើង​មិនអាច​ខ្វះ​បាន ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា ប្រកប​របរ​រកស៊ី អាជីវកម្ម ពាណិជ្ជកម្ម និង​ការកម្សាន្ត​អារម្មណ៍​នានា​។ ហេតុនេះ​បានជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំៗ លំដាប់​ពិភពលោក កំពុង​ខិតខំ​ប្រឹងប្រែង​កែច្នៃ បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​បំពាក់​នៅក្នុង​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ ស្របទៅតាម​ការចង់បាន​របស់​អតិថិជន​។

OPPO Reno ស៊េរី និង OPPO Reno 10X Zoom បាន​ផ្តល់នូវ​បទពិសោធន៍​គ្មាន​ដែន​កំណ​ត់នៃ​ការ​ទស្សនា​វីដេអូ ខ្សែភាពយន្ត ឬក៏​ការលេង​ហ្គេម​កម្សាន្ត កាន់តែ​ត្រជាក់​ភ្នែក​ជាមួយ អេក្រង់​លាត​ពេញ 6.6 inch ដោយមាន​កញ្ចក់​ការពារ Corning Gorilla Glass 6​។

OPPO Reno បាន​បំពាក់​នូវ កាមេរ៉ា​ក្រោយ Zoom បាន​ប្រវែង​វែង (60X Digital Zoom) អម​មកជា​មួយ​បច្ចេកវិទ្យា​កាត់បន្ថយ​គ្រាប់ Noise និង បច្ចេកវិទ្យា​ទប់​លំនឹង OIS ហើយ​ធ្វើ​ឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញមក កាន់​តែមាន​លំនឹង​ល្អ និង​មានគុណ​ភាពច្បាស់ ត្រូវចិត្ត​អ្នក​ស្រឡាញ់​ការថតរូប និង​ថតរូប​វីដេអូ ទុកជា​អនុស្សាវរីយ៍ និង ឯកសារ​ផ្សេង -​ល​-​។



​សម្រាប់​លោក​-​អ្នក​ដែល​ចូលចិត្ត​ថតរូប​បែប​ស៊ែ​ល​ហ្វី​វិញ អាច​រីករាយ​ថតរូប​ស៊ែ​ល​ហ្វី​ឥត​សំចៃ​ដៃ តាម​ចំណង់​ចំណូលចិត្ត ជាមួយនឹង​កាមេរ៉ា​មុខ 16MP បំពាក់​នូវ​បច្ចេកវិទ្យា AI Beauty 2.1 ដែល​ជួយ​ឲ្យ​រូបភាព​របស់លោក​អ្នក​ស្រស់ស្អាត​បែប​ធម្មជាតិ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​កម្មវិធី​កែ​រូបភាព​ផ្សេងទៀត​សម្រាប់​ជំនួយ​ឡើយ​។ កាមេរ៉ា​មុខ​បង្កប់ខ្លួន​របស់ OPPO Reno ស៊េរី អាច​ប្រើប្រាស់​យ៉ាងតិច ២00,000​ដង ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប​ចូលក្នុង ដោយ​ស្វ័យប្រវត្តិ​នៅពេលដែល​វា​ធ្លាក់​ម្តងៗ​។

​ក្រៅពី​ជា​ទូរស័ព្ទ​ដែល​ឆ្លាត​វៃ​ហើយ​! OPPO Reno ស៊េរី មាន​កម្លាំង​ថ្ម​ធំ​គ្រប់គ្រាន់ 3765mAh លើ​ទូរស័ព្ទ Reno ធម្មតា និង ថាមពល​ថ្ម​ទំហំ 4065mAh នៅលើ​ទូរស័ព្ទ Reno 10X សម្រាប់​ការប្រើប្រាស់​ពេញ​មួយថ្ងៃ រួមមាន​ការថតរូប​ភាព ឬ វីដេអូ មើល​ខ្សែភាពយន្ត ឬក៏​លេង​ហ្គេម​កម្សាន្ត​ដោយ​ពុំ​ចាំបាច់​បារម្ភ​រឿង​អស់​ថ្ម និង ស្ពាយ Power Bank តាម​ខ្លួន​នាំ​តែ​ហត់ នាំ​តែ​ចង្អៀត​កាបូប ឬ ព្រួយបារម្ភ​រក​កន្លែង​សម្រាប់​សាក​ថ្ម នៅពេល​ចេញ​ក្រៅ​ផ្ទះ​ម្តងៗ​ឡើយ ។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល OPPO Reno ស៊េរី គឺជា​សម្ភារៈ​បច្ចេកវិទ្យា​ស៊ី​វិ​ល័យ ជួយ​រំលេច ភាពថ្លៃថ្នូរ​ឲ្យ​អ្នកប្រើប្រាស់ ជាមួយនឹង​ពណ៌ Sunset Rose, ពណ៌ Jet Black និង ពណ៌ Ocean Green៕

​រូបភាព​៖ Cozy Dy Malyneth


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com