អត្ថបទពាណិជ្ជកម្ម
រីករាយជាមួយសំបុត្រហោះហើររាប់លានសន្លឹក ដែលមានតម្លៃ ០ ដុល្លារ ហើយធ្វើដំណើរកម្សាន្តទូទាំងវៀតណាម
× (ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩)៖ ដើម្បីចូលរួមផ្សព្វផ្សាយកម្មវិធី «វៀតណាម-មានសម្រស់ស្អាតគ្រប់ពេល» និងការឈានចូលរដូវដ៏រ៉ូមែនទិក ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ចេញនូវកម្មវិធីPromotion យក្សមួយពេញ១ខែកញ្ញានេះ តាមរយៈការផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យរាប់លានសន្លឹក ដែលមានតម្លៃត្រឹមតែ ០ ដុល្លារអាមេរិក ដើម្បីធ្វើដំណើរទូទាំងប្រទេសវៀតណាម។
អ្នកចូលចិត្តទេសចរណ៍ទាំងអស់ អាចស្វែងរកសំបុត្រហោះហើរដ៏អស្ចារ្យជាច្រើនសន្លឹក ដើម្បីធ្វើដំណើរកម្សាន្តទូទាំងប្រទេសវៀតណាម តាមរយៈវិធីសាស្ត្រងាយៗ ដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ Vietjet គឺ www.vietjetair.com និងកម្មវិធីដំឡើងតាមទូរស័ព្ទដៃ Vietjet Air ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ២ រសៀល អំឡុងពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
សូមកុំបារម្ភឲ្យសោះ ប្រសិនបើលោកអ្នកខកខានក្នុងការទទួលបានសំបុត្រក្នុងកម្មវិធីPromotionជុំទី១មួយនេះ ខណៈដែលលោកអ្នកនឹងមានឱកាសមួយទៀត ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ២ រសៀល នៅចន្លោះថ្ងៃទី២៤ និងទី២៦ ខែកញ្ញា ឆ្នាំ២០១៩។ កម្មវិធីPromotion នេះ មានសុពលភាពសម្រាប់រាល់ផ្លូវហោះហើរទាំងអស់ក្នុងប្រទេសវៀតណាម ហើយពេលវេលានៃការធ្វើដំណើរ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។
ចាប់ផ្តើមអបអរពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការទិញសំបុត្រក្នុងPromotionនេះ និងរៀបចំថ្ងៃវិស្សមកាលដ៏រីករាយនៅប្រទេសវៀតណាម សម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ជាមួយនឹងកម្មវិធីPromotion ដ៏ថ្មីបំផុតរបស់ Vietjet មួយនេះ រាល់គោលដៅធ្វើដំណើរដ៏រំភើបទូទាំងវៀតណាម កំពុងតែស្ថិតនៅចំពោះមុខរបស់អ្នក។ អ្នកដំណើរដែលមកពីកម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ពីផ្លូវហោះហើរពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយ ផងដែរ។
ជាមួយនឹងបណ្តាញហោះហើរដ៏ទូលំទូលាយ និងកម្មវិធីហោះហើរដ៏មានអត្ថប្រយោជន៍នៅលើផ្លូវចំនួន ១២៩ ខ្សែ និងការហោះហើរចំនួន ៤០០ លើកក្នុង១ថ្ងៃ ក្រុមហ៊ុន Vietjet ផ្សារភ្ជាប់គោលដៅក្នុងតំបន់ធំៗជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងប្រទេសកម្ពុជា ជាមួយនឹងវៀតណាមផងដែរ ដែលជួយឲ្យអ្នកធ្វើដំណើរទាំងអស់ អាចទទួលបានការហោះហើរភ្ជាប់គ្នា ទៅកម្សាន្តក្នុងគោលដៅជាច្រើនទូទាំងវៀតណាម ដូចជាទីក្រុងហាណូយ ហូជីមិញ ដាណាំង ញ៉ាត្រាំង កោះភូកុក ឬដាឡាត។
លោក Nguyen Thanh Son អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet មានប្រសាសន៍ថា៖ «Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋ មិនថាពួកគាត់ចង់ទៅណា Vietjet នឹងបើកផ្លូវថ្មីជាបន្តបន្ទាប់។ លើសពីនេះទៅទៀត យើងដាក់ចេញនូវកម្មវិធីប្រម៉ូសិនផ្សេងៗគ្នាជាច្រើន នៅឆ្នាំនេះ ដើម្បីគាំទ្រដល់ការកើនឡើងនៃវិស័យទេសចរណ៍ ដើម្បីជួយឲ្យអតិថិជនមានការសន្សំសំចៃជាពិសេសលើការចំណាយលើការធ្វើដំណើរតាមផ្លូវអាកាស និងដើម្បីបង្កើតកម្មវិធីផ្សេងៗជាច្រើនទៀត។ យើងសង្ឃឹមថា នឹងនាំយកវៀតណាមទៅកាន់ពិភពលោក តាមរយៈការផ្តល់ការផ្សារភ្ជាប់នានា ទៅកាន់អ្នកធ្វើដំណើរអន្តរជាតិ និងផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងស្រុក»។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃចំនួន ៤០០លើក ដោយបានដឹកនាំអ្នកដំណើរច្រើនជាង ៨០ លាននាក់ មកទល់ពេលនេះ ដោយមានផ្លូវហោះហើរចំនួន ១២៩ខ្សែ ដែលគ្របដណ្តប់លើគោលដៅជាច្រើនទូទាំងវៀតណាម និងគោលដៅអន្តរជាតិជាច្រើន ដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឥណ្ឌា និងកម្ពុជា។
សំបុត្រហោះហើរនានា ក៏អាចរកជាវបាននៅលើទំព័រ Facebook តាមរយៈ www.facebook.com/vietjetvietnam (ចុចលើពាក្យ «Booking») តាមរយៈលេខទូរស័ព្ទ (+84)19001886 និងភ្នាក់ងារផ្លូវការ ឬការិយាល័យលក់សំបុត្រ។ ការទូទាត់ផ្សេងៗអាចធ្វើបានយ៉ាងងាយជាមួយនឹងកាត Visa/ MasterCard/ AMEX/ JCB/ KCP/UnionPay៕
ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.vietjetair.com
(*) មិនរាប់បញ្ចូលពន្ធ និងការចំណាយផ្សេងៗ
(**) មិនរាប់បញ្ចូលថ្ងៃវិស្សមកាលជាតិ
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com