អាជ្ញាធរ​កោះរុងសន្លឹម ហាម​ពលរដ្ឋ​លែង​ឆ្កែ​ដើរ​ផ្តេសផ្តាស ដែល​នាំ​ឲ្យ​ខាំ​ភ្ញៀវទេសចរ​
ជាតិ
សង្គមជាតិ
អាជ្ញាធរ​កោះរុងសន្លឹម ហាម​ពលរដ្ឋ​លែង​ឆ្កែ​ដើរ​ផ្តេសផ្តាស ដែល​នាំ​ឲ្យ​ខាំ​ភ្ញៀវទេសចរ​
16, Sep 2019 , 9:19 pm        
រូបភាព
ទិដ្ឋ​ភាព​សត្វ​ឆ្កែ​នៅ​ឆ្នេរ​កោះ​រុង​សន្លឹម ខេត្តព្រះសីហនុ (រូបភាពពីគណនី​​ហ្វេសប៊ុក Sreyleak Sorn)
ទិដ្ឋ​ភាព​សត្វ​ឆ្កែ​នៅ​ឆ្នេរ​កោះ​រុង​សន្លឹម ខេត្តព្រះសីហនុ (រូបភាពពីគណនី​​ហ្វេសប៊ុក Sreyleak Sorn)
​ភ្នំពេញ​៖ រដ្ឋបាល​សង្កាត់​កោះរុងសន្លឹម ហាម​ពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ឆ្កែ​នៅតាម​ឆ្នេរសមុទ្រ​កោះរុង លែង​ឆ្កែ​ឲ្យ​ដើរ​ផ្តេសផ្តាស ដែល​នាំ​ឲ្យ​ខាំ​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​។ ការហាម​នេះ បន្ទាប់ពី​មាន​ករណី​ពាក្យបណ្តឹង​ពី​ករណី​ឆ្កែ​ខាំ និង​ការរំខាន​ដល់​ភ្ញៀវទេសចរ​ជា​ញឹកញយ​។ នេះ​បើតាម​សេចក្តី​ជូន​ដំ​ណឺង​របស់​រដ្ឋបាល​សង្កាត់​កោះរុងសន្លឹម ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។



​លោក ឈឺ​ន ចន្ថា ចៅសង្កាត់​កោះរុងសន្លឹម បាន​បង្គាប់​ឲ្យ​ពលរដ្ឋ​ដែលជា​អាជីវករ​រស់នៅ​តំបន់​នោះ ត្រូវ​ចិញ្ចឹមសត្វ​ឆ្កែ​ដោយ​ចងខ្សែ និង​ដាក់​ទ្រុង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​។ បើតាម​រដ្ឋា​បាល​កោះរ៉ុង​សន្លឹម កន្លងមក​មាន​សត្វ​ឆ្កែ​ខាំ​ភ្ញៀវ និង​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។​

​ត្រង់ចំណុច​នេះ​លោក ឈឺ​ន ចន្ថា ចៅសង្កាត់​កោះរុង បាន​សង្កត់ធ្ងន់ថា បើ​ម្ចាស់​ឆ្កែ​ណា​មិនបាន​អនុវត្ត​ទៅតាម​ការណែនាំ​ដូចខាងលើ​នោះទេ ម្ចាស់​ដែល​ចិញ្ចឹមសត្វ​ឆ្កែ​នោះ នឹង​ទទួលខុសត្រូវ​លើ​ជនរងគ្រោះ ដែល​បង្កដោយ​សត្វ​ឆ្កែ​របស់ខ្លួន​៕


Tag:
 ​កោះរុងសន្លឹម​
 ​ឆ្កែ​
 ​ភ្ញៀវ​ទេសចរណ៍​
 ​សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com